កាយដីនៅកាំជណ្ដើរផ្លូវចូលអាស្រមលោកយាយយ៉ាត ប្រទះឃើញរូបចម្លាកសត្វតោ

ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោង៣និង០០រសៀល ថ្ងៃទី04 ខែមិថុនា ឆ្នាំ2016 ស្ថិតនៅចំណុចជើងភ្នំយ៉ាត ផ្លូវចូលកាំជណ្ដើរចាស់ឡើងទៅអាស្រមលោកយាយយ៉ាត ក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ប្រជាពលរដ្ឋបាននាំគ្នាកាយដី ស្រាប់តែប្រទះឃើញរូបចម្លាកសត្វតោមួយ បង្កឲ្យមានការភ្ញាក់ផ្អើល ហើយពលរដ្ឋ អ្នកដំណើរជិតឆ្ងាយនាំគ្នាមកចោមរោមមើល និងអុជធូបបួងសួងសុំសេចក្តីសុខ ។

កាយដីនៅកាំជណ្ដើរផ្លូវចូលអាស្រមលោកយាយយ៉ាត ប្រទះឃើញរូបចម្លាកសត្វតោ

ប្រភទព័ត៍មានពីរបុរសម្នាក់ឈ្មោះប៊ុន សុវណ្ណ ភេទប្រុស អាយុ53ឆ្នាំ មុខរបរលក់ដូរ បានរៀបរាប់ថា នៅមុនដំបូងក្រុមគ្រួសាររបស់គាត់យកផ្លែចេក និងទៀន ធូបនៅដាក់តូបលក់ផ្លែចេក និងទៀនធូប នៅជិតកាំជណ្ដើរផ្លូវចូលអាស្រមលោកយាយ៉ាតចាស់ ក៏ប្រទះឃើញថ្មមួយដុំប៉ុនបាទដៃផុសឡើង ក៏នាំគ្នាយកដៃទៅអង្អែលរាល់ថ្ងៃដើម្បីសុំលេខឆ្នោតចាក់ ពេលអង្អែលឃើញលេខ៥៣ ក៏នាំគ្នាទៅចាក់កន្ទុយលេខ៥៣ក៏ត្រូវ ទើបនាំឱ្យភ្ញាក់ផ្អើល នាំគ្នាយកដែកស្បែង មកជីកដល់ជម្រៅពីទឹក ស្រាប់តែឃើញរូបចម្លាកសត្វតោ ធ្វើឱ្យភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនៅជិតនោះ និងអ្នកធ្វើដំណើរ ក៏ចូលមើល ហើយនាំគ្នាយកធូបទៀនទៅដុតបួងសួងសុំសេចក្ដីសុខ ។

កាយដីនៅកាំជណ្ដើរផ្លូវចូលអាស្រមលោកយាយយ៉ាត ប្រទះឃើញរូបចម្លាកសត្វតោ

ប្រភពបានបន្តថា ក្រោយដឹងឮដល់លោក អភិបាលខេត្តប៉ៃលិន លោកអភិបាលខេត្តក៏នាំមន្ត្រីរាជការខេត្តចុះមកពិនិត្យ ឃើញថា ពិតជារូបចម្លាកសត្វតោមែន បន្ទាប់មក លោកអភិបាលខេត្ត ក៏ចូលអុជធូប សុំសេចក្ដីសុខទាំងរូបលោក និងអុជធូបសុំឱ្យបងប្អូនប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន មានសេចក្តីទាំងអស់គ្នាផងដែរ ។

រូបចម្លាកសត្វតោ ដែលទើបកាយដីប្រទះឃើញខាងលើនេះ ត្រូវលោកតាជី លោកយាយជី តំកល់ទុក នៅជិតកន្លែងកាំជណ្ដើរជើងភ្នំយ៉ាតដដែល ៕ ស សារ៉េត

កាយដីនៅកាំជណ្ដើរផ្លូវចូលអាស្រមលោកយាយយ៉ាត ប្រទះឃើញរូបចម្លាកសត្វតោ កាយដីនៅកាំជណ្ដើរផ្លូវចូលអាស្រមលោកយាយយ៉ាត ប្រទះឃើញរូបចម្លាកសត្វតោ កាយដីនៅកាំជណ្ដើរផ្លូវចូលអាស្រមលោកយាយយ៉ាត ប្រទះឃើញរូបចម្លាកសត្វតោ កាយដីនៅកាំជណ្ដើរផ្លូវចូលអាស្រមលោកយាយយ៉ាត ប្រទះឃើញរូបចម្លាកសត្វតោ កាយដីនៅកាំជណ្ដើរផ្លូវចូលអាស្រមលោកយាយយ៉ាត ប្រទះឃើញរូបចម្លាកសត្វតោ កាយដីនៅកាំជណ្ដើរផ្លូវចូលអាស្រមលោកយាយយ៉ាត ប្រទះឃើញរូបចម្លាកសត្វតោ

ប្រភព៖ Nokorwatnews

  • កាយដីនៅកាំជណ្ដើរផ្លូវចូលអាស្រមលោកយាយយ៉ាត ប្រទះឃើញរូបចម្លាកសត្វតោ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/06/05  Category:ជីវិតនិងសង្គម
Tags: