អតីត​អ្នក​ថតរូប​គុក​ទួលស្លែង ទៅ​ចូលរួម​ជាមួយ​គណបក្ស​អំណាច​ខ្មែរ​

ភ្នំពេញ:
​លោក​ញ៉ែម អេ​ន អតីត​អ្នក​ថតរូប​គុក​ទួលស្លែង (​ស​២១) និង​ជា​អតីត​អភិបាលស្រុក​អន្លង់វែង របស់​គណបក្ស​សង្គ្រោះ​ជាតិ រួមទាំង​មន្ត្រី​មួយចំនួនទៀត បាន​ទៅ​ចូលរួម​ជាមួយ​គណបក្ស​អំណាច​ខ្មែរ​។​

​លោក​សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ បានអោយដឹងថា នៅ​ថ្ងៃទី​៧ មិថុនា លោក​នឹងធ្វើ​ពិធី​ទទួល​លោក​ញ៉ែម អេ​ន និង​ធ្វើ​សន្និសីទកាសែត អំពី​បច្ចុប្បន្នភាព​នយោបាយ​នៅ​កម្ពុជា​៕s​