Ibrahimovic ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Man U

លោក Mino Raiola ភ្នាក់ងារ​របស់​កីឡាករ Zlatan Ibrahimovic បាន​ព្រមព្រៀងគ្នា​ជាមួយ​ក្លិប​បិសាច​ក្រហម Manchester United ចំពោះ​ការផ្តល់​ប្រាក់ខែ​ឲ្យ​កីឡាករ​សញ្ជាតិ​ស៊ុយ​អ៊ែត​នេះ ក្នុង​មួយ​សប្តាហ៍ ២២ម៉ឺន​ផោន ហើយ​បច្ចុប្បន្ន រង់ចាំ​ការចរចា​គ្នា​រវាង​ខ្សែប្រយុទ្ធ​រូបនេះ ជាមួយ​គ្រូបង្វឹក​ថ្មី លោក Jose Mourinho ប៉ុណ្ណោះ។

Zlatan-Ibrahimovic

កីឡាករ​វ័យ ៣៤ឆ្នាំ ដែល​ក្លាយជា​កីឡាករ​ផ្ទេរ​ដោយ​គ្មា​តម្លៃ​ខ្លួន បន្ទាប់ពី​ចាកចេញ​ពី​ក្លិប​បារាំង Paris Saint-Germain កាលពី​ចុងរដូវ​កាល​នេះ ចង់បាន ធានា​ពី​លោក Mourinho ថា រូបគេ​នឹង​លេង​ក្នុងតួនាទី​សំខាន់​នៅ​កីឡដ្ឋាន Old Trafford នា​រដូវ​កាល​ក្រោយ។ Ibrahimovic មិន​ចង់​លេង​ជា​ខ្សែប្រយុទ្ធ​គាំទ្រ​ទេ ខណៈ​រូបគេ​ជិត​បញ្ចប់​អាជីព​បាល់ទាត់​ហើយ។

សារិកា​ព្រេង Tottenham Hotspur គឺជា​ក្លិប​មួយ​ដែល​បង្ហាញ​ការចាប់អារម្មណ៍​ក្នុងការ​ចុះហត្ថលេខា​ជាមួយ​កីឡាករ​អន្តរជាតិ​ស៊ុយ​អ៊ែត​នេះ ប៉ុន្តែ​រូបគេ​បាន​ឲ្យ​ដឹង​វិញ​ថា United គឺជា​ក្លិប​នៅ Premier League តែមួយគត់​ដែល​គេ​ចាប់អារម្មណ៍​ក្នុងការ​ចុះហត្ថលេខា​ជាមួយ។

លោក Mourinho និង​កីឡាករ Ibrahimovic បាន​លើកសរសើរ​គ្នា​ទៅវិញទៅមក ចាប់ពី​លោក Mourinho មកកាន់ Man U។ Ibrahimovic បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា «រូបគេ​មាន​ពេលវេលា​ដ៏​អស្ចារ្យ​ជាមួយនឹង​លោក Mourinho កាល​នៅក្នុង​ក្លិប Inter ហើយ​ពួកយើង​បាន​និយាយថា នៅពេលដែល​ខ្ញុំ​ចាកចេញ ពួកយើង​នឹងធ្វើ​ការ​ជាមួយ​ម្តងទៀត»។

នៅពេល​សួរ​នៅក្នុង​សន្និសីទកាសែត ថា​តើ​រូបគេ​បាន​ប្រាប់​ទៅ​លោក Mourinho កាលពី​សប្តាហ៍មុនៗឬ​នៅ Ibrahimovic ឆ្លើយថា «ខ្ញុំ​បាន​និយាយ​ជាមួយ​លោក Mourinho ជា​រៀងរាល់​ថា ចាប់តាំងពី​ខ្ញុំ​ចេញពី​ក្លិប Inter។ ពួកយើង​បាន​ជជែក​គ្នាច្រើន»។

Zlatan Ibrahimovic កំពុង​ជាប់​ភារកិច្ច​ជាមួយ​ក្រុម​ជម្រើសជាតិ​ស៊ុយ​អ៊ែត សម្រាប់​យុទ្ធនាការ Euro 2016 ដែល​ត្រូវ​ជួប​ប្រកួត​ដំបូង​ជាមួយ សាធារណៈរដ្ឋ​អ៊ី​ស្លង់ នា​ថ្ងៃទី ១៣ ខែមិថុនា៕