បង្ហាញ​ផលិតផល ថ្នាំ​សម្លាប់​សត្វល្អិត​តាម​ផ្ទះ​ជាមួយ​ស្លាក​សញ្ញា​ថ្មី JUMMBO VAPE នៅ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​

បង្ហាញ​ផលិតផល ថ្នាំ​សម្លាប់​សត្វល្អិត​តាម​ផ្ទះ​ជាមួយ​ស្លាក​សញ្ញា​ថ្មី JUMMBO VAPE នៅ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​



ភ្នំពេញ​ ៖ ​ក្រុមហ៊ុន FUMAKILLA របស់​ប្រទេស​ជប៉ុន ដែល​ជា​ម្ចាស់​ផលិតផល​ JUMBO ដែល​គេ​ស្គាល់​ថា ជា​ផលិតផល​សម្រាប់​សម្លាប់​សត្វល្អិត នៅតាម​ផ្ទះ​ដ៏​មាន​ប្រសិទ្ធភាព បាន​ធ្វើ​ការប្រកាស នៅ​ព្រឹក​ថ្ងៃ​ទី​០៣​ ខែមិថុនា ​ឆ្នាំ​២០១៦​នេះ ពី​វត្តមាន​មកដល់​ និង​ការ​បើក​លក់​ជា​ផ្លូវការ​នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា នូវ​ផលិតផល ថ្នាំ​សម្លាប់​សត្វល្អិត​ចង្រៃ​តាម​ផ្ទះ ជាមួយ​ស្លាក​សញ្ញា​ថ្មី ដែលមាន​ឈ្មោះថា JUMMBO VAPE។

នៅក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ ដែល​បាន​ធ្វើឡើង នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក​២ លោក Toshiaki Murammoto នាយក​ក្រុមហ៊ុន FUMAKILLA​បាន​មានប្រសាសន៍ថា ផលិតផល JUMBO បាន​ប្តូរ​ទៅជា​JUMMBO VAPE​ថ្មី ជាមួយនឹង​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត ដែល​បាន​បង្កើតឡើង​ដោយ ក្រុមហ៊ុន FUMAKILLA លីមីត​ធី​តនៃ​ប្រទេស​ជប៉ុន​។ លោក​ថា មុន​ចេញ​ជា​ផលិតផល​ថ្មី JUMMBO VAPE ក្រុមហ៊ុន FUMAKILLA បាន​ធ្វើ​ការសិក្សា ពី​តម្រូវការ​អតិថិជន និង​បង្កើត​រូបមន្ត ប្រកបដោយ​ភាព​ច្នៃប្រឌិត​ថ្មី ដល់​ផលិតផល​ទាំងអស់​។ ផលិតផល​JUMBO VAPE ថ្មី​នេះ បានផ្តល់​នូវ​ប្រសិទ្ធភាព​ខ្ពស់ អាច​សម្លាប់​សត្វល្អិត​(​មូស កន្លាត ស្រមោច​) និង​មិន​ប៉ះពាល់​ដល់​សុខភាព អ្នកប្រើប្រាស់​នោះទេ​។ លោក​ជឿជាក់ថា អតិថិជន​កម្ពុជា នឹង​ពេញចិត្ត​ចំពោះ ប្រសិទ្ធភាព​របស់ ផលិតផល​ថ្មី JUMBO VAPE នេះ​។ បើតាម​លោក តូ​ស៊ី​អាគី ម៉ូ​រាំ​ម៉ូតូ​, ក្រុមហ៊ុន ហ្វូ​ម៉ា​គី​ល​ឡា លីមីត​ធី​ត មាន​ឆន្ទៈ​ក្នុងការ​ចូលរួមចំណែក​ជួយ​សង្គម​កម្ពុជា តាមរយៈ​ការ​ការពារ​ប្រជាពលរដ្ឋ ជួយ​កាត់បន្ថយ​ពី​ជំងឺគ្រុនឈាម និង​ជំងឺ​ហ្ស៊ី​កា ដែល​ជំងឺ​ទាំងនេះ តែងតែ​កើតមានឡើង ជា​រៀងរាល់ឆ្នាំ​នៅក្នុង​រដូវវស្សា ដែលមាន​ភ្លៀង​ធ្លាក់​ជោកជាំ និង​ទឹក​ដក់​ខ្លាំង ជាមួយ​ថ្នាំ​សម្លាប់​សត្វល្អិត ដែល​មាន​គុណភាព​ខ្ពស់​នេះ។

បើតាម​អ្នក​ជំនាញ​ក្រុមហ៊ុន FUMAKILLA លីមីត​ធី​ត ជប៉ុន ចាប់តាំង​ពី​ឆ្នាំ​១៩៦៣​មក ពោល​គឺ​៥៣​ឆ្នាំមុន ក្រុមហ៊ុន​នេះ បាន​ដាក់លក់​ផលិតផល​ជាច្រើន​ប្រភេទ ជាមួយ​បច្ចេកវិទ្យា​ថ្មី ក្រោម​ម៉ាក​សញ្ញា VAPE ហើយ​ដែល​រហូត​មក​ដល់ពេល​បច្ចុប្បន្ន​ផលិតផល​នេះ មាន​ចរាចរ​លក់ នៅក្នុង​ប្រទេស​ចំនួន​៧០ ទូទាំង​ពិភពលោក​។ ចំណែក​JUMBO​គឺជា​ឈ្មោះ​ផលិតផល​សម្លាប់​សត្វល្អិត​ដ៏​ល្បី​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ត្រូវបាន​បង្កើតឡើង ដោយ​ក្រុមហ៊ុន​ម៉ាឡេស៊ី និង​ត្រូវ​ទិញ​ដោយ​ក្រុមហ៊ុន FUMAKILLA លីមីត​ធី​ត​ជប៉ុន ក្នុង​ឆ្នាំ​២០១២៕