គៀត សុវណ្ណ​ឡាង ខកខាន​រហូតដល់ ១០ រឿង​

Videos


ស្រីស្រស់រាងតូចច្រឡឹង គៀត សុវណ្ណឡាង គឺជាតារាចម្រៀងមួយដួង នៅក្នុងផលិតកម្មភ្លេងរីខត ប៉ុន្តែមួយរយៈចុងក្រោយនេះ នាងបែរជាលេចធ្លោខ្លាំង ខាងផ្នែកសម្ដែងភាពយន្ដទៅវិញ ។ គួរឱ្យភ្ញាក់ផ្អើល ណាស់បើទោះបីជានាងលេចធ្លោខ្លាំងក្នុងវិស័យភាពយន្ដ ដែលស្ទើរតែរកពេលសម្រាកគ្មានក៏ដោយ ក៏នាងបានបញ្ជាក់ថា នាងអាក់ខានមិនបានថតរឿង តាមការអញ្ជើញរបស់ថៅកែផលិតកម្មមួយចំនួន រហូតដល់ទៅ ១០ រឿងឯណោះក្នុងរយៈពេលដែលនាងជ្រកក្រោមផលិតកម្ម ផលិតបទចម្រៀងមួយនេះ ។

គៀត សុវណ្ណ​ឡាង ខកខាន​រហូតដល់ ១០ រឿង​

តារាស្រីវ័យ ២៤ ឆ្នាំរូបនេះបានឱ្យដឹងទៀតថា សព្វថ្ងៃនេះ នាងមានការមមាញឹកយ៉ាងខ្លាំងក្នុងវិស័យភាពយន្ដ ដោយសារតែនាងត្រូវថតរឿងជាច្រើនក្នុងពេលតែមួយ។ ប៉ុន្តែបើងាកមកវិស័យចម្រៀងរបស់តារាស្រីរូបនេះ វិញឃើញថា មានភាពស្ងប់ស្ងាត់ជាងមុន ស្របពេល ដែលកុងត្រានៅក្នុងផលិតកម្មរយៈពេល ៥ ឆ្នាំ ក៏ជិតនឹងបញ្ចប់ ទៅហើយនោះ ។ 

គៀត សុវណ្ណ​ឡាង ខកខាន​រហូតដល់ ១០ រឿង​

គួរបញ្ជាក់ផងដែរថា គៀត សុវណ្ណឡាង មិនត្រឹមតែមានសមត្ថភាពសម្ដែងបានយ៉ាងល្អ ប្រកបដោយទេពកោសល្យខ្ពស់ប៉ុណ្ណោះទេ តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងនោះគឺតារាស្រីរូបនេះ ជាតារាស្រីទីមួយហើយ ដែលប្រកាសមិនថតឈុតបែបអោបថើប ៕ ភូមិន្ទ

គៀត សុវណ្ណ​ឡាង ខកខាន​រហូតដល់ ១០ រឿង​
គៀត សុវណ្ណ​ឡាង ខកខាន​រហូតដល់ ១០ រឿង​
គៀត សុវណ្ណ​ឡាង ខកខាន​រហូតដល់ ១០ រឿង​
គៀត សុវណ្ណ​ឡាង ខកខាន​រហូតដល់ ១០ រឿង​
គៀត សុវណ្ណ​ឡាង ខកខាន​រហូតដល់ ១០ រឿង​
គៀត សុវណ្ណ​ឡាង ខកខាន​រហូតដល់ ១០ រឿង​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត