ដំណើរ​ឆ្ពោះទៅ​កាន់ការ​ប្រកួត​រើស​ជើងឯកទ្វីបអឺរ៉ុប​2016​របស់​ក្រុម​ជម្រើសជាតិ​ហុង​គ្រី

១-​ក្តី​រំពឹង​៖ ហុង​គ្រី​ធ្លាប់​មានឈ្មោះ​ល្បី​ផ្នែក​វិស័យ​កីឡាបាល់ទាត់ ប៉ុន្តែ​ប្រទេស​នេះ មិន​មាន​វត្តមាន​លើ​ឆាក​អន្តរជាតិ​ច្រើន​ឆ្នាំ​មក​ហើយ​។ វត្តមាន​របស់​ហុង​គ្រី​លើក​នេះ គេ​សង្ឃឹមថា នឹង​អាច​ឈាន​ដល់​វគ្គ​ជម្រុះ​១៦​ក្រុម​ចុង​ក្រោយ ក៏​ដូច​ជា​ប្តូរ​មុខមាត់​ថ្មី​ប្រទេស​ផង​ដែរ​។

២-​លទ្ធផល​ល្អ​៖ ហុង​គ្រី​ធ្លាប់​ជា​ប្រទេស​ដ៏​ខ្លាំង​មួយ​ក្នុង​វិស័យ​កីឡាបាល់ទាត់ ដែល​កាលពី​ឆ្នាំ​១៩៦៤ ហុង​គ្រី​បាន​ជាប់​លេខ​៣ និង​លេខ​៤​ក្នុង​ឆ្នាំ​១៩៧២ ។

៣-​កីឡាករ​ក្នុង​ចំណាប់អារម្មណ៍​៖ ខ្សែបម្រើ​និង​ប្រយុទ្ធ Balazs Dzsudzsak បច្ចុប្បន្ន​លេង​ឱ្យ​ក្លិប Bursaspor​។ កីឡាករ​វ័យ​២៨​ឆ្នាំ​រូប​នេះ មាន​តួនាទី​សំខាន់​ណាស់​ចំពោះ​ក្រុម​ជម្រើសជាតិ​របស់​ខ្លួន ។

៤-​គ្រូបង្វឹក​៖ លោក Bernd Storck អាយុ ៥៣​ឆ្នាំ សញ្ជាតិ​អា​ល្លឺ​ម៉​ង់​។ គ្រូបង្វឹក​រូប​នេះ​ត្រូវ​បាន​តែងតាំង​កាលពី​ខែកក្កដា​២០១៥ បន្ទាប់​ពី​ការ​ចាកចេញ​របស់​លោក Pal Dardai ។

៥-​បញ្ជី​ឈ្មោះ​សមាសភាព​កីឡាករ​សរុប
(​បណ្តោះអាសន្ន​)៖

-​អ្នកចាំទី​៖ Gábor Király (Haladás), Dénes Dibusz (Ferencváros), Péter Gulácsi (Leipzig), Balázs Megyeri (Getafe)​។

-​ខ្សែការពារ​៖ Roland Juhász (Videoton), Tamás Kádár (Lech Poznań), Zsolt Korcsmár (Vasas), Richárd Guzmics (Wisła Kraków), Attila Fiola (Puskás Akadémia), Gergő Lovrencsics (Lech Poznan), Ádám Lang (Videoton), Mihály Korhut (Debrecen), Barnabás Bese (Budapest), Gergő Kocsis (Puskás Akadémia)​។

-​ខ្សែបម្រើ​៖ Zoltán Gera (Ferencváros), Balázs Dzsudzsák (Captain) (Bursaspor), Ákos Elek (Diósgyőri), Ádám Pintér (Ferencváros), Ádám Gyurcsó (Pogoń Szczecin), Zoltán Stieber (Nürnberg), Ádám Nagy (Ferencváros), László Kleinheisler (Werder Bremen), Roland Sallai (Puskás Akadémia), Máté Vida (Vasas)​។

-​ខ្សែប្រយុទ្ធ​៖ Tamás Priskin (Slovan Bratislava), Ádám Szalai (Hannover), Krisztián Németh (Al-Gharafa), Nemanja Nikolić (Legia Warsaw), Dániel Böde (Ferencváros), László Lencse (Újpest) ៕