ច​ន ច័ន្ទ​លក្ខិណា ទទូច​ឲ្យ​កូន​ខ្មែរ​រួម​គ្នា​ប្រឆាំង​ការប្រកាស​ដាក់​ល្ខោនខោល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ពី​សំណាក់​ភាគី​ថៃ

ច​ន ច័ន្ទ​លក្ខិណា ទទូច​ឲ្យ​កូន​ខ្មែរ​រួម​គ្នា​ប្រឆាំង​ការប្រកាស​ដាក់​ល្ខោនខោល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ពី​សំណាក់​ភាគី​ថៃ

ភ្នំពេញ ​៖​ បន្ទាប់ពី​មាន​ដំណឹង​នៃ​ការប្រកាស​ និង​ស្នើ​​សុំ​ដាក់​ល្ខោនខោល​របស់​ខ្មែរ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ពី​សំណាក់​ភាគី​ប្រទេស​ថៃ​ ដែល​បាន​អះអាង​ទាំង​បំពាន​ថា ​ល្ខោនខោល​ជា​របស់​ខ្លួន​ កាលពី​ថ្មីៗ​នេះ​ មក​បច្ចុប្បន្ន​ត្រូវ​បាន​គេ​កត់សម្គាល់​ឃើញ​ថា​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​បាន​ចេញ​មុខ​ប្រតិកម្ម​ចំពោះ​ការ​រំលោភបំពាន​ពី​សំណាក់​ភាគី​ប្រទេស​ថៃ ​និង​បាន​ស្នើ​ឲ្យ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​គួរ​ចាត់វិធានការ​ឲ្យ​បាន​លឿង​បំផុត​លើ​ករណី​មួយ​នេះ។

ជាមួយគ្នានេះដែរ​មិន​ត្រឹមតែ​ប្រជាពលរដ្ឋ​ខ្មែរ​មជ្ឈដ្ឋាន​ខាងក្រៅ​នោះទេ ​គឺ​ប៉ុន្មាន​ថ្ងៃនេះ​បើ​សង្កេតមើល​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ក៏មាន​មហាជន​ជាច្រើន​បានចេញ​មុខ​ប្រតិកម្ម​ចំពោះ​រឿង​ ដែល​ថៃ​ប្រកាស​ដាក់​ល្ខោន​មុខ​ខោល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​(UNESCO)​នេះ​ផង​ដែរ។

ដោយឡែក​សម្រាប់​សិល្បករ -​សិល្ប​ការិនី​ខ្មែរ​ឯណោះ​វិញ​ ក៏​កំពុង​មាន​ការ​ក្តៅក្រហាយ​លើ​រឿងនេះ​ផងដែរ​ ខណៈ​តារា​សម្ដែង​ស្រី​ចាស់​វស្សា​​ ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ក៏បាន​ចេញមុខ​ស្នើ​​យ៉ាង​​ទទូច​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ និង​កូន​ខ្មែរ​ទាំងអស់​រួមគ្នា​ប្រឆាំង​ដាច់​ណាត់​ចំពោះ​ការប្រកាស​ដាក់​ល្ខោនខោល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ពី​សំណាក់​ភាគី​ប្រទេស​ថៃ។

អ្នកនាង ច​ន ច័ន្ទ​លក្ខិណា​កាលពី​ម្សិលមិញ​បាន​សរសេរ​បង្ហោះ​សារ​ពីរ​ ដាច់ដោយឡែក​គ្នា​ភ្ជាប់​ជាមួយ​រូបភាព​ល្ខោនខោល​ ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​របស់​ខ្មែរ​ ហើយ​ត្រូវ​បាន​​​ថៃ​មាន​ចេតនា​ប្លន់​យក​យ៉ាង​ងងើល​បែបនេះ​ថា បើ​គិត​ថា ខ្លួន​ស្រឡាញ់​ជាតិខ្មែរ វប្បធម៌​ខ្មែរ សូមជួយ​តវ៉ា​យក​មក​វិញ​មក ​កុំ​គិតតែ​រឿង​វាយប្រហារ​គ្នា​ រិះគន់​គ្នា​ ដែល​ជា​ខ្មែរ​គ្នាឯង​បើ​មាន​មនសិការ​មែន។ ទន្ទឹមគ្នា​នេះដែរ​ប៉ុន្មាន​ទី​ក្រោយមកទៀត​គេ​សង្កេតឃើញ​អ្នកនាង​ច​ន ច័ន្ទ​លក្ខិណា ហាក់​មាន​អារម្មណ៍​នៅ​មិន​សុខ ព្រោះតែ​ក្តៅចិត្ត​ខ្លាំង​លើ​ភាគី​ថៃ​ដែល​មាន​ចេតនា​រំលោភ​ចង់បាន​ល្ខោនខោល​ជា​របស់​ខ្មែរ​នោះ អ្នកនាង​ក៏បាន​សរសេរ​បង្ហោះ​សារ​មួយ​ទៀត​ថា សូម​នាំគ្នា​ជួយ​សិល្បៈ​ល្ខោនខោល​ផង​បើ​ពិតជា​មាន​ឈាម​ខ្មែរ​ និង​ឧត្ដមគតិ​ខ្មែរ​ ព្រោះ​ល្ខោនខោល​គឺជា​របស់​ខ្មែរ​តាំងពី​បុរាណ​មកហើយ​ល្ខោនខោល​មិន​មែន​ជា​របស់​ថៃ​ទេ។ បើ​បងប្អូន​ស្រឡាញ់​គាំទ្រ​ល្ខោនខោល​សូម​ជួយ Share បន្ត​ឲ្យ​ពិភពលោក​បាន​ដឹង​ផង​ថា ល្ខោនខោល គឺ​មាន​ប្រភព​ដើម​ជា​របស់​ខ្មែរ​ពិតៗ​មិន​មែន​ជា​របស់​ថៃ​ទេ​ដោយ​សេចក្ដី​គោរព។
ជាមួយគ្នានេះ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បានបញ្ជាក់​បន្ថែមថា ថៃ​ប្រកាស​ដាក់​ល្ខោន​មុខ​ស្វា​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក (UNESCO) ដែលមាន​១៥០​ប្រទេស​ចុះហត្ថលេខា​ និង​ទទួលស្គាល់ថា​ល្ខោន​នេះ​ជា​របស់​ថៃ​។ ចុះ​ខ្មែរ​យើង​ចាំ​ទាល់តែ​គេ​ចុះហត្ថលេខា​ហើយ​បាន​សុំ​តវ៉ា​យកមក​វិញ​ឬ​???។​

ជុំវិញ​រឿងរ៉ាវ​ខាងលើ​នេះដែរ​កម្ពុជា​ថ្មី​នៅ​ព្រឹក​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៦​នេះ​មិនទាន់​អាច​ស្វែងរក​ការសួរនាំ​ពី​មន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បាន​នៅឡើយ​ទេ។ ដូច្នេះ​កម្ពុជា​ថ្មី​នឹង​បន្ត​ស្វែង​រក​ការ​បញ្ជាក់​ពី​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​លើ​ចំណាត់ការ​ជុំវិញ​រឿងនេះ​មក​ផ្សាយ​បន្ត​នៅពេល​ក្រោយ ​ដើម្បី​ឲ្យ​មហាជន​បានដឹង។ ប៉ុន្តែ​កាលពី​ថ្ងៃ​ទី៣ ​ខែ​មិថុនា ​ក្រសួង​វប្បធម៌ ​​និង​វិចិត្រ​សិល្បៈ ​ក៏​បាន​ចេញ​សេចក្ដី​ជូន​ព័ត៌មាន​ទាក់ទង​នឹង​រឿង​នេះ​ផង​ដែរ៕