លេចធ្លាយ​តម្រុយ​ពី Galaxy Note 7​ ដោយមិនមាន Note 6 ទេឆ្នាំនេះ!

លេចធ្លាយ​តម្រុយ​ពី Galaxy Note 7​ ដោយមិនមាន Note 6 ទេឆ្នាំនេះ!

សេចក្តីរាយការណ៍ថ្មីមួយបានឱ្យដឹងថា Samsung នឹងចេញរំលង Galaxy Note 6 ដោយប្រើឈ្មោះ Galaxy Note 7 តែម្ដង សម្រាប់ការប្រកាសផេប្លេតជំនាន់ថ្មីក្នុងឆ្នាំនេះ។ ពេលនេះគេទើបទទួលបានដំណឹងបន្ថែមទៅលើកាលបរិច្ឆេទសម្ពោធផ្លូវការ។
ចចាមអារ៉ាមកន្លងទៅលើកឡើងថា Galaxy Note 7 អាចនឹងបង្ហាញខ្លួនផ្លូវការនៅអំឡុងខែសីហាខាងមុខ ប៉ុន្តែបើតាមប្រភពព័ត៌មានថ្មីពីគណនី Twitter ឈ្មោះ Evan Blass នេះវិញថា ឧបករណ៍ក្លាយរវាងស្មាតហ្វូន និងថេប្លេត នេះនឹងត្រូវក្រុមហ៊ុន Samsung វែកមុខនៅសប្ដាហ៍ទី១ ក្នុងខែសីហាខាងមុខ។

Image: លេចធ្លាយ​តម្រុយ​ពី Galaxy Note 7​ ដោយមិនមាន Note 6 ទេឆ្នាំនេះ!

លក្ខណៈសម្បត្តិដែលគេរំពឹងនឹងបំពាក់នៅលើ Galaxy Note 7 រួមមាន៖ អេក្រង់ទំហំ ៥,៨អ៊ីញប្រភេទ QHD អមដោយ resolution 2560x1440px មានអង្គប្រតិបត្តិ Qualcomm Snapdragon 820 ហើយផេប្លេតនេះ អាចនឹងមាន RAM ទំហំដល់ 6GB។

Image: លេចធ្លាយ​តម្រុយ​ពី Galaxy Note 7​ ដោយមិនមាន Note 6 ទេឆ្នាំនេះ!

មេម៉ូរីម៉ាស៊ីននៅលើ Galaxy Note 7 ត្រូវគេរំពឹងថា នឹងមានទំហំចាប់ពី 32GB ហើយទំហំធំបំផុតមានដល់ 256GB។ ចំពោះកាមេរ៉ានៅលើ Note 7 គឺមានគុណភាព និងទំហំដូចនៅលើ Galaxy S7 / S7 Edge ដែលខាងមុខទំហំ 5MP និងខាងក្រោយទំហំ 12MP។

ចំណែកបើយោងតាមសេចក្ដីរាយការណ៍ពីគេហទំព័រ Techspot វិញឱ្យដឹងដែរថា Note 7 អាចនឹងមានរន្ធ USB-C បច្ចេកវិទ្យាស្កេនប្រស្រីភ្នែក និងមុខងារទំនើបជាច្រើនទៀត។

Galaxy Note 7 នឹងដើរដោយប្រព័ន្ធប្រតិបត្តិការ Android Marshmallow ហើយអាចបែងចែកជាពីរម៉ូដែលគឺ Note 7 អេក្រង់រាបស្មើ និង Note 7 Edge អេក្រង់កោង។

Image: លេចធ្លាយ​តម្រុយ​ពី Galaxy Note 7​ ដោយមិនមាន Note 6 ទេឆ្នាំនេះ!


---------------------------------------

ដោយ: ខន សុខឡាយ

->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់
ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group
iOSPlus
លេចធ្លាយ​តម្រុយ​ពី Galaxy Note 7​ ដោយមិនមាន Note 6 ទេឆ្នាំនេះ!

->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook

Sovann2.com
លេចធ្លាយ​តម្រុយ​ពី Galaxy Note 7​ ដោយមិនមាន Note 6 ទេឆ្នាំនេះ!

ចុះថ្ងៃទី 5 ខែមិថុនា ឆ្នាំ 2016 ម៉ោង 9:30 ព្រឹក

Sovann2

ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ