ភ្លៀង​​រហូត​លិច​​បែបនេះ ដឹង​ថា​នៅ​ណា​អត់?

ខេត្ត​ព្រះ​សីហ​នុ៖ តំបន់​ផ្សារ​វាល​រេញ និង​ចិញ្ចើម​ផ្លូវជាតិ​លេខ​៤​នៅ​ក្បែ​នោះ ស្ថិត​ក្នុង​ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ បាន​រង​នូវ​ការ​ជន់​លិច​បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នា​រសៀល​ថ្ងៃ​ទី​៣ ​មិថុនា ២០១៦ ។

មន្ត្រី​សាលាស្រុក​ព្រៃ​នប់​បាន​ចុះ​ទៅ​កាន់​តំបន់​ផ្សារ​វាល​រេញ​ភ្លាម​ៗ ដើម្បី​រក​វិធី​ជួយ​ប្រជាពលរដ្ឋ​ក្នុង​ពេល​ដែល​តំបន់​ផ្សារ​វាល​រេញ​ទាំងមូល​និង​ចិញ្ចើម​ផ្លូវជាតិ​លេខ​៤ នៅ​ក្បែ​នោះ បាន​រង​នូវ​ការ​ជន់​លិច​ដោយ​ទឹកភ្លៀង ។

ក្រុម​អ្នក​លក់ដូរ​ក្នុង​ផ្សារ​វាល​រេញ​និយាយ​ថា ទំនិញ​មួយ​ចំនួន​ដែល​ដាក់​លក់​ផ្ទាល់​ដី​បាន​រង​ការ​ខូចខាត​ខ្លះ​ដែរ ដោយសារ​តែ​ជញ្ជូន​ចេញ​មិន​ទាន់ ហើយ​ចរន្តអគ្គិសនី​ក៏​បាន​កាត់​ផ្តាច់​ជា​បណ្តោះអាសន្ន​ដែរ ដើម្បី​ការពារ​ការ​ឆ្លង​ចរន្ត​បង្ក​គ្រោះថ្នាក់​ជាយថាហេតុ ។

បើ​តាម​មន្ត្រី​សាលាស្រុក​ព្រៃ​នប់​អះអាង​ថា ការ​ជន់​លិច​នេះ​បណ្តាល​មក​ពី​ប្រ​ព​ន្ធ័​លូ​បង្ហូរទឹក​កកស្ទះ​ដោយ​សំរាម បូក​រួម​នឹង​ភ្លៀង​ធ្លាក់​យ៉ាង​គំហុក​ផង ប៉ុន្តែ​ជំនន់​ទឹកភ្លៀង​នេះ​នឹង​ស្រក​វិញ​នៅ​ក្រោយ​ពេល​រាំងភ្លៀង ។

ជាមួយ​គ្នា​នេះ មន្ត្រី​រដ្ឋបាល​ស្រុក​ព្រៃ​នប់​ក៏​បាន​ដាក់​កម្លាំង​សមត្ថកិច្ច​ជួយ​បញ្ជា​ចរាចរណ៍​នៅ​ផ្លូវជាតិ​មុខ​ផ្សារ​ដែល​មានទឹក​ជន់​លិច​ខ្លាំង​ផង​ដែរ ដើម្បី​ការពារ​កុំ​ឲ្យ​យានយន្ត​ផ្សេង​ៗ​បើកបរ​លឿន នាំ​ឲ្យ​កើត​មាន​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ ។

គេ​នៅ​ចាំ​មិន​ទាន់​ភ្លេច​នៅឡើយ​ទេ ដែល​មុន​នេះ​នៅ​ស្រុក​ព្រៃ​នប់ ពិសេស​នៅ​ទីប្រជុំជន​ផ្សារ​វាល​រេញ​បាន​ដាច់​ទឹក​ប្រើប្រាស់​ដូច​តំបន់​នានា​ដែរ ដោយសារ​តែ​គ្រោះ​រាំង​ស្ងួត ផ្ទុយ​ទៅ​វិញ ពេល​នេះ​បែរជា​គ្រប់ទឹក​ទៅ​វិញ ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖  កាលពីថ្ងៃទី២៦ ខែឧសភា កន្លងទៅនេះ ក្រសួងធនធានទឹក និងឧតុនិយម ធ្លាប់បានប្រកាសថា ចាប់ថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦ សូមឲ្យបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ចំពោះភ្លៀង និងខ្យល់ខ្លាំង នៅតំបន់ឆ្នេរសមុទ្រ និងនៅលើផ្ទៃសមុទ្រ ដោយរលកសមុទ្រអាចមានកំពស់ចាប់ពី១ ទៅដល់ ២.៥០ម៉ែត្រ។

ក្រសួងបានធ្វើការព្យាករអាកាសធាតុ ចាប់ពីថ្ងៃទី២៦ ខែឧសភា ដល់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៦ ដោយរយៈពេលនេះ ភ្លៀងនឹងបន្តធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន ស្ទើរទូទាំងប្រទេសកម្ពុជា នៅតំបន់ខ្ពង់រាប និងវាលទំនាប ជាពិសេសតំបន់មាត់សមុទ្រនឹងមានភ្លៀងធ្លាក់ជាប់បន្តពីបង្គរ ទៅច្រើន។

ដូចជាក់ស្តែង យោងតាមព័ត៌មានខាងលើ ខេត្តព្រះសីហនុពិតជាទទួលរងនូវឥទ្ធិពលទឹកភ្លៀងរហូតដល់មានការលិចផ្លូវនេះផងដែរ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ភ្លៀង​​រហូត​លិច​​បែបនេះ ដឹង​ថា​នៅ​ណា​អត់?

ភ្លៀង​​រហូត​លិច​​បែបនេះ ដឹង​ថា​នៅ​ណា​អត់?

ភ្លៀង​​រហូត​លិច​​បែបនេះ ដឹង​ថា​នៅ​ណា​អត់?

ភ្លៀង​​រហូត​លិច​​បែបនេះ ដឹង​ថា​នៅ​ណា​អត់?

ភ្លៀង​​រហូត​លិច​​បែបនេះ ដឹង​ថា​នៅ​ណា​អត់?

ភ្លៀង​​រហូត​លិច​​បែបនេះ ដឹង​ថា​នៅ​ណា​អត់?

ភ្លៀង​​រហូត​លិច​​បែបនេះ ដឹង​ថា​នៅ​ណា​អត់?