រន្ទះបាញ់​លើ​ការ​ប្រគំ​តន្ត្រី​មួយ​នៅ​អា​ល្លឺ​ម៉​ង់រ​បួស​71​នាក់

រន្ទះបាញ់​បណ្តាល​ឱ្យ​មាន​ជន​រង​គ្រោះ​ថ្មី​ថែម​ទៀត​នៅ​អា​ល្លឺ​ម៉​ង់ ។ កាលពី​យប់​ថ្ងៃ​ទី​៣ មក​ទី​៤ មិថុនា រន្ទះបាញ់​បណ្តាល​ឱ្យ​មនុស្ស​៨​នាក់​របួសធ្ងន់ ពេល​វា​បាញ់​ចំ​កន្លែង​ប្រគំ​តន្ត្រី​មួយ​នៅ​ទីក្រុង MENDIG ភាគ​ខាងលិច​ប្រទេស​។

អ្នកនាំពាក្យ​ម្នាក់​របស់​ប៉ូលិស​តំបន់ RHENANIE PALATINAT ថ្លែង​ថា សរុប​មនុស្ស​៧១​នាក់​រង​របួស​បញ្ជូន​ទៅ​មន្ទីរពេទ្យ​តំបន់​តែ​ភាគច្រើន​អាច​ចាកចេញ​ទៅ​វិញ ។ មនុស្ស​៨​នាក់​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ។

ប៉ូលិស​និយាយ​ថា អាជ្ញាធរ​ព្យាករណ៍​ពី​ព្យុះ​ភ្លៀង​ថ្មី​ៗ​ទៀត ។ ការ​ប្រគំ​តន្ត្រី​រ៉ុ​ក ROCK AM RING មាន​មនុស្ស​ចូលរួម​ទស្សនា​ដល់​ទៅ​ប្រមាណ​ជា​៩០.០០០​នាក់ ត្រូវ​បាន​ផ្អាក ហើយនឹង​ត្រូវ​លុប​ចោល ។ អាជ្ញាធរ​ណែនាំ​ដល់​ទស្សនិកជន​ឱ្យ​នាំ​គ្នា​ចាក​ចេញពី​ទីនោះ ។ កាលពី​យប់​ថ្ងៃ​ទី​៤ មិថុនា ភ្លៀង​ធ្លាក់​ខ្លាំង​ប្រែក្លាយ​ទីលាន​ប្រគំ​តន្ត្រី​ទៅ​ជាទី​លាន​ភក់​មួយ ដោយ​តង់​ជា​ច្រើន​ដំឡើង​សម្រាប់​ទស្សនិកជន​ត្រូវ​ដួល​រលំ ។

នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់ ភ្លៀង​ផ្គរ​កើត​មាន​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ជាប់​ៗ​គ្នា ។ មនុស្ស​៧​នាក់​ស្លាប់​នៅ BAVIERE ភាគ​ខាងត្បូង​ប្រទេស ក្រោយ​ទឹកជំនន់​កាលពី​យប់​ថ្ងៃ​ទី​១ មិថុនា ហើយ​មនុស្ស​៤​នាក់​ស្លាប់​កាលពីដើម​ស​ប្តា​ហ៍​កន្លង​ទៅ នៅ BAGE-WURTEMBERG ភាគ​និរតី​អា​ល្លឺ​ម៉​ង់ ៕