អីយ៉ា​! រតនៈ ពិសិដ្ឋ សម្តែង​​មួយឈុត​នេះ គួរឱ្យ​ស្រឡាញ់​កប់​…(​មាន​វីដេអូ​)

Videos


បុរសសង្ហា រតនៈ ពិសិដ្ឋ គឺជាតារាសម្តែងមួយដួងដែលពោរពេញដោយសមត្ថភាព និង ទេពកោសល្យ មិនថាក្នុងការសម្តែងបែបណាក៏តារារូបនេះអាចសម្តែងបានយ៉ាងស័ក្តិសម និង ល្អឥតខ្ចោះ ។ សម្រាប់នៅពេលនេះលោក រតនៈ ពិសិដ្ឋ រឹតតែធ្វើឱ្យអ្នកគាំទ្រអត់ទ្រាំនឹងមិនសរសើរមិនបានចំពោះទេព្យកោសល្យសម្តែងរបស់លោក តាមរយៈកាយវិការ និង ការតុបតែងខ្លួនជានារីរាំរបាំងបុរាណ ពោលគឺរាំរបាំល្ខោនខោលខ្មែរ ដែលមើលទៅទន់ភ្លន់ និង គួរឱ្យស្រឡាញ់ណាស់ ។

អីយ៉ា​! រតនៈ ពិសិដ្ឋ សម្តែង​​មួយឈុត​នេះ គួរឱ្យ​ស្រឡាញ់​កប់​…(​មាន​វីដេអូ​)

ក្នុងតួអង្គជានារីរបាំ តុបតែងខ្លួនប្លែកពីសព្វមួយដងរបស់តារាសម្តែង រតនៈ ពិសិដ្ឋ ត្រូវបានមហាជនកោតសរសើរថាស្រស់ស្អាតម្យ៉ាង ចំពោះការបញ្ចេញទេពកោសល្យទៀតរឹតតែទទួលបានការចាប់អារម្មណ៍ខ្លាំង ព្រោះការសម្តែងរបស់លោក រតនៈ ពិសិដ្ឋ រួមជាមួយកាយវិការដ៏ទន់ភ្លន់ តែម៉ឺងម៉ាត់នេះ បានស្តែងឱ្យឃើញពីចរិតពិតរបស់មនុស្សខ្មែរ គឺទន់ភ្លន់តែពោលពេញដោយភាពរឹងមាំ និង សេចក្តីថ្លៃថ្នូរ ។

អីយ៉ា​! រតនៈ ពិសិដ្ឋ សម្តែង​​មួយឈុត​នេះ គួរឱ្យ​ស្រឡាញ់​កប់​…(​មាន​វីដេអូ​)

តាមរយៈនៃការបង្ហាញទេពកោសល្យសម្តែងរបាំល្ខោនខោល ពីតារាសម្តែង រតនៈ ពិសិដ្ឋ នេះដែរ ក៏ចង់បង្ហាញឱ្យមហាជន ក៏ដូចជាជាតិសាសន៍ដទៃយល់ដឹង និង ស្គាល់ឱ្យច្បាស់ថា របាំល្ខោនខោលគឺជាសម្បត្តិវប្បធម៌របស់ខ្មែរតែមួយមិនអាចកែប្រែបានឡើយ ។

អីយ៉ា​! រតនៈ ពិសិដ្ឋ សម្តែង​​មួយឈុត​នេះ គួរឱ្យ​ស្រឡាញ់​កប់​…(​មាន​វីដេអូ​)

តើតារាសម្តែង រតនៈ ពិសិដ្ឋ មានភាពស័ក្តិសម និង ទទួលការចាប់អារម្មណ៍យ៉ាងណា សូមទស្សនាវីដេអូសម្តែងរបស់លោកក្នុងកម្មវិធី APSARA AWARD 2016 នៃស្ថានីយទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ ១១ ដូចតទៅ ៖ សាកល