ឈួន សុវណ្ណ​ឆៃ សម្រស់​ប្រែប្រួល​ខ្លាំង​

Videos


ចាប់តាំងពីបែកបាក់ជាមួយស្វាមីមក ឈួន សុវណ្ណឆៃ កាន់តែស្រស់ស្អាតប្លែក ជាពិសេសទម្រង់មុខរបស់នាងប្រែទៅ ជាអក្សរវី ដូចជាតារាមួយចំនួនដែរ រហូតធ្វើឲ្យមានបុរសពោះម៉ាយមួយចំនួន ចាប់ចិត្តប្រតិព័ទ្ធចង់បាននាងមកធ្វើជាគូគ្រង ។ កន្លងមក ឈួន សុវណ្ណឆៃ បានទទួលស្គាល់ផងដែរថា នាងបានកែខ្ទង់ចម្រុះនិងចង្ការផងដែរ ប៉ុន្តែកាលពីធ្វើថ្មីៗ មិនទាន់លេចចេញនូវសម្រស់ស្រស់ស្អាតនោះទេ ។

ឈួន សុវណ្ណ​ឆៃ សម្រស់​ប្រែប្រួល​ខ្លាំង​

នៅក្នុងថ្ងៃខួបកំណើត ម៉ាដូណា កន្លងមកនេះ យើងចាប់អារម្មណ៍ឃើញថា សម្រស់ ឈួន សុវណ្ណឆៃ ចាប់ផ្តើមប្រែប្រួលប្លែក នាងកាន់តែស្រស់ស្អាតជាងមុន ថែមទាំងគួរឲ្យស្រលាញ់ មិនចាញ់កាលពីនៅក្មេងនោះទេ ។ តាមប្រភពពត៌មានពីអ្នកសិល្បៈបានបង្ហើបប្រាប់ថា ចាប់តាំងពីតុបតែងខ្លួនស្អាតៗមក ឈួន សុវណ្ណឆៃ មានយីអ៊ុនខ្ពស់ ថែមទាំងមានបុរសពោះម៉ាយក្នុងនិងក្រៅប្រទេសជាច្រើនបានចាប់អារម្មណ៍លើរូបនាង ពេលនេះ ឈួន សុវណ្ណឆៃ កំពុងពិចារណា ។ 

ឈួន សុវណ្ណ​ឆៃ សម្រស់​ប្រែប្រួល​ខ្លាំង​

គួរបញ្ជាក់ផងដែរថា ឈួន សុវណ្ណឆៃ ជាតារាចម្រៀងមួយរូប ដែលទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់ទស្សនិកជនក្នុងនិងក្រៅប្រទេស នាងត្រូវចេញទៅសម្តែងនៅក្រៅប្រទេសផងដែរ តែដោយសារជាប់រវល់មើលកូនចៅ ទើបធ្វើឲ្យនាងមិនទទួលការសម្តែងទាំងនោះ ៕ អាលីណា

ឈួន សុវណ្ណ​ឆៃ សម្រស់​ប្រែប្រួល​ខ្លាំង​
ឈួន សុវណ្ណ​ឆៃ សម្រស់​ប្រែប្រួល​ខ្លាំង​
ឈួន សុវណ្ណ​ឆៃ សម្រស់​ប្រែប្រួល​ខ្លាំង​
ឈួន សុវណ្ណ​ឆៃ សម្រស់​ប្រែប្រួល​ខ្លាំង​
ឈួន សុវណ្ណ​ឆៃ សម្រស់​ប្រែប្រួល​ខ្លាំង​
ឈួន សុវណ្ណ​ឆៃ សម្រស់​ប្រែប្រួល​ខ្លាំង​
ឈួន សុវណ្ណ​ឆៃ សម្រស់​ប្រែប្រួល​ខ្លាំង​
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត