យុវជន​​ក្រោន​ ឈ្នះ​ យុវជន​មក​ពី​ថៃ​ ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​ Singapore Soccer Sixes​​

នា​​ព្រឹក​នេះ​ ក្រុម​យុវជន​ភ្នំពេញ​ក្រោន​​បាន​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​ពាន​ Singapore Soccer Sixes លើក​ទី​៨​ បន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ​លើ​ក្រុម​យុវជន​ Youth Football Home ​មក​ពី​ភូកេត​ ប្រទេស​ថៃ​ដោយ​លទ្ធផល​ ២-១។ តាម​ការ​ឲ្យ​ដឹង​ពី​ Page ភ្នំពេញ​ក្រោន​ថា ២​គ្រាប់​របស់​យុវជន​ភ្នំពេញ​ក្រោន​រក​បាន​ដោយ​​ប្រធាន​ក្រុម​ គី រីណា​​ទាំង​ពីរ​គ្រាប់។ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ក្រុម​យុវជន​ភ្នំពេញ​ក្រោន​ត្រូវ​ជួប​យុវជន​មក​ពី​ឥណ្ឌណេស៊ី​ Bali Sports Foundation៕

 

យុវជន​​ក្រោន​ ឈ្នះ​ យុវជន​មក​ពី​ថៃ​ ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​ Singapore Soccer Sixes​​ យុវជន​ភ្នំពេញ​ក្រោន (រូបថត៖ ភ្នំពេញ​ក្រោន)

 

អត្ថបទ៖ ជាន ចាន់រ៉ា