LD Picture បង្ហាញ​កាមេរ៉ា​​ថ្មី ផលិត​រឿង​ភាគ​ឲ្យ​PNN

ផលិតកម្ម LD Picture បាន​បង្ហាញ​កាមេរ៉ា​ទំនើប​ចុង​ក្រោយ​របស់​​ខ្លួន​​ជា​ច្រើន​គ្រឿង​​ដែល​ទើប​នឹង​នាំ​ចូល ដើម្បី​ផលិត​ខ្សែភាពយន្ត​​ភាគ ឲ្យ​ស្ថានីយ​ទូរទស្សន៍ ​PNN។

 

LD Picture បង្ហាញ​កាមេរ៉ា​​ថ្មី ផលិត​រឿង​ភាគ​ឲ្យ​PNN

 

កាល​បង្ហាញ​កាមេរ៉ា​ខាង​លើ​ធ្វើ​ឡើង​កាល​ពី​ម្សិល​មិញ​នៅ​ឯ​​ស្ទូឌីយោ ស្ថានីយ​ទូរទស្សន៍​ PNN។ លោក លៀក លីដា ចាងហ្វាង​ផលិតកម្ម LD Picture បាន​ឲ្យ​ដឹង​ថា ផលិតកម្ម​របស់​លោក​ត្រូវ ស្ថានីយ​ទូរទស្សន៍ PNN អនុញ្ញាត​ឲ្យ​ថត​​រឿង​​​ភាគ ដើម្បី​​ផ្គត់​ផ្គង់​ការ ចាក់​បញ្ចាំង​នៅ​ស្ថានីយ​ទូរទស្សន៍​​មួយ​នេះ។ លោក​ថា ជា​មួយ​នឹង​កិច្ច​សហការ​​នេះ ​ទូរទស្សន៍​PNN តម្រូវ​​ឲ្យ​ផលិតកម្ម​របស់​លោក ផលិត​ខ្សែភាពយន្ត​ដែល​​មាន​គុណភាព ​ទាំង ​ខ្លឹមសារ​នៃ​សាច់​​​រឿង ​សំឡេង​ក៏​ដូច​ជា​រូបភាព ជា​ដើម ដែល​​​តម្រូវ​ឲ្យ​ផលិតកម្ម​របស់​លោក ​សម្រេច​ចិត្ត​ទិញ​កាមេរ៉ា​ជា​ច្រើន​គ្រឿង​ថែម​ទៀត ដើម្បី​ឲ្យ​​ត្រូវ​តាម​លក្ខខណ្ឌ។

 

កាមេរ៉ា​ដែល​ផលិតកម្ម LD Picture​​ យក​មក​បង្ហាញ​​នោះ​ជា​ប្រភេទ​កាមេរ៉ា4K និង Cinema Lance ដោយ​ក្នុង​មួយ​គ្រឿង ចាងហ្វាង​ផលិតកម្ម​​បង្ហើប​ឲ្យ​ដឹង​ថា មាន​តម្លៃ​ជិត​២ម៉ឺន​ដុល្លារ​ឯណោះ។ លោក លៀក លីដា មិន​បាន​បង្ហាញ​ពី​តម្លៃ កាមេរ៉ា​​ទាំង​អស់​ដែល ផលិតកម្ម​របស់​លោក​នាំ​ចូល​ឡើយ។

 

LD Picture បង្ហាញ​កាមេរ៉ា​​ថ្មី ផលិត​រឿង​ភាគ​ឲ្យ​PNN

 

ការ​សម្រេច​ចិត្ត​មក​ផលិត​រឿង​ភាគ ដែល​កន្លង​មក LD Picture​ ផលិត​តែ​រឿង​ខ្នាត​ធំ​នោះ ត្រូវ​បាន​លោក លៀក លីដា បញ្ជាក់​ថា ក៏​ព្រោះ​ការ​ស្រលាញ់ និង​ចង់​ឲ្យ​វត្ត​មាន​ខ្សែ ភាពយន្ត​ភាគ​ខ្មែរ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ទើប​លោក​សម្រេចចិត្ត​ជំរុញ​ការ​ផលិត​ខ្សែភាពយន្ត​ភាគ​​នេះ​ឡើង បើ​ទោះបី​ជា​ការ​ផលិត​នេះ ​ជួប​ការ​លំបាក​ជា​ច្រើន ហើយ​ទទួល​បាន​ប្រាក់​ចំណេញ​តិច​តួច​ក្ដី។

ងាក​មក​ការ​ផលិត​ខ្សែភាពយន្ត​ឲ្យ​ទូរទស្សន៍​PNN រឿង​ដំបូង​ដែល LD Picture​ ថត​ឲ្យ​នោះ​មាន​ចំណង​ជើង​ថា”ម្ទេស​ហឹរ​ប៉ះ​អំបិល​ប្រៃ” ដែល​ជា​ខ្សែភាពយន្ត​ស្នេហា បែប​កំប្លែង ដោយ​មាន​ទាំង​អស់​រង្វង់ពី៣៥ទៅ៤៥ ភាគ និងមួយភាគមាន២៥នាទី។

 

តារា​សម្ដែង​នៅ​ក្នុង​រឿង​នេះ​មាន​ដូច​ជា កញ្ញា ម៉ាក់ សែន សូនីតា លោក អែត វីន អ្នក នាងប៉ែន សុផានី អ្នកនាងគ្រត កញ្ញា ទឹម រដ្ឋា លោកលឹម ជាឡាយ លោកស៊ឹម សោភ័ណ្ឌ កញ្ញា គៀត សុវណ្ណាឡាង ឌីជេណាហ្គា លោកងួន សុបិន្ត លោករឿម រ៉ាម៉ូ និង​តារា​ប្រុស​ស្រី​ជា​ច្រើនរូបទៀត។ កញ្ញា ម៉ាក់ សែន សូនីតា លោក អែត វីន គឺ​ជា​តួឯក។

 

LD Picture បង្ហាញ​កាមេរ៉ា​​ថ្មី ផលិត​រឿង​ភាគ​ឲ្យ​PNN

 

តាម​ការ​លើក​ឡើង​របស់ ស៊ិន ចាន់សាយ៉ា ប្រធាន​នាយកដ្ឋាន​ភាពយន្ត​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​​ក្រសួង​ព័ត៌មាន​តម្រូវ​ឲ្យ​ស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុក​ចាក់ បញ្ចាំង​ខ្សែភាពយន្ត​ខ្មែរ​នៅ​ម៉ោង ៧ ដល់ ម៉ោង៩ យប់ ដែល​ជា​​ម៉ោង​មាស​មក ​បាន​ធ្វើ​ឲ្យ​ការ​ផលិត​ខ្សែភាពយន្ត​សម្រាប់ ផ្គត់ផ្គង់ ការ​ចាក់​​បញ្ចាំង​មាន​ការ​កើន​ឡើង​ខ្លាំង។ លោក​ថា យ៉ាង​តិច​ទូរទស្សន៍​មួយ​ត្រូវ​ការ​ខ្សែ​ ភាពយន្ត​យ៉ាង​តិច២ភាគ​ក្នុង​មួយ​ថ្ងៃៗ ដូច​នេះ​យ៉ាង​ហោច​ណាស់​ទូរទស្សន៍​ក្នុង​ស្រុក​ទាំងអស់​ត្រូវការ​ខ្សែភាពយន្ត​ខ្មែរ​ប្រមាណ​ពី​៤០​ទៅ​៥០​ភាគក្នុងមួយថ្ងៃៗ ។

 

ប្រធាន​នាយកដ្ឋាន​ភាពយន្ត​ខាង​លើ វាយ​តម្លៃ​​ថា ទៅ​ថ្ងៃ​ខាង​មុខ ​ខ្សែភាពយន្ត​​ខ្នាត​ធំ​ដែល​ចាក់​តាម​រោង​កុន​រាល់​ថ្ងៃ​ និង​ថយ​ចុះ ហើយ​​ខ្សែភាពយន្ត​ភាគ​នឹង​កាន់​តែ​កើន​ឡើង​ថែម​ទៀត ត្បិត​អី​ស្ថានីយ​ទូរទស្សន៍​ជា​ច្រើន​ទៀត​ដែល​​​មិន​ទាន់​ចាក់​​បញ្ចាំង​​រឿង​ភាគ​​​ខ្មែរ និង​ត្រូវ ផលិត​​ផលិត​ឡើង ដើម្បី​ចាក់​បញ្ចាំង៕

 

LD Picture បង្ហាញ​កាមេរ៉ា​​ថ្មី ផលិត​រឿង​ភាគ​ឲ្យ​PNN

 

LD Picture បង្ហាញ​កាមេរ៉ា​​ថ្មី ផលិត​រឿង​ភាគ​ឲ្យ​PNN

 

LD Picture បង្ហាញ​កាមេរ៉ា​​ថ្មី ផលិត​រឿង​ភាគ​ឲ្យ​PNN

 

LD Picture បង្ហាញ​កាមេរ៉ា​​ថ្មី ផលិត​រឿង​ភាគ​ឲ្យ​PNN

 

LD Picture បង្ហាញ​កាមេរ៉ា​​ថ្មី ផលិត​រឿង​ភាគ​ឲ្យ​PNN

 

LD Picture បង្ហាញ​កាមេរ៉ា​​ថ្មី ផលិត​រឿង​ភាគ​ឲ្យ​PNN

 

អត្ថបទ៖ ខុត សីហា