ក្រសួង​ការបរទេស​កម្ពុជា​ទទួល​ជំនួយ​ ជា​សម្ភារៈ​ការិយាល័យ​ពី​ស្ថានទូត​ប៉ាគីស្ថាន

ក្រសួង​ការបរទេស​កម្ពុជា​ទទួល​ជំនួយ​ ជា​សម្ភារៈ​ការិយាល័យ​ពី​ស្ថានទូត​ប៉ាគីស្ថាន



ភ្នំពេញ​ ៖ ​កាលពី​ល្ងាច​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០១៦ នៅ​ទីស្តីការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ឡុង វិ​សា​លោ រដ្ឋមន្ត្រី​ស្តីទី​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ទទួល​អំណោយ​ជា​សម្ភារៈ​ការិយាល័យ​ពី​ស្ថានទូត​ប្រទេស​ប៉ាគីស្ថាន ដែល​ប្រគល់​ដោយ​លោក ឯកអគ្គរដ្ឋទូត​ប្រទេស​ប៉ា​គី​ស្ថាន​ប្រចាំ​នៅ​កម្ពុជា។

សម្ភារៈ​ការិយាល័យ​ដែល​ទទួល​រួមមាន ទី​១, Sony projector VPL-FX30 ចំនួន​១​គ្រឿង ទី​២, Laptop Dell (Latitude E6440)​ចំនួន​៧​គ្រឿង ទី​៣, Laptop Dell Latitude E5570) ចំនួន​១​គ្រឿង ទី​៤, MRS-AV-84 Electric Screen (Monitor InRoller) ចំនួន​១ គ្រឿង ទី​៥, HP Scranjet 5509 (L1910-5590) ចំនួន​៥​គ្រឿង។

សូមបញ្ជាក់ថា ចាប់តាំងពី​ឆ្នាំ​២០០-២០១៤​ស្ថានទូត​ប៉ា​គី​ស្ថាន​បានផ្តល់​នូវ Computers & Moniter សរុប​ចំនួន​៤៥ គ្រឿង និង​ម៉ាស៊ីន printers សរុប​ចំនួន​២០ គ្រឿង​, ម៉ាស៊ីន pho
tocopiers ចំនួន​៧ គ្រឿង និង​ទឹក​ថ្នាំ​៥ ប្រអប់​។ កាលពី​ឆ្នាំ​២០១៥ ប៉ា​គី​ស្ថាន បាន​ផ្តល់ជូន​ក្រសួងការបរទេស​នូវ​Internet Switches​ចំនួន​៥Server​ចំនួន​១​គ្រឿង​និង​Scanner​ចំនួន​១១គ្រឿង។

ប្រទេស​ប៉ាគីស្ថាន និង​កម្ពុ​ជាមាន​ទំនាក់ទំនង​ការទូត​ល្អ​ជាមួយគ្នា ហើយ​ប៉ា​គី​ស្ថាន​ក៏​ជា​ដៃគូ​​សហការ​អភិវឌ្ឍន៍​ជាមួយ​បណ្តា​ប្រទេស​ក្នុង​សហគមន៍​អាស៊ាន​យ៉ាង​ល្អ​ផងដែរ៕

ក្រសួង​ការបរទេស​កម្ពុជា​ទទួល​ជំនួយ​ ជា​សម្ភារៈ​ការិយាល័យ​ពី​ស្ថានទូត​ប៉ាគីស្ថាន

ក្រសួង​ការបរទេស​កម្ពុជា​ទទួល​ជំនួយ​ ជា​សម្ភារៈ​ការិយាល័យ​ពី​ស្ថានទូត​ប៉ាគីស្ថាន