ពលរដ្ឋ​សម្រាលកូន​១១​គ្រួសារ​នៅ​ឃុំ​ក្ដឿងរាយ ​ទទួល​អំណោយ​មូលនិធិ​មនុស្សធម៌​សម្ដេច​ក្រឡា​ហោម​ស ខេង

ពលរដ្ឋ​សម្រាលកូន​១១​គ្រួសារ​នៅ​ឃុំ​ក្ដឿងរាយ ​ទទួល​អំណោយ​មូលនិធិ​មនុស្សធម៌​សម្ដេច​ក្រឡា​ហោម​ស ខេង



ព្រៃវែង ៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​៤ ​ខែ​មិថុនា ​ឆ្នាំ​២០១៦ ​លោក​ឧត្ដមសេនីយ៍ត្រី​ស្រេង ជា​ ស្នងការ​ខេត្ត​ព្រៃវែង​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយឃុំក្តឿង​រាយ​ ស្រុក​កញ្ជ្រៀច ​ខេត្ត​ព្រៃវែង ​បាន​នាំ​យក​អំណោយ​មនុស្សធម៌​សម្តេច​ក្រឡាហោម​ស ខេង ​ទៅ​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​ជា​ស្ត្រី​ទើប​​​នឹង​សម្រាលកូន​ចំនួន​១១​គ្រួសារ​ និង​គ្រួសារ​ទទួល​មរណៈ​១​គ្រួសារ។

ប្រជាពលរដ្ឋ​ ដែល​ជា​ស្ត្រី​ដែល​​ទើប​​សម្រាលកូន​​ហើយ​​ ​​ហើយ​ទទួល​បាន​អំណោយ​ពី​មូលនិធិ​មនុស្សធម៌​សម្ដេច​ក្រឡាហោម​នោះ ​​រស់នៅ​ក្នុង​ឃុំ​ក្តឿង​រាយ ​ស្រុក​កញ្ជ្រៀច​ខេត្ត​ព្រៃវែង។

នៅក្នុង​ឱកាស​នោះ​ផង​ដែរ​ លោក​ឧត្ដមសេនីយ៍ត្រី​ស្រេង ​ជា​ ប្រធាន​ក្រុមការងារ​បាន​ឲ្យ​អ្នក​យក​ព័ត៌មាន​ដឹង​ដែរ​ថា​ លោក​និង​សហការី​នៅថ្ងៃនេះ​បាន​យក​អំណោយ​មូលនិធិ​មនុស្សធម៌​របស់​សម្តេច​ក្រឡាហោម​ស ខេង​មក​ចែកជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជា​ស្ត្រី​​​ ទើប​នឹង​សម្រាលកូន​ មាន​ចំនួន​១១​គ្រួសារ​ និង​គ្រួសារ​ដែល​មាន​សមាជិក​ទទួលមរណៈភាព​១​គ្រួសារ​សរុប​១២​គ្រួសារ​ ដោយ​មួយ​គ្រួសារ​ទទួល​បាន​ថវិកា​ចំនួន​២០ម៉ឺន​រៀល​ សរុប​ជា​ថវិកា​​ទាំង​អស់​​ស្មើ​នឹង​២ ៤០០ ០០០រៀល។ លោក​ក៏បាន​ពាំនាំ​នូវ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​ក្រឡាហោម​ស ខេង ​ជូន​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ផង​ដែរ។

លោក​បាន​មានប្រសាសន៍ថា​ ទាំងនេះ​គឺជា​ការ​យកចិត្តទុកដាក់​យ៉ាង​ជ្រាលជ្រៅ​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល​ និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ នៃ​ក្រសួងមហាផ្ទៃ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ​គ្រប់​មជ្ឈដ្ឋាន​ ដោយ​មិន​ប្រកាន់​វណ្ណៈ​ពណ៌​សម្បុរ ​ឬ​និន្នាការ​នយោបាយ​នោះ​ឡើយ ឲ្យ​​​តែ​បងប្អូន​ជួប​ការ​លំបាក​គឺ​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​ក៏ដូចជា​ថ្នាក់ដឹកនាំ​ជួរ​រាជរដ្ឋាភិបាល​តែងតែ​ជួយ​បងប្អូន​ជានិច្ច៕