ទើបតែ​រៀបការ ភរិយា​តារាចម្រៀង កែវ វាសនា ប្រកាស​ចង់​…​

Videos


បើគិតមកដល់ពេលនេះ តារាចម្រៀងប្រចាំផលិតកម្មថោន លោក កែវ វាសនា បានរៀបការ ជាមួយម្ចាស់ហាងលក់ផលិតផលថែសម្រស់ដ៏ស្រស់ស្អាត លឹម លីសុគន្ធារី ប្រមាណជិតមួយខែមកហើយ។ហើយ ភរិយារបស់លោក កែវ វាសនា ក៏មានបំណងចង់បានកូនក្នុងពេលឆាប់ៗនេះដែរ។

ទើបតែ​រៀបការ ភរិយា​តារាចម្រៀង កែវ វាសនា ប្រកាស​ចង់​…​

ក្រោយពីរៀបការមិនបានប៉ុន្មានផង មានការនិយាយប្រាប់ពីសំណាក់មិត្តភក្តិជិតស្និត ជាមួយ លោក កែវ វាសនា ថា ពេលនេះភរិយារបស់លោក កែវ វាសនា មានបំណងចង់បានកូនប្រ លែងលេង នៅក្នុងពេលឆាប់ៗនេះ ហើយបើអាចទៅរួច អ្នកនាងចង់បានកូនស្រី។គូស្នេហ៍ ថោ្មងថ្មី មួយគូរនេះ ស្រលាញ់គ្នាខ្លាំងណាស់ ព្រោះមុននិងឈានដល់ការរៀបការពួកគេបានស្រលាញ់គ្នាអស់រយៈពេល ៧ ឆ្នាំមកហើយ។

ទើបតែ​រៀបការ ភរិយា​តារាចម្រៀង កែវ វាសនា ប្រកាស​ចង់​…​

ក្រោយពីរៀបការភ្លាម កែវ វាសនា មិនបាននាំភរិយារូបស្រស់ទៅក្រេបទឹកឃ្មុំនៅក្រៅប្រទេស ឡើយ។ដោយសារពួកគេមានការងារមមាញឹករៀងខ្លួន។ ក្រៅពីលក់ផលិតផលថែរក្សាសម្រស់នៅភ្នំពេញនោះ ថ្មីៗនេះភរិយារបស់លោក កែវ វាសនា ទើបនិង បើកសាខាបន្ថែមមួយទៀត នៅខេត្តសៀមរាប។

ទើបតែ​រៀបការ ភរិយា​តារាចម្រៀង កែវ វាសនា ប្រកាស​ចង់​…​

មានការសរសើរថា កែវ វាសនា ពិតជាមានសំណាង ព្រោះ លោកអាចរកបានភរិយាជាអ្នកមាន ហើយស្រស់ស្អាតថែមទៀត។ក្រោយពីរៀបការរួចភ្លាម អ្នកទាំងពីរក៏មានបំណងដើររកទិញវីឡា ដែលមានតម្លៃ៣០ ម៉ឺនដុល្លារទៀតផង។ជូនពរអោយអ្នកទាំងពីរមានកូនស្រីឆាប់ៗតាម បំណងនិងស្រលាញ់គ្នាជារៀងរហូត ។

ទើបតែ​រៀបការ ភរិយា​តារាចម្រៀង កែវ វាសនា ប្រកាស​ចង់​…​

គួរបញ្ជាក់ថា កែវ វាសនា បានរៀបការកាលពីថ្ងៃទី១១ខែឧសភា នៅគេហដ្ឋានខាងស្រី ខេត្តបន្ទាយមានជ័យ យ៉ាងអធិកអធម ។តែមិនសូវមានអ្នកសិល្បៈចូលរួមច្រើន ប៉ុន្មានឡើយ។សព្វថ្ងៃលោក កែវ វាសនា កំពុងមមាញឹកជាមួយនិងការងារសិល្បៈដែលមានទាំងការថត បទថ្មីៗនិងការចេញច្រៀងនៅតាមបណ្តារខេត្តនានា ៕ ចេនី

ទើបតែ​រៀបការ ភរិយា​តារាចម្រៀង កែវ វាសនា ប្រកាស​ចង់​…​
ទើបតែ​រៀបការ ភរិយា​តារាចម្រៀង កែវ វាសនា ប្រកាស​ចង់​…​
ទើបតែ​រៀបការ ភរិយា​តារាចម្រៀង កែវ វាសនា ប្រកាស​ចង់​…​
ទើបតែ​រៀបការ ភរិយា​តារាចម្រៀង កែវ វាសនា ប្រកាស​ចង់​…​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត