ពេជ្រ អា​វី​ហ្សា គ្មាន​សង្ឃឹម​រឿង​រៀបការ

Videos

ស្រីស្អាត ពេជ្រ អាវីហ្សា ទើបតែប្រាប់ថា នាងសង្ឃឹមថា មានឱកាសនឹងរៀបការដូចជាមិត្តភក្តិសិល្បៈដែរ ។ ពាក្យមួយឃ្លានេះ បានធ្វើឲ្យគេគ្រប់គ្នាគិតថា នាងប្រហែលជាត្រៀមចូលរោងការក្នុងពេលឆាប់ៗនេះ ។ ថ្វីត្បិតតែចំណង ស្នេហ៍របស់ ពេជ្រ អាវីហ្សា ចាប់ផ្តើមផ្អែមល្ហែមនិងគ្នាឡើងវិញ តែនិយាយដល់រឿងរៀបការនាងហាក់បីដូចជាអស់សង្ឃឹមរហូតពោលពាក្យថា មង្គលការរបស់នាងប្រហែលជាមិនអាចកើតមានឡើយ ។

ពេជ្រ អា​វី​ហ្សា គ្មាន​សង្ឃឹម​រឿង​រៀបការ

ពេជ្រ អាវីហ្សា មិនសូវបណ្តើរគ្នាជាមួយគូស្នេហ៍ដូចជាពេលមុនៗនោះទេ តែក៏មិនបានន័យថា នាងបែកបាក់ជាមួយគូស្នេហ៍នោះដែរ គ្រាន់តែភាគច្រើន អ្នកទាំងពីរបណ្តើរគ្នាទៅញុំាអាហាររួមគ្នាតែប៉ុណ្ណោះ ។ ក្នុងថ្ងៃខួបកំណើតរបស់នាង នាពេលកន្លងមកនេះ ពេជ្រ អាវីហ្សា បានបង្ហើបប្រាប់ថា នាងសង្ឃឹមនឹងបានរៀបការនិងគេដែរ ដោយឡែកចុងក្រោយនេះ ពេជ្រ អាវីហ្សា បែរជាពោលពាក្យក្នុងចិត្តថា មង្គលការរបស់នាង ប្រហែលជាពុំអាចកើតមានឡើងនោះទេ ដូច្នេះហើយទើបនាងឈប់គិតពីរឿងរៀបការទៀតហើយ ពេលណាពេលនោះចុះ តែសម្រាប់ពេលនេះ នាងនិងគូស្នហេ៍មានឈ្មោះត្រឹមតែជាសង្សារនិងគ្នាតែប៉ុណ្ណោះ រឿងរៀបការចាំនិយាយគ្នាពេលក្រោយ ។

ពេជ្រ អា​វី​ហ្សា គ្មាន​សង្ឃឹម​រឿង​រៀបការ

ស្រីស្អាត ពេជ្រ អាវីហ្សា តែងតែចូលរួមក្នុងកម្មវិធីជួបជុំមិត្តភក្តិសិល្បៈ ជាក់ស្តែងនៅក្នុងថ្ងៃខួបកំណើត ម៉ាដូណា កន្លងមកនេះ នាងបានមកចូលរួមពិធីនេះជាមួយមិត្តភក្តិ គ្រាន់តែមិនមានវត្តមានគូស្នេហ៍របស់នាងទៅជាមួយ ។ ពេជ្រ អាវីហ្សា នៅតែស្រស់ស្អាត នាងថែមទាំងមានគម្រោងនឹងទៅក្រៅប្រទេសដើម្បីកែសម្ជស្សផងដែរ ៕ អាលីណា