ចូ​លី និង​ប្រេត ភី​ត ទិញ​ភូមិ​គ្រឹះ​ថ្មី​តម្លៃ​ជាង​3​លាន​ដុល្លារ

ប្រេត ភី​ត និង​អេ​ន​ចេ​លី​ណា ចូ​លី​ត្រូវ​គេ​រាយការណ៍​ថា បាន​ទិញ​ភូមិ​គ្រឹះ​ថ្មី​តម្លៃ​៣.៨៣២.១៦៥​ដុល្លារ លើ​កោះ​ម៉ា​ចូ​កា ប្រទេស​អេ​ស្ប៉ា​ញ ។ ស្វាមី​-​ភរិយា មួយគូ​នេះ​ជាប់​ចិត្តនឹង​ភូមិ​គ្រឹះ​នៅ​ពេល​ដែល​ប្រេត​ភី​ត​សម្តែង​រឿង​ស្តី​ពី​សង្គ្រាមលោក​លើក​ទី​ពីរ​មាន​ចំណងជើង​ថា «Allied» នៅ​ទីនោះ ហើយ​លោក​សាកសួរ​ព័ត៌មាន​ពី​មហាសេដ្ឋី​អចលន​ទ្រព្យ​លោក​អា​ឡេ​ស​សាន់​ដ្រូ ប្រូ​តូ ឱ្យ​ជួយ​ស្វែងរក​ភូមិ​គ្រឹះ​ដ៏​ស័​ក្ខិ​សម​សម្រាប់​ពួក​គេ ។

លោក​អា​ឡេ​ស​សាន់​ដ្រូ ប្រូ​តូ​ថ្លែងប្រាប់​កាសែត Diario de Mallorca ថា ប្រេត ភី​ត​ចាប់អារម្មណ៍​លើ​កោះ Balearic Islands ។ ភូមិ​គ្រឹះ​នោះ​មាន​បន្ទប់​គេង​ចំនួន​៨ សួន​ច្បារ​​បៃតង​ធំ​១ បន្ទប់​ទ​ទួ​យល​ភ្ញៀវ​ចំនួន​២ និង​អាង​ហែល​ទឹក​លើ​ផ្ទៃដី​៩០០​ម៉ែត្រការ៉េ ។ ក្រៅពី​ភូមិ​គ្រឹះ​នោះ​ប្រេត ភី​ត និង​ចូ​លី​មាន​ភូមិ​គ្រឹះ​មួយទៀត​នៅ​ភាគ​ខាងត្បូង​ប្រទេស​បារាំង​ទិញ​ក្នុង​តម្លៃ​៦០​លាន​ដុល្លារ ៕