ហេតុផល​ដែល​ធ្វើ​ឲ្យ​ Taylor Swift និង​មិត្ត​ប្រុស​ចែក​ផ្លូវ​គ្នា​

តារា​ចម្រៀង​ប៉ុប​​ ​​Taylor Swift ​បាន​ធ្វើ​ឲ្យ​កក្រើក​ពិភព​សារព័ត៌មាន​សា​ជា​ថ្មី​ បន្ទាប់​ពី​បាន​ប្រកាស​ពី​ការ​ចែក​ផ្លូវ​គ្នា​ជា​មួយ​ឌីជេ​ Calvin Harris ដែល​បាន​ទាក់​ទង​គ្នា​អស់​ពេល​ ១៥​​ ខែ។

 

ហេតុផល​ដែល​ធ្វើ​ឲ្យ​ Taylor Swift និង​មិត្ត​ប្រុស​ចែក​ផ្លូវ​គ្នា​

 

តាម​ប្រភព​ជិតដិត​នឹង​ Taylor Swift បាន​ឲ្យ​ដឹង​ពី​ហេតុផល​ដែល​គូ​ស្នេហ៍​នេះ​ចែក​ផ្លូវ​គ្នា។ ហេតុផល​​នោះ​គឺ​ថា​ ខាង​មិត្ត​ប្រុស​​ដែល​ជា​ឌីជេ​​ភិត​ភ័យ​នឹង​ភាព​ជោគជ័យ​របស់​ម្ចាស់​បទ​ “Blank Space”។

 

​​ប្រភព​បាន​លើក​​ដូច​នេះ​ថា៖ “Harris បាន​ធ្លាប់​លើក​ឡើង​ជា​ច្រើន​ដង​ថា​គាត់​ភិតភ័យ​ដោយ​សារ​តែ​ Taylor ដែល​នេះ​ជា​ហេតុ​ធ្វើ​ឲ្យ​គាត់​មិន​ចូល​រួម​កម្មវិធី​ណា​​​ដែល​នាង (Taylor) ​ត្រូវ​អញ្ជើញ​ឲ្យ​ចូល​រួម​ឡើយ​ ឬ​កម្មវិធី​ពាន​រង្វាន់​ណា​មួយ​ បើ​ចូល​រួម​លុះ​ត្រា​តែ​ឈ្មោះ​គាត់​បាន​ដាក់​ជា​បេក្ខភាព​ដណ្ដើម​ពាន”។

 

ហេតុផល​ដែល​ធ្វើ​ឲ្យ​ Taylor Swift និង​មិត្ត​ប្រុស​ចែក​ផ្លូវ​គ្នា​

 

ជាក់​ស្ដែង​ក្នុង​កម្មវិធី​ធំៗ​ដែល​ Taylor Swift ចូល​រួម​កន្លង​មក​ដូច​ជា​ Met Gala និង​កម្មវិធី​ពានរង្វាន់​ ​Grammy ឃើញ​ថា​មិន​មាន​វត្តមាន​មិត្ត​ប្រុស​របស់​នាង​ចូល​រួម​ជា​មួយ​ឡើយ។​

 

ដោយ​ឡែក​ខាង​ប្រភព​ជិតដិត​នឹង​ឌីជេ​សញ្ជាតិ​ស្កុតឡែន​​ឯ​ណោះ​វិញ​ បាន​​ឲ្យ​ដឹង​ថា៖ “គម្លាត​ខុស​គ្នា​រវាង​អាយុ​អាច​មិន​មែន​ជា​បញ្ហា​ចំពោះ​គូ​ស្នេហ៍​ភាគ​ច្រើន​ ប៉ុន្តែ​ចំពោះ​គូស្នេហ៍​មួយ​គូ​នេះ​វា​ជា​បញ្ហា​មួយ​ផ្នែក”។ ប្រភព​បន្ត​អះអាង​ថា​ Calvin មិន​អាច​​ផ្ដល់​អ្វី​ដែល​ Taylor ទាមទារ​ចង់​បាន៕​

​​​
​​

ចុច​អាន៖ ទីបំផុត​​ស្នេហា​រវាង​ Taylor Swiftនិង​មិត្ត​ប្រុស​ដើរ​ដល់​ផ្លូវ​បំបែក

 

ប្រែ​សម្រួល​៖ ហៃ​ សុខ​ហេង
ប្រភព៖ DailyMail​​​