មើលអត់ចង់ស្គាល់ ពេលឃើញរូបសម្រស់ តារាល្បីៗ ទាំង១៦រូបនេះ កាលពេលមិនទាន់ល្បី!​

បរទេស៖ ប្រិយមិត្តធ្លាប់តែឃើញរូបសម្រស់ ដ៏ស្រស់ស្អាត ស្រស់សង្ហារ របស់តារាល្បីៗ តាមកញ្ចក់ទូរទស្សន៍ រឺក្នុងទស្សនាវដ្តីជាដើម។ ប៉ុន្តែអ្នកកម្របានឃើញ នូវរូបថតកាលពីមុនរបស់ពួកគេ កាលពេលមិនទាន់ល្បីនោះទេថាយ៉ាងណា។

យោងតាមគេហទំព័របរទេសមួយ បានប្រមូលផ្តុំនូវរូបថតកាលពីមុន របស់តារាជាច្រើនដួង ភាគច្រើនជាតារាចម្រៀង កាលពេលពួកគេនៅវ័យជំទង់ ដែលមិនទាន់ចូលប្រឡូកក្នុងវិស័យសិល្បៈនៅឡើយ។ ហើយបើក្រឡេកមើលតាមរូបថត បានឲ្យដឹងថា តារាមួយចំនួន បានផ្លាស់ប្តូររូបសម្ផស្សរបស់ពួកគេយ៉ាងគំហុកតែម្តង។

ចំពោះតារាល្បីៗទាំងនោះ មានដូចជា នាង Beyonce នាង Amy Lee នាង Britney Spears នាង Rihanna នាង Celine Dion នាង Katy Perry នាងGwen Stefani និងនាងTaylor Swift ជាដើម៕

ចង់ដឹងថា រូបសម្រស់របស់តារាល្បីៗ បានប្រែប្រួលយ៉ាងណាខ្លះ កាលពីពួកគេមិនទាន់ល្បីល្បាញ តោះមើលរូបថតខាងក្រោមទាំងអស់គ្នា៖ 

ប្រភព ៖
lollipop

ចំណាប់អារម្មណ៍ខ្មែរឡូត៖

យ៉ាងណាមិញ ក៏ធ្លាប់មានអត្ថបទមួយ ដែលទាក់ទងស្រដៀងគ្នានេះផងដែរ គឺមានតារាស្រីថៃដ៏ល្បីម្នាក់ នាង Gybzy Wanida ត្រូវបានគេភ្ញាក់ផ្អើល នូវរូបថតកាលពីមុនរបស់នាង កាលមិនទាន់ល្បីល្បាញ។

តារាស្រីថៃដ៏ល្បីម្នាក់ នាង Gybzy Wanidaបានធ្វើឲ្យអ្នកគាំទ្រ តក់ស្លុតពេលបានឃើញរូបថត កាលពីមុនរបស់នាង។

ក្នុងមួយរយៈពេលក្រោយនេះ នាង Gybzy មានប្រជាប្រិយភាពយ៉ាងខ្លាំង ដោយសារ តែរូបនាង បានសម្តែងជាតួឯក ក្នុងរឿង "Club Friday The Series Continued: The Fault,Dear Friend 2"។ ហើយចំពោះរឿងនេះ ក៏ត្រូវបានទទួលការចាប់អារម្មណ៍ ពីសំណាក់មហាជនផងដែរ។ ប៉ុន្តែថ្មីៗនេះ ស្រាប់តែលេចចេញ រូបថតកាលពីមុនរបស់នាង ដែលធ្វើឲ្យអ្នកគាំទ្រ ពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ចំពោះរូបថត កាលពីមុនរបស់នាង Gybzy គឺខុសគ្នាដាច់ស្រលះ នឹងរូបបច្ចុប្បន្ន ដែលទម្រង់មុខរបស់នាង បានផ្លាស់ប្តូរមួយទំហឹងតែម្តង។ ហើយក៏មានមនុស្សមួយចំនួន បានគិតថា នាងប្រហែលលួចកែសម្ផស្សហើយ ទើបធ្វើឲ្យសម្រស់របស់នាង ស្រស់ស្អាតបែបនេះ៕

ចង់ដឹងថាយ៉ាងណា តោះមើល រូបថតរបស់នាង កាលពីមុន និងបច្ចុប្បន្នទាំងអស់គ្នា ៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload