យាយ រ័ត្ន ​ប្រាប់​ថ្ងៃ​ល្អ ​និង​ម៉ោង​នាំ​​លាភ​សំណាង​ ពេល​ទិញ​ឡាន​ម៉ូតូ​​ថ្មី​ចូល​ផ្ទះ​(វីដេអូ)

អប្បិយជំនឿ៖ ការ​ទិញ​ទ្រព្យ​របស់​ថ្មី​ចូល​ផ្ទះ ​តាម​ជំនឿ​ខ្មែរ​ពី​​ដើម ​លោក​តែងតែ​គិតគូរ​រក​ថ្ងៃ​ល្អ និង​ពេល​វេលា​នាំ​សិរី​សួស្ដី ដើម្បី​នាំ​ទ្រព្យ​របស់​ទាំង​នោះ​ចូល​មក ​បាន​សុខ​សប្បាយ ឬ​នាំ​លាភ​សំណាង​ដល់​ម្ចាស់​ ហើយ​ជំនឿ​នេះ ​ក៏​នៅ​មាន​អ្នក​ជឿ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ​ផង​ដែរ​។ ​ជាក់ស្ដែង​ដូច​ជា​មុន​នឹង​ទិញ​ឡាន ម៉ូតូ ថ្មី​ចូល​ផ្ទះ ​អ្នក​ខ្លះ​តែង​ទៅ​រក​គ្រូទាយ ​ឬ​ព្រះសង្ឃ​មើល​វេលា​ល្អ​ជា​មុន​សិន ​ទើប​នាំ​ទ្រព្យ​របស់​ទាំង​នោះ​ចូល​ផ្ទះ​តាម​ក្រោយ​។

យ៉ាងណា​មិញ​ទាក់​ទង​ទៅ​នឹង​អប្បិយ​ជំនឿ​ខាង​លើ​នេះ ​យាយរ័ត្ន ​គ្រូទាយ​ដ៏​ល្បី​ឈ្មោះ​ម្នាក់​ នៅ​មុខ​ព្រះបរមរាជវាំង ក៏​បាន​បញ្ជាក់​ថា ​វា​ពិត​ជា​មិន​ខុស​ទេ ​មុន​ពេល​ទិញ​ទ្រព្យ​សម្បត្តិ​ចូល​ផ្ទះ ​គឺ​គេ​ត្រូវ​តែ​ស្វែង​រក​ថ្ងៃ ​និង​វេលា​ល្អ ​ទើប​យក​វា​មក​ប្រើ ​បាន​សុខ​សប្បាយ ​កើន​យសស័ក្ដិ​ដល់​ម្ចាស់​។

ក្នុង​នោះ​ដែរ​ លោក​យាយ​គ្រូ​ខាង​លើ ​ក៏​បាន​ប្រាប់​អំពី​ថ្ងៃ ​និង​ម៉ោង​ល្អ ​ដើម្បី​ទិញ​ទ្រព្យ​ចូល​ ​បាន​សុខ​សប្បាយ​ដល់​អ្នក​ទិញ​​ផង​ដែរ​។ ​ហើយ​ថ្ងៃ​និង​ម៉ោង ​ដែល​គ្រូ​ទាយ​រូប​នេះ​ប្រាប់ ​គឺ​អ្នក​ដែល​មាន​បំណង​ចង់​ទិញ​ឡាន​ម៉ូត​នៅ​ថ្ងៃ​ខាង​មុខ ​គួរ​តែ​ដឹង​កុំ​បី​ខាន ​ព្រោះ​វា​មាន​សារៈសំខាន់​មួយ​ផ្នែក​​នៃ​អប្បិយ​ជំនឿ ​ទោះ​បច្ចេកវិទ្យា​រីក​ចម្រើន​ដល់​កម្រិត​ណា​ក៏ដោយ​ ម្យ៉ាង​ទៀត​ជំនឿ​នេះ ទោះ​ប្រិយមិត្ត​ជឿ​ឬ​អត់ ​គឺ​ស្ថិត​លើ​ខ្លួន​ឯង​។

គួរ​រម្លឹក​ថា លោក យាយរ័ត្ន មិន​ត្រឹមតែ​ប្រាប់​អំពី​ថ្ងៃ ​និង​ម៉ោង​ល្អ ​ដើម្បី​ទិញ​ទ្រព្យ​ចូល​ផ្ទះ​នោះ​ទេ គ្រូទាយ​រូប​នេះ ​ក៏​បាន​ប្រាប់​អំពី​ពណ៌ ​នៃ​ទ្រព្យ​សម្បត្តិ​ដែល​ត្រូវ​ទិញ​ចូល​ផ្ទះ​ផង​ដែរ ​ព្រោះ​មាន​ពណ៌​ខ្លះ ​ដូច​ជា​ទិញ​ឡាន​ជា​ដើម ​យាយ​រ័ត្ន​ប្រាប់​ថា ​សូម​កុំ​ទិញ​ពណ៌​ស ​ព្រោះ​ឡាន​ពណ៌​ ​ច្រើន​តែ​នាំ​រឿង ឬ​កើត​ក្ដីក្ដាំ​​អាក្រក់​ៗ​ចំពោះ​ម្ចាស់​ ហើយ​ពណ៌​ដែល​គួរ​ទិញ ​គឺ​មាន​ដូច​ខាង​ក្រោម​នេះ​៖

​មនុស្ស​ស្រី​ដែល​មាន​សំណាង​បាន​ប្ដី​ឧកញ៉ា ​ឬ​ឯកឧត្ដម ភាគ​ច្រើន​កើត​ក្នុង​ឆ្នាំ​ទាំង​នេះ​?​(​វីដេអូ​)

ប្រភព៖ kqube

  • យាយ រ័ត្ន ​ប្រាប់​ថ្ងៃ​ល្អ ​និង​ម៉ោង​នាំ​​លាភ​សំណាង​ ពេល​ទិញ​ឡាន​ម៉ូតូ​​ថ្មី​ចូល​ផ្ទះ​(វីដេអូ)已关闭评论
  • 28 views
  • Hide Sidebar
    A+
Publish on:2016/06/05  Category:ចំនេះដឹង
Tags: