អ៊ាម វន្នី បើក​កកាយ​ដើម​ហេតុ​ដំបូង​បំផុត ដែល​លោក​មិន​ច្រៀង​បទ​ចម្លង​គេ

ភ្ជាប់​ជាមួយ​ព័ត៌មាន​មួយ​ដែល​ថា “ថៃ​មោទនភាព​ដែល​ប្រទេស​ជិត​ខាង​គេ​ក្នុង​នោះ​មាន​កម្ពុជា​ផង បាន​យក​បទ​ចម្រៀង​របស់​គេ​មក​ច្រៀង” លោក អ៊ាម វន្នី អតីត ដែល​ជា​តារា​ចម្រៀង Original Song មួយ​រូប ប្រាប់​ថា នេះ​ហេតុផល​ដែល​លោក ដាច់​ខាត​មិន​ច្រៀង​បទ​ចម្រៀង​ចម្លង​គេ។

 
អ៊ាម វន្នី បើក​កកាយ​ដើម​ហេតុ​ដំបូង​បំផុត ដែល​លោក​មិន​ច្រៀង​បទ​ចម្លង​គេ

 

នៅ​ក្នុង​វីដេអូ​ឃ្លីប​រយៈ​ពេល​ជាង ៦នាទី អ្នក​ស្រុក​បាត់ដំបង​រូប​នេះ ថ្លែង​ថា លោក​ធ្លាប់​ជា​ពលករ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ លោក​ដឹង​ពី​ការ​គិត​របស់​ថៃ​មក​លើ​សិល្បៈ​កម្ពុជា​យើង។ ” ថៃ​គេ​មក​សួរ​ខ្ញុំ​ថា ប្រទេស​អ្នក​ឯង​អត់​មាន​បទ​ចម្រៀង​ខ្លួន​ឯង​ទេ បាន​ជា​ចេះ​តែ​យក​បទ​ប្រទេស​ខ្ញុំ​ទៅ​ច្រៀង​ចឹង។ ខ្ញុំ​ឆ្លើយ​ថា ប្រទេស​ខ្មែរ​ក៏​មាន​បទ​ថ្មី​​ដែរ ប៉ុន្តែ​មក​ពី​អ្នក​ឯង​មិន​ដែល​លឺ…តាម​ពិត​នេះ​​គ្រាន់​តែ​ជា​ការ​ដោះសារ ព្រោះ​ខ្ញុំ​មិន​ដឹង​ថា​ឆ្លើយ​បែប​ម៉េច រហូត​ដល់​ក្រោយ​ៗ​មក ឲ្យ​តែ​មាន​បង​ខ្មែរ​យើង​កាន់​ទូរសព្ទ​ចាក់​ចម្រៀង​ស្ដាប់ ខ្ញុំ​ដើរ​ចេញ ព្រោះ​ខ្ញុំ​ខ្លាច​គេ​សួរ​ទៀត យើង​យក​ពី​គេ​ច្រើន​ពេកក្រៃ…!”។

 

សូម​ស្ដាប់​ការ​អធិប្បាយ​របស់​លោក អ៊ាម វន្នី ទាំង​ស្រុង​