ស្វាមី Yoyo Mung គិត​យ៉ាងម៉េច បើ​ប្រពន្ធ​ឡើង​គីឡូ​ម្លឹ​ងៗ​

Videos


ក្រោយបាត់មុខពីពិភពសិល្បៈមួយរយៈ តារាសម្តែងស្រីដ៏ល្បីឈ្មោះ Yoyo Mung បានបង្ហាញខ្លួនជាសាធារណៈម្តងទៀតកាលពីថ្មីៗនេះ ហើយអ្វីដែលធ្វើឲ្យមហាជនភ្ញាក់ផ្អើលនោះ គឺរូបរាងនាងខុសប្លែកគ្នាយ៉ាងខ្លាំង បើធៀបនឹងនាង កាលពីជីវិតនៅលីវ ។

ស្វាមី Yoyo Mung គិត​យ៉ាងម៉េច បើ​ប្រពន្ធ​ឡើង​គីឡូ​ម្លឹ​ងៗ​

មើលតាមរយៈរូបថត គេសង្កេតឃើញថា នាងឡើងទម្ងន់ខ្លាំងខុសពីធម្មតា ហើយអ្នកគាំទ្រមួយចំនួនថែមទាំងយល់ថា នាងប្រហែលជាមានអ្វីពិសេសហើយ តែក្រោយពីលេចឮរឿងនេះ នាង Yoyo ក៏បានចេញមុខបដិសេធថា នាងមិនបានមានទម្ងន់ដូចអ្វីដែលគេគិតនោះទេ ហើយនាងក៏ភ្ញាក់ផ្អើលខ្លាំងណាស់ដែរ ក្រោយពីឃើញរូបថតនេះ ។ នាងថែមទាំងបញ្ជាក់ទៀតថា នាងនឹងរក្សារូបថតនោះទុកលើក្បាលដំណេក ដើម្បីអាចដាស់តឿនខ្លួនកុំឲ្យប្រឹងញ៉ាំពេក ។

ស្វាមី Yoyo Mung គិត​យ៉ាងម៉េច បើ​ប្រពន្ធ​ឡើង​គីឡូ​ម្លឹ​ងៗ​

ទោះជាយ៉ាងណាក្តី ស្វាមីនាង លោក Ekin Cheng ក៏បាននិយាយពីរឿងប្រពន្ធខ្លួនដែរថា ប្រពន្ធលោកស្គមខ្លាំងណាស់កាលពីមុន ហើយពេលនេះ នាងមានសុខភាពល្អប្រសើរជាងមុនច្រើនណាស់ តែទោះបីជាយ៉ាងណាក៏ដោយ លោកនៅតែស្រឡាញ់ប្រពន្ធលោកដូចដើមដដែល ។ លោកបានបន្ថែមទាំងអស់សំណើចទៀតដែរថា ខួបកំណើត Yoyo នឹងមកដល់នាខែសីហានេះ ហើយលោកនឹងទិញឧបករណ៍ហាត់ប្រាណជាកាដូជូននាង ។

ស្វាមី Yoyo Mung គិត​យ៉ាងម៉េច បើ​ប្រពន្ធ​ឡើង​គីឡូ​ម្លឹ​ងៗ​

គួររំឭកដែរថា នាង Yoyo និង ស្វាមី បានរៀបការជាមួយគ្នាកាលពីដើមឆ្នាំ ២០១៣ ហើយអ្នកទាំងពីរពុំទាន់មានកូនជាចំណងអាពាហ៍ពិពាហ៍ទេ ទោះបីជាម្នាក់ៗសុទ្ធតែមានអាយុច្រើនជាង ៤០ ឆ្នាំ ៕ ថាវរិទ្ធ (ប្រភព ៖ ឡបលីផប)

ស្វាមី Yoyo Mung គិត​យ៉ាងម៉េច បើ​ប្រពន្ធ​ឡើង​គីឡូ​ម្លឹ​ងៗ​
ស្វាមី Yoyo Mung គិត​យ៉ាងម៉េច បើ​ប្រពន្ធ​ឡើង​គីឡូ​ម្លឹ​ងៗ​
ស្វាមី Yoyo Mung គិត​យ៉ាងម៉េច បើ​ប្រពន្ធ​ឡើង​គីឡូ​ម្លឹ​ងៗ​
ស្វាមី Yoyo Mung គិត​យ៉ាងម៉េច បើ​ប្រពន្ធ​ឡើង​គីឡូ​ម្លឹ​ងៗ​
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត