នារីវ័យក្មេង រំភើបចិត្តពេក ស្ទុះទៅអោបភ្លាមៗ ពេលឃើញ ព្រាប សុវត្ថិ ដោយចៃដន្យ នៅកន្លែងចាក់សាំង (មានវីដេអូ)

ភ្នំពេញ៖ កាលពីថ្មីៗនេះ កំពូលតារាចម្រៀងប្រុស លោក ព្រាប សុវត្ថិ បានធ្វើឲ្យនារីវ័យក្មេងម្នាក់ អរស្ទើរតែចង់ហោះ ពេលឃើញវត្តមានរូបលោកដោយចៃដន្យ។

បើក្រឡេកមើលវីដេអូមួយ ក្នុងបណ្តាញសង្គមហ្វេសប៊ុក ត្រូវបានគេធ្វើការចែកចាយ តៗគ្នាយ៉ាងច្រើន ដោយឃើញនារីវ័យក្មេងម្នាក់ បានភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលឃើញ លោក ព្រាប សុវត្ថិ នៅកន្លែងចាក់សាំង Caltexមួយកន្លែង។  

ដោយសារតែក្តីរំភើបពេក និងបានជួបលោក ព្រាប សុវត្ថិ ផ្ទាល់ បានធ្វើឲ្យរូបនាង ស្ទុះទៅអោប រូបលោកដោយភ្លាមៗតែម្តង និងសុំថតរូបជាមួយទុកជាអនុស្សាវរីយ៍ផងដែរ។

ចំពោះវត្តមានរបស់លោក ព្រាប សុវត្ថិ ដែលបានតែងខ្លួន ជាបុគ្គលិកចាក់សាំង នៅសា្ថនីយ៍ប្រេងចាក់សាំង Caltex មួយកន្លែងបែបនេះ គឺមិនមានអ្នកណាដឹងថា រូបលោកបង្ហាញមុខជាសារធាណៈ ដើម្បីចង់ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល រឺក៏ថតស្ពតអ្វីនោះទេ ប៉ុន្តែទោះជាយ៉ាងណា រូបលោក ក៏បានធ្វើឲ្យ មនុស្សមិនតិចនាក់នោះទេ រំភើបចិត្តយ៉ាងខ្លាំង ពេលបានឃើញលោក ដោយចៃដន្យយ៉ាងដូច្នេះ៕

ចង់ដឹងថាយ៉ាងណា តោះទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖ 

ចំណាប់អារម្មណ៍ខ្មែរឡូត៖

គួររំលឹកផងដែរថា កាលពីខែមុន លោក ព្រាប សុវត្ថិ ក៏ត្រូវបាន ក្រុមគ្រួសារធ្វើខួបកំណើតឲ្យ យ៉ាងសាមញ្ញ តែមានអត្ថន័យជ្រាលជ្រៅ។

កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ ត្រូវបានក្រុមគ្រួសារ ធ្វើពិធីខួបកំណើតឲ្យរូបលោកយ៉ាងសប្បាយរីករាយ។

កាលពីម្សិលមិញនេះដែរ នៅក្នុងទំព័រហ្វេសប៊ុក របស់តារាចម្រៀងប្រុសរូបនេះ បានរំលេចនូវរូបថតជួបជុំគ្រួសារ នៅក្នុងថ្ងៃខួបកំណើតរបស់លោក ដែលបានរៀបចំនៅគេហដ្ឋាន បែបសាមញ្ញមួយ។ ហើយក្នុងនោះដែរ លោក ព្រាបសុវត្ថិ បានសរសេរសារដ៏មានន័យ នៅលើរូបថតទាំងនោះថា "អរគុណដល់អ្នកម្ដាយជាទីស្រលាញ់ក៏ដូចជាប្រពន្ធសំណព្វចិត្ត និងប្អូនៗដែលបានធ្វើខួបកំណើតក្នុងថ្ងៃនេះ"។

ចំពោះទិដ្ឋភាពក្នុងថ្ងៃខួបកំណើតរបស់ លោក ព្រាប សុវត្ថិ ហាក់ដូចជាសាមញ្ញ មិនអធិកអធមដូចតារាដទៃទៀត តែវាពិតជាមានអត្ថន័យ និងសុភមង្គលខ្លាំងបំផុត ដែលក្រុមគ្រួសាររូបលោក បាននៅក្បែរគ្នាយ៉ាងកក់ក្តៅបែបនេះ។

មិនតែប៉ុណ្ណោះ ក៏មានអ្នកគាំទ្រជាច្រើននាក់ បានសម្តែងការជូនពរ ក្នុងថ្ងៃខួបកំណើតរបស់លោក ព្រាប សុវត្ថិ តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផងដែរ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload