កម្ចី​សម្រាប់​អភិវឌ្ឍន៍​លំនៅ​ឋាន​ក្នុង​សង្គម​មានការ​កើនឡើង

ប្រទេស​វៀតណាម ៖ ប្រាក់​កម្ចី​ដែល​មានការ​អនុគ្រោះ​រាប់រយ​ទ្រី​លាន​ដុ​ង នឹង​ត្រូវ​ផ្តល់​សម្រាប់​ការ​អភិវឌ្ឍ​លំនៅ​ឋាន​នៅ​ក្នុង​សង្គម​។ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់ លោក Nguyen Tran Nam អគ្គនាយក​នៃ​សមាគម​អចលនទ្រព្យ​វៀតណាម ។

លោក​បាន​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃ​ទី​២៥ ឧសភា ថា ធនាគារពាណិជ្ជ ដែល​គ្រប់គ្រង​ដោយ​ភាគហ៊ុន​របស់​រដ្ឋ ត្រូវ​ចំណាយ​លើ​កម្ចី​ដែល​មិន​ទាន់​សង​៣% សម្រាប់​អ្នក​អភិវឌ្ឍន៍ និង​អ្នកបញ្ជា​ទិញ សម្រាប់​គម្រោង​លំនៅ​ឋាន ។

ការ​ចាប់ផ្តើម​នៃ​វគ្គ​ដំបូង​គឺ​ស្ថិត​នៅ​ក្នុង​ដំណើរការ​ដែល​ធនាគារកណ្តាល​បាន​ចាត់តាំង ធនាគារ Vietcombank ធនាគារ​Vietinbank ធនាគារ​BIDV និង​ធនាគារ​Agribank ផ្តល់​នូវ​កម្ចី​ជំនួយ​វិនិយោគ​ដោយ​រដ្ឋាភិបាល សម្រាប់​អ្នក​អភិវឌ្ឍន៍ និង​អ្នកបញ្ជា​ទិញ​សម្រាប់ គម្រោង​លំនៅ​ឋាន​សង្គម ក៏​ដូច​ជា សារាចរ​លេខ​25/2015/TT-NHNN​លើ​ការ​ផ្តល់​កម្ចី​វិនិយោគ​ផ្តល់​ដោយ​រដ្ឋាភិបាល ដើម្បី​ពង្រឹង​គោលនយោបាយ​អភិវឌ្ឍន៍​លំនៅ​ឋាន ។

យ៉ាងណាមិញ ធនាគារពាណិជ្ជ នៅ​មិន​ទាន់​អនុវត្ត​នៅឡើយ​ទេ ខណៈ​ដែល​ពួក​គេ​ត្រូវ​ផ្តល់​កម្ចី​៣០​ទ្រី​លាន​ដុ​ង សម្រាប់​កញ្ចប់​ថវិកា​លំនៅ​ឋាន​ទៀត ដែល​បាន​អនុញ្ញាត​លើ​ការ​ពន្យារពេល​នៃ​ថ្ងៃ​ផុតកំណត់ រហូត​ដល់​ទឹកប្រាក់​ត្រូវ​បាន​បញ្ចេញ​អស់ ។ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក Nam ។

ប្រភព​មូលធន​ផ្សេង​ទៀត សម្រាប់​ការ​អភិវឌ្ឍ​លំនៅ​ឋាន សម្រាប់​អ្នករក​ប្រាក់​ចំណូល​ទាប នឹង​ត្រូវ​បាន​មក​ពី​ធនាគារ​វៀតណាម សម្រាប់​គោលនយោបាយ​សង្គម ។ បន្ថែម​ពី​នេះ​ទៀត ក្រសួង​នគរូបនីយកម្ម គឺ​បាន​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​អភិវឌ្ឍ​កម្ចី ។

លោក Pham Minh Tuan អគ្គនាយករង​ក្រុមហ៊ុន Hai Phat Invest បាន​មាន​ប្រសាសន៍​ថា​៖ « មូលធន​សម្រាប់​ការ​អភិវឌ្ឍ​លំនៅ​ឋាន​សង្គម​គឺ​មាន​សារសំខាន់​ខ្លាំង​ណាស់ ហើយ លោក​បាន​ជំរុញ​ដល់​រដ្ឋាភិបាល​ឲ្យ​កំណត់​វិធានការ​ទៅ​តាម​ពេលវេលា និង​ភាព​ជាក់ស្តែង » ៕