Muhammad Ali ធ្លាប់​បញ្ចុះបញ្ចូល​យុវជន​ម្នាក់​មិន​ឲ្យ​សម្លាប់​ខ្លួន

ស្ដេច​ប្រដាល់ Muhammad Ali ដែល​ទើប​ស្លាប់​ដោយសារ​ជំងឺ​ក្នុង​វ័យ​៧៤ឆ្នាំ កាល​ពី​ថ្ងៃម្សិលមិញ ធ្លាប់​បាន​ជោគជ័យ​ក្នុង​ការ​បញ្ចុះបញ្ចូល​យុវជន​ម្នាក់​ឲ្យ​បោះបង់​គំនិត​ធ្វើ​អត្តឃាត​លោត​សម្លាប់​ខ្លួន។

 Muhammad Ali ធ្លាប់​បញ្ចុះបញ្ចូល​យុវជន​ម្នាក់​មិន​ឲ្យ​សម្លាប់​ខ្លួនAli នៅខាងស្តាំ

 

រឿងរ៉ាវ​ដែល​គេ​ចាំ​មិន​ភ្លេច​ខាង​លើ​កើត​ឡើង​កាល​ពី​ឆ្នាំ ១៩៨១ ក្នុង​ទីក្រុងLos Angeles ដោយ​កាល ណោះ​មាន​ក្មេង​ប្រុស​ជំទង់​ម្នាក់​ឈរ​ក្បែរ​បង្អួត​ជាន់ទី៩​នៃ​អគារ​ខ្ពស់​មួយ។ ពេល​បាន​ដឹង​ភ្លាម Ali បាន​ធ្វើ​ដំណើរ​ទៅ​កន្លែង​កើត​ហេតុ​ទាន់​ពេល ហើយ​ឡើង​ទៅ​បញ្ចុះបញ្ចូល​ក្មេង​ប្រុស​នោះ​។

 

គាត់​បាន​អើត​តាម​បង្អួច​មួយ​ទៀត​ និយាយ​ទៅ​កាន់​យុវជន​នោះ​ថា៖ “អ្នក​ជា​បងប្អូន​របស់​ខ្ញុំ។ ខ្ញុំ​មិន និយាយ​កុហក​ទេ ខ្ញុំ​ស្រឡាញ់​អ្នក ខ្ញុំ​ចង់​ឲ្យ​អ្នក​ទៅ​ផ្ទះ​វិញ ហើយ​ជួប​មិត្ត​មួយ​ចំនួន​របស់​ខ្ញុំ។” យុវជន វ័យ​២១​ឆ្នាំ បាន​តប​វិញ​ថា៖ “ហេតុ​អ្វី​បាន​ជា​លោក​ខ្វល់​ពី​ខ្ញុំ ខណៈ​អ្នក​ផ្សេង​គ្មាន​នរណា ស្រឡាញ់ ខ្ញុំ​។” Ali បាន​ប្រាប់​ថា មិន​ដូច្នោះ​ទេ តាម​ពិត​ជា​មាន​មនុស្ស​ច្រើន​ដែល​ស្រឡាញ់​គេ ហើយ​មួយ​សន្ទុះ ក្រោយ​មក យុវជន​គិត​ខ្ចី​ក៏​ព្រម​មិន​លោត​សម្លាប់​ខ្លួន៕

 

 

Muhammad Ali ធ្លាប់​បញ្ចុះបញ្ចូល​យុវជន​ម្នាក់​មិន​ឲ្យ​សម្លាប់​ខ្លួន

 

Muhammad Ali ធ្លាប់​បញ្ចុះបញ្ចូល​យុវជន​ម្នាក់​មិន​ឲ្យ​សម្លាប់​ខ្លួន

 

 

ចុចអាន៖ស្ដេច​ប្រដាល់ Muhammad Ali ​ទទួល​មរណភាព នៅ​វ័យ​​៧៤​ឆ្នាំ

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Dailymail