រឿង​រ៉ាវ​ខ្លះៗ​ពី​ Lamborghini Aventador មនុស្ស​ភាគ​ច្រើន​មិន​ដឹង

​Lamborghini Aventador ជា​ម៉ូដែល​​រថយន្ត​ដ៏​កំពូល​មួយ​ក្នុង​ចំណោម​រថយន្ត​របស់​ Lamborghini ទាំង​ឡាយ។ ពី​ក្រោយ​​រថយន្ត​នេះ​មាន​រឿង​រ៉ាវ​មួយ​ចំនួន​ដែល​មនុស្ស​ភាគ​ច្រើន​មិន​ដឹង។

 

រឿង​រ៉ាវ​ខ្លះៗ​ពី​ Lamborghini Aventador មនុស្ស​ភាគ​ច្រើន​មិន​ដឹង

 

@បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ CarBuzz ឲ្យ​ដឹង​ថា​ម្ចាស់​របស់​​រថយន្ត​​ដែល​មាន​តម្លៃ​ជាង​ ៤០០ ០០០ ដុល្លារ​​នេះ ​ជា​មធ្យម​​ពួក​គេមាន​ទ្រព្យ​សម្បត្តិ​​ ១០​ លាន​ដុល្លារ​ឯ​ណោះ។

 

រឿង​រ៉ាវ​ខ្លះៗ​ពី​ Lamborghini Aventador មនុស្ស​ភាគ​ច្រើន​មិន​ដឹង

 

@ទោះ​បី​ជា​មាន​លុយ​ដុំ​គ្រប់​សម្រាប់​ទិញ​រថយន្ត​នេះ​ក្ដី​ប៉ុន្តែ​ ត្រូវ​រង់​ចាំ​ ១៨​ ខែ​ទើប​ទទួល​បាន​ឡាន​មក​ប្រើ​ប្រាស់។

 

រឿង​រ៉ាវ​ខ្លះៗ​ពី​ Lamborghini Aventador មនុស្ស​ភាគ​ច្រើន​មិន​ដឹង

 

​@ម៉ាស៊ីន​ V12 របស់​រថយន្ត​នេះ​ស៊ី​​ប្រេង​ឥន្ធនៈ ២១,៣៨​ លីត្រ​​លើ​ការ​បើក​បរ​​ក្នុង​ក្រុង​ចម្ងាយ​ ១០០​គ.ម។ ចំណែក​ក្រៅ​ក្រុង​វិញ​ស៊ី​អស់​ ១៣,៨៤ លីត្រ/១០០គ.ម។

 

រឿង​រ៉ាវ​ខ្លះៗ​ពី​ Lamborghini Aventador មនុស្ស​ភាគ​ច្រើន​មិន​ដឹង

 

@​ម៉ាស៊ីន​រថយន្ត​នេះ​ត្រូវ​ការ​ប្រេង​ម៉ាស៊ីន​​ ១២,៨៧​ លីត្រ​ និង​ទឹក​បញ្ចុះ​កម្ដៅ​ ២៥​លីត្រ​ ដើម្បី​រក្សា​ឲ្យ​ម៉ាស៊ីន​មាន​សុខភាព​ល្អ ដែល​នេះ​ច្រើន​ជាង​រថយន្ត​ធម្មតា​ដល់​ទៅ​ ៥​ ដង៕

​​​​

​​​​​​​​​​​​​​​​​​​​ចុច​អាន៖ ចេះ​ថែទាំ​ឡាន ​រដូវ​ភ្លៀង​ធ្លាក់​លិច​ផ្លូវ ​ប្រយ័ត្ន​អស់​​លុយ​​​ទៅ​រក​ជាង

 

ប្រែ​សម្រួល​៖ ហៃ​ សុខ​ហេង
ប្រភព៖ CarBuzz​​​