ស្ងាត់ៗលឺ​ដំណឹង​ថា​​ Neymar កំពុង​ថត​ខ្សែ​ភាព​យន្ត​ Hollywood មួយ​រឿង​ជាមួយ​ Vin Diesel 

ថ្មីៗនេះមានរឿងរ៉ាវដ៏ភ្ញាក់មួយសម្រាប់អ្នកគាំទ្រខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Barcelona គឺកីឡាករ Neymar ដោយសារតែមានដំណឹងថាតារាបាល់ទាត់ដ៏ល្បីរូបនេះកំពុងសម្ងំថតខ្សែភាពយន្តមួយរបស់ Hollywood ។

ហើយខ្សែភាពយន្តដែល Neymar ចូលរួមសម្ដែងមានចំណងជើងថា « xXx:The Return of Xander Cage » ដែលខ្សែភាពយន្តនេះគឺមានការចូលរួមពីតារាសម្ដែងដ៏ល្បីគឺលោក Vin Delsel ។ ខណៈតាមការរំពឹងទុកគេជឿថាខ្សែភាពយន្តនេះនឹងចេញផ្សាយជាផ្លូវការនៅឆ្នាំ២០១៧ ។

ដោយឡែកអ្វីដែលគួរឲ្យចាប់អារម្មណ៍មួយទៀតនោះគឺបើយោងតាម Instagram ផ្ទាល់ខ្លួនរបស់ Vin Desel បានសរសេរថា “So proud to announce that @neymarjr has filmed his first day on XxX. He is a natural!!!” ដែលឃ្លានេះបង្ហាញថា Neymar បានបង្ហាញខ្លួនក្នុងសម្ដែងខ្សែភាពយន្តនេះបាន១ថ្ងៃរួចទៅហើយ ។

សូមបញ្ជាក់ថាមូលហេតុដែល Neymar មានពេលទំនេរក្នុងខ្សែភាពយន្តនៅពេលនេះព្រោះគេមិនជាប់កតព្វកិច្ចក្នុងជួយជម្រើសប្រេស៊ីលក្នុងការប្រកួត Copa America ទេ ព្រោះគេរង់ចាំប្រកួតព្រឹត្តិការណ៍ Olympics នៅខែកក្កដាឯណោះ ។

ប្រភព ៖ &
ប្រែសម្រួល ៖ វិចទ័រ


  • ស្ងាត់ៗលឺ​ដំណឹង​ថា​​ Neymar កំពុង​ថត​ខ្សែ​ភាព​យន្ត​ Hollywood មួយ​រឿង​ជាមួយ​ Vin Diesel 已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/05  Category:កីឡា
Tags: