គយច្រកទ្វារជ្រៃធំបង្រ្កាបសត្វព្រៃបម្រុងឆ្លងដែនទៅប្រទេសវៀតណាមបានជិត១តោន

ខេត្តកណ្តាល៖ សត្វពស់ និងអណ្តើកទម្ងន់ប្រមាណជិត១តោន ត្រូវបានសមត្ថកិច្ចគយច្រកទ្វារជ្រៃធំ បង្រ្កាបរឹបអូសបានពីកន្លែងឈ្មួញទុចរិកលាក់ទុកបម្រុងឆ្លងដែនទៅលក់នៅប្រទេសវៀតណាម ។

ការបង្រ្កាបនេះធ្វើឡើងកាលពីវេលារំលងអធ្រាត ឈានចូលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិបាក់ណាម ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល ។

តាមការឲ្យដឹងពីមន្ត្រីគយប្រចាំច្រកទ្វារជ្រៃធំថា សត្វព្រៃដែលបង្ក្រាបបានរួមមាន÷ សត្វអណ្តើកភ្នំទម្ងន់៣៦៤គីឡូក្រាម, ពស់ថ្លាន់ទម្ងន់១៦គីឡូក្រាម និងពស់សង់សឿ៤៣៣គីឡូក្រាម ។

ប្រភពដដែលបានបន្តថា សត្វព្រៃដែលបង្រ្កាបបាននេះត្រូវបានក្រុមឈ្មួញទុចរិក ដឹកជញ្ជូនយកទៅលាក់ទុកក្បែរខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ដើម្បីត្រៀមឆ្លងដែន។ សកម្មភាពនេះត្រូវបានមន្ត្រីគយស៊ើបដឹងក៏ឈានដល់ចុះបង្ក្រាបទប់ស្កាត់ទាន់ពេលវេលា។

គយច្រកទ្វារជ្រៃធំបង្រ្កាបសត្វព្រៃបម្រុងឆ្លងដែនទៅប្រទេសវៀតណាមបានជិត១តោន

លោក មួង ដារ៉ា ប្រធានការិយាល័យគយ និងរដ្ឋករជ្រៃធំបានបញ្ជាក់ប្រាប់អ្នកយកព័ត៌មាននគរវត្តថា ក្រោយពី បង្រ្កាបរឹបអូសបាន សត្វព្រៃទាំងនេះលោកបានប្រគល់ទៅឲ្យជំនាញមេព្រៃយកទៅចាត់ការបន្ត។ លោក មួង ដារ៉ា បានបញ្ជាក់ទៀតថា កន្លងមកអគ្គនាយកគយ តែងតែក្រើនរំលឹកដល់មន្ដ្រីរបស់ក្រោមឱវាទ សហការជាមួយមន្រ្តីពាក់ព័ន្ធ គ្រប់ច្រកព្រំដែនទាំងអស់ ឱ្យមានប្រុងប្រយ័ត្នខ្ពស់ ក្នុងការបង្ក្រាបបទលើ្មស ដែលឈ្មួញខិលខួចតែងតែលួចដឹកឆ្លងដែននូវសត្វព្រៃ ។ ឆ្លើយតបតាមប្រសាសន៍នេះ លោកបានបញ្ជាឲ្យមន្ត្រីក្រោមឱវាទខិតខំស្រាវជ្រាវ បង្រ្កាបបទល្មើសដឹកជញ្ជូនសត្វព្រៃឆ្លងដែនបានជាបន្តបន្ទាប់។ ជាក់ស្តែងនៅទាបភ្លឺថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦នេះបង្រ្កាបបានមួយករណីបន្ថែមទៀត ៕ ស្អាងជ័យ

គយច្រកទ្វារជ្រៃធំបង្រ្កាបសត្វព្រៃបម្រុងឆ្លងដែនទៅប្រទេសវៀតណាមបានជិត១តោន គយច្រកទ្វារជ្រៃធំបង្រ្កាបសត្វព្រៃបម្រុងឆ្លងដែនទៅប្រទេសវៀតណាមបានជិត១តោន.

ប្រភព៖ Nokorwatnews

  • គយច្រកទ្វារជ្រៃធំបង្រ្កាបសត្វព្រៃបម្រុងឆ្លងដែនទៅប្រទេសវៀតណាមបានជិត១តោន已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/06/05  Category:ជីវិតនិងសង្គម
Tags: