ពីរ​ថ្ងៃ​គ្រោះថ្នាក់​ចរាចរណ៍​សម្លាប់​មនុស្ស​០៦​នាក់

រាជធានី​ភ្នំពេញ៖ យ៉ាង​ហោច​ណាស់​មនុស្ស​០៦​នាក់​បាន​ស្លាប់ និង​របួសធ្ងន់​ស្រា​ុ​ល​១៨​នាក់ ក្នុង​នោះ​១៧​នាក់​របួសធ្ងន់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​១៣​លើក កើតឡើង​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ​ទី​០៣-០៤ មិថុនា ២០១៦ ។

បើ​តាម​របាយការណ៍​របស់​នាយកដ្ឋាន​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គនាយកដ្ឋាន​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ​បាន បង្ហាញ​ទៀត​ថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បាន​បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​សរុប​២៣​គ្រឿង ក្នុង​នោះ​ម៉ូតូ​១៥​គ្រឿង រថយន្ត​ធុន​តូច​០៥​គ្រឿង​និង​រថយន្ត​ធុន​ធំ​០៣​គ្រឿង ។ មូលហេតុ​បណ្តាល​មក​ពី​ល្មើស​ល្បឿន​០៥​លើក ប្រជែង​០១​លើក បត់​គ្រោះថ្នាក់​០៣​លើក មិន​ប្រកាន់​ស្តាំ​០៣​លើក និង​ស្រវឹង​០១​លើក ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ទាក់ទងនឹងករណីគ្រោះថ្នាក់ចរាចរណ៏នេះផងដែរ  គួររំលឹកផងដែរថា កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក (យប់៥លើក) បណ្តាលឲ្យមនុស្សស្លាប់២នាក់ និងរងរបួសធ្ងន់១៣នាក់

តាមប្រភពព័ត៌មានកាលនោះបានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍៩លើកនោះ បណ្តាលឲ្យខូចខាត យានយន្តសរុបចំនួន ១៥គ្រឿង រួមមានម៉ូតូចំនួន៨គ្រឿង រថយន្តធុនតូចចំនួន៤គ្រឿង និងរថយន្តធុនធំចំនួន៣គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យកើត មានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៣លើក, ប្រជែងគ្រោះថ្នាក់២លើក, មិនប្រកាន់ស្តាំ២លើក និងមិនគោរពសិទ្ធិ ២លើក។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍៩នាក់ផងដែរ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ពីរ​ថ្ងៃ​គ្រោះថ្នាក់​ចរាចរណ៍​សម្លាប់​មនុស្ស​០៦​នាក់

ពីរ​ថ្ងៃ​គ្រោះថ្នាក់​ចរាចរណ៍​សម្លាប់​មនុស្ស​០៦​នាក់