២១​ឆ្នាំ​មុន​កើត​ក្នុង​មន្ទីរពេទ្យ​តែ​មួយ ២១ឆ្នាំ​ក្រោយ​ក្លាយ​ជា​ប្ដី​ប្រពន្ធ​

សឹង​មិន​គួរ​ឲ្យ​ជឿ​ដែល​ប្ដី​ប្រពន្ធ​មួយ​គូ​ហាក់​ដូចជា​មាន​និស្ស័យ​ជាមួយ​គ្នា​តាំង​ពី​កំណើត​ព្រោះ​តែ​ពួកគេ​មាន​រឿង​ចៃដន្យ​មួយ​កាល​ពី​អតីតកាល។

 

២១​ឆ្នាំ​មុន​កើត​ក្នុង​មន្ទីរពេទ្យ​តែ​មួយ ២១ឆ្នាំ​ក្រោយ​ក្លាយ​ជា​ប្ដី​ប្រពន្ធ​

 

គូស្នេហ៍​ថ្មី​ថ្មោង​ដែល​កូន​កំលោះ​ឈ្មោះ​ Mucahit Konak អាយុ ២១ឆ្នាំ ហើយ​កូនក្រមុំ​ឈ្មោះ Elif Aksoy បាន​កើត​នៅ​ថ្ងៃ​ជាមួយ​គ្នា ​ពេទ្យ​ជាមួយគ្នា ហើយ​សម្រាល​ក្នុង​បន្ទប់​តែ​មួយ​កាល​ពី ២១ឆ្នាំ មុន ខុស​ពេល​គ្នា​តែ ១ម៉ោង​ប៉ុណ្ណោះ។

 

កាល​ណោះ​ឪពុក​ម្ដាយ ទាំង​សង​ខាង​បាន​និយាយ​គ្នា​បែប​លេង​សើច​ថា ថ្ងៃ​អនាគត កូនប្រុស Muhacit អាច​នឹង​សុំ​នាង Elif រៀបការ​នឹង​គ្នា​ក៏​ថា​បាន។ ដូច​ការ​ទាយ​ទុក ២១​ឆ្នាំ​ក្រោយ​មក ពួក​គេ​ទាំង​ពីរ​បាន​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍ ហើយ​រៀបការ​ជាមួយ​គ្នា៕

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Metronieuws