ទស្សនា​សកម្មភាព​ថត​រឿង​ Fast 8 ទម្លាក់​ឡាន​ពី​លើ​​អគារ​ឆៅៗ

អ្នក​មិន​ដឹង​អាច​ស្មាន​ថា​នេះ​ជា​គ្រោះ​ថ្នាក់​មួយ​ ប៉ុន្តែ​តាម​ពិត​​វា​ជា​សកម្មភាព​ថត​រឿង​ Fast 8 ដែល​​ធ្វើ​​ឡើង​នៅ​ទីក្រុង Cleveland រដ្ឋ​ Ohio សហរដ្ឋអាមេរិក។

 

 

តាម​វីដេអូ​ខាង​លើ​ឃើញ​ថា​គេ​បាន​ទម្លាក់​រថយន្ត​​ពិតៗ​ពី​ជាន់​ទី​បួន​ និង​ទី​ប្រាំ​ នៃ​​អគារ​ ហើយ​វា​បាន​ផ្ទុះ​បែក​ផ្កា​ភ្លើង​នៅ​ពេល​ធ្លាក់​ចុះ​ដល់​ដី។ បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ CarScoops ឲ្យ​ដឹង​ថា​ខ្សែ​ភាពយន្ត​​ Fast 8 បាន​ចាប់​ផ្ដើម​ថត​នៅ​ទីក្រុង​ Cleveland តាំង​ពី​ថ្ងៃ​ទី​ ១៨ ខែ​ឧសភា​ ហើយ​នឹង​បន្ត​ដល់​ថ្ងៃ​ទី​ ១០​ ខែ​​មិថុនា។

 

អំឡុង​ពេល​​ជាង​បី​សប្ដាហ៍​ដែល​ថត​ក្នុង​ទីក្រុង​នេះ​គេ​រំពឹង​ថា​ ខ្សែភាពយន្ត​នេះ​នឹង​បង្កើត​ការងារ​ចំនួន​ ៤០០ ធ្វើ​ជំនួញ​ជា​មួយ​ក្រុមហ៊ុន​ ២០០ និង​កក់​បន្ទប់​សណ្ឋាគារ​ច្រើន​ជាង​ ៨២០០ បន្ទប់។

 

ទស្សនា​សកម្មភាព​ថត​រឿង​ Fast 8 ទម្លាក់​ឡាន​ពី​លើ​​អគារ​ឆៅៗ

 

កន្លង​ខ្សែភាពយន្ត​ Fast 8 បាន​​បញ្ចប់​ការ​ថត​នៅ​ក្នុង​តំបន់​​ជា​ច្រើន​ដូច​ជា​ ប្រទេស​ Iceland, ប្រទេស​គុយបា និង​ ទីក្រុង​ Atlanta ហើយ​ទីក្រុង​ New York នឹង​ជា​ទីតាំង​បន្ទាប់។ ខ្សែភាពយន្ត​នេះ​នឹង​ចាក់​បញ្ចាំង​នៅ​សហរដ្ឋអាមេរិក​នា​ថ្ងៃ​ទី​ ១៤​ មេសា​ ២០១៧៕​​​​​​​​​​​​​​​​​​​

 

ចុច​អាន៖ ក្នុង​រឿង “Warcraft” មាន​តារា​ហុងកុង​ម្នាក់​ជា​អ្នក​បញ្ចូល​សំឡេង​ឲ្យ​ Hero Gul’dan

 

ប្រែ​សម្រួល​៖ ហៃ​ សុខ​ហេង
ប្រភព៖ CarScoops​​​