​តើ​សិស្ស​ត្រៀមប្រលង​គួរតែ​ញ៉ាំ​អ្វី​ទើប​ប្រលង​បានល្អ​?

​តើ​សិស្ស​ត្រៀមប្រលង​គួរតែ​ញ៉ាំ​អ្វី​ទើប​ប្រលង​បានល្អ​?

​នៅពេល​ដែល​អ្នក​ជិត​ប្រលង អ្នក​អាច​ញ៉ាំ​អាហារ​មួយចំនួន​បាន ព្រោះ​វា​អាច​ជួយ​អ្នក​ឲ្យ​ប្រលង​បាន​ពិន្ទុ​ល្អ គួប​ផ្សំ​ជាមួយនឹង​សមត្ថភាព​ផ្ទាល់ខ្លួន​របស់​អ្នក​។ ដូចនេះ​តើ​មាន​អ្វីខ្លះ​ដែល​អ្នក​គួរតែ​ពិសារ​នោះ​?

​សណ្តែកដី​
​នៅក្នុង​សណ្តែកដី​នេះ​មាន​សារធាតុ​ជាច្រើន​ដែល​អាច​ជួយ​បង្កើន​ការចងចាំ​របស់​អ្នក​បាន​ល្អ​។​

​ទឹកដោះគោ​
​នៅមុន​យប់​ដែល​អ្នក​ប្រលង អ្នក​ប្រហែលជា​អាច​មាន​អាកា​រៈគេង​មិន​លក់ ដូចនេះ​អ្នក​អាច​ញ៉ាំ​ទឹកដោះគោក្តៅ​មុនពេល​ចូ​លគេង​បាន នោះ​វា​នឹង​ជួយ​ធ្វើ​ឲ្យ​អ្នកគេង​លក់​ស្រួល ដូចនេះ​ព្រឹក​ឡើង​អ្នក​នឹង​មាន​អារម្មណ៍​ស្រស់ស្រាយ​ក្នុងការ​ធ្វើ​វិញ្ញាសារ​ប្រលង​ជាមុន​ខាន​។​

​ពង​មាន់​
​នៅក្នុង​ពងមាន់​មាន​សារធាតុ​ដែល​អាច​ជួយ​ការពារ​ខួរក្បាល​អ្នក​ឲ្យ​ដំណើរការ​ល្អ ថែម​ទាំង​អាច​ជួយ​បង្កើន​ការចងចាំ​បានល្អ​ទៀតផង​។​

​ពោត​
​នៅក្រោយពេល​ដែល​អ្នក​ញ៉ាំ​ពោត​រួច វា​នឹង​អាច​ជួយ​ធ្វើឲ្យ​ខួរក្បាល​អ្នក​លូតលាស់​បានល្អ ថែម​ទាំង​អាច​ជួយ​ប៉ូវ​ខួរក្បាល​អ្នក​ទៀតផង ដោយ​ធ្វើឲ្យ​អ្នក​មាន​ការចងចាំ​ល្អ​ដូច​គ្នា​។

​ក្រូច​ឃ្វិច​
​នៅក្នុង​ក្រូចឃ្វិច​នេះ​មាន​វីតាមីន​A B1 និង​C រួម​ជាមួយ​សារធាតុ​ម្យ៉ាង​ដែល​អាច​ជួយ​កំចាត់​សារធាតុ​ដែល​រារាំង​មិន​ឲ្យ​ខួរក្បាល​អ្នក​ដំណើរការ​ល្អ​បាន ដូចនេះ​អ្នកនឹង​អាច​មាន​ខួរក្បាល​ដែល​ល្អ​មួយ​ជាមិនខាន​។​

​ស្រូវ​សាលី​
​ក្រោយពេល​ដែល​អ្នក​ពិសារ​ស្រូវ​សាលី​នេះ​រួច អ្នក​នឹង​មាន​ខួរក្បាល​ដែល​ឆ្លាត​មួយ នោះ​ពេល​ដែល​អ្នក​ប្រលង​នឹង​អាចធ្វើ​បាន​ល្អ​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី05 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។