Man U សង្ឃឹមទិញបានខ្សែការពារ Eric Bailly

បិសាច​ក្រហម Manchester United សង្ឃឹម បាន​បំពេញ​ការចុះហត្ថលេខា​ជាមួយ​ខ្សែការពារ​ក្លិប Villarreal គឺ​កីឡាករ Eric Bailly បន្ទាប់ពី​យល់ព្រម​ក្នុងតម្លៃ​ដែល​អាច​ឡើងដល់ ៣០លាន​ផោន។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ក្នុង​អង់គ្លេស The Gaurdain។

Eric-Bailly

បច្ចុប្បន្ន គ្រូបង្វឹក​ថ្មី លោក Jose Mourinho ងាក​មក​ពង្រឹង​ខ្សែការពារ​កណ្តា​របស់​ក្រុម​លោក ហើយ​កីឡាករ Bailly នេះ​គឺជា​អទិភាព​របស់លោក។ United បានផ្តល់​តម្លៃ​ប្រមាណ ១៥ លាន​ផោន​និង​ឡើងថ្លៃ​លើស​នេះ សម្រាប់​កីឡាករ​អន្តរជាតិ​របស់​ប្រទេស​កូត​ឌី​វ័ល​រូបនេះ ប៉ុន្តែ​លក្ខខណ្ឌ​ទាក់ទង​នឹង​ទម្រង់​លេង អាច​ឲ្យ​តម្លៃ​ខ្លួ​នេះ ឈានដល់ ៣០លាន​ផោន។

នោះ​នៅ​មិនទាន់​ទទួលយក​ដោយ​ក្លិប Villarreal ថ្វីបើ​ពួកគេ​បាន​បង្ហាញថា ពួកគេ​រីករាយ​លក់​កីឡាករ​វ័យ ២២ឆ្នាំ​រូបនេះ ទៅ​ឲ្យ United និង​កំពុង​ចរចា​លើ​ឯកសារ​នៃ​កិច្ចព្រមព្រៀង​នោះ។

ក្លិប Leicester និង​កាំភ្លើង Arsenal សុទ្ធតែ​មានការ​ចាប់អារម្មណ៍​លើ​កីឡាករ Bailly នេះ​ផងដែរ ខណៈ​ក្លិប Manchester City ត្រូវបាន​គេ​រាយការណ៍​លែងមាន​ចំណាប់អារម្មណ៍​លើ​កីឡាករ​នេះហើយ ដោយសារ​ពួកគេ​ងាក​ទៅ​ចរចា​ជាមួយ​ក្លិប Athletic Bilbao លើ​ខ្សែការពារ​សញ្ជាតិ​បារាំង Aymeric Laporte វិញ។

Bailly ផ្ទេរ​មកលេង​នៅ Villareal កាលពី​ខែមករា​ឆ្នាំ ២០១៥ ក្នុងតម្លៃ​ខ្លួន​ប្រមាណ ៤លាន​ផោន មក​ជំនួស​កីឡាករ Gabriel ដែល​ត្រូវ Arsenal ទិញយក៕