យក់ ឋិត​រដ្ឋា ប្រកាស​ឲ្យ​គេ​ជួយ​…

Videos


តារាចម្រៀងស្រីល្បីឈ្មោះរូបសម្រស់សាច់ទ្រលុកទ្រលន់ យក់ ឋិតរដ្ឋា មានរឿងចង់ឱ្យបងប្អូនក្នុងសង្គមហ្វេសប៊ុក ជួយអ្នកនាង ប៉ុន្តែមិនមានរឿងអ្វីធំដុំនោះឡើយ គឺគ្រាន់តែជាការអំពាវនាវឱ្យជួយចុចគាំទ្រទំព័រអាជីវកម្មរបស់អ្នកនាងផ្ទាល់ ដើម្បីលក់ផលិតផលផ្សេងៗ ។

 

យក់ ឋិត​រដ្ឋា ប្រកាស​ឲ្យ​គេ​ជួយ​…

ក្នុងគណនីហ្វេសប៊ុករបស់តារាចម្រៀងដែលទទួលងារជាតារាមានចំណងស្នេហ៍រឹងមាំរូបនេះ បានសរសេររ៉ាយ រ៉ាប់ពីបំណងដែលអ្នកនាងចង់ឱ្យគេជួយថា «ជំរាបសួរ ! បងប្អូនទាំងអស់គ្នា នាងខ្ញុំមានរឿងមួយចង់ឱ្យបងប្អូនទាំងអស់គ្នាជួយបានអត់ ! ហាសហា ! គឺនាងខ្ញុំមាន Page Online មួយដែលមានឈ្មោះដូចខាងក្រោមនេះ ហើយវាជារឿងងាយទេ ! គ្រាន់តែជួយចុច like ម្នាក់មួយជាការស្រាច់ហើយ Online នេះ មានលក់ជាច្រើនមុខដូចជា គ្រឿងក្រអូបនាំចូលពីប្រទេសថៃ កូរ៉េ អាមេរិក ធានាសុទ្ធ នឹង មានលក់ ខោអាវ ស្រី ប្រុស ស្បែកជើង គ្រឿងអលង្កា កាបូប ស្រីប្រុស នាឡិកាដៃ មួក កំរាលពូក ខ្នើយ… ។

យក់ ឋិត​រដ្ឋា ប្រកាស​ឲ្យ​គេ​ជួយ​…

អាស្រ័យដូចបានជំរាបខាងលើនេះ នាងខ្ញុំសង្ឃឹមថា បងប្អូននឹងជួយគាំទ្រខ្ញុំ ! ហើយខ្ញុំក៏សូមអរគុណទុកជាមុន សម្រាប់ការគាំទ្រ Online យើង ឯសំរាប់តំលៃវិញគឺសមរម្យដែលអាចទទួលយកបាន ព្រោះថាខ្ញុំចង់បានអតិថិជននឹងការគាំទ្រច្រើន ពីសំណាក់បងប្អូន Order មកកាន់ Online យើងនឹងមានការដឹកជញ្ជូនក្នុងក្រុង ដោយឥតគិតថ្លៃ ព្រមទាំងមានបន្ថែមជូននូវកាដូពិសេសរាល់អតិថិជន ដែលបាន Order មកកាន់ Online របស់យើងខ្ញុំចាប់ពី 50$ ឡើងទៅ» ។

យក់ ឋិត​រដ្ឋា ប្រកាស​ឲ្យ​គេ​ជួយ​…

ក្រៅពីប្រកាសមុខរបរថ្មី ដោយលក់ផលិតផលតាម Online នេះ យក់ ឋិតរដ្ឋា និង ឃុំ ប៉ុណ្ណាដែត ក៏នៅមានអាជីវកម្មជាច្រើនទៀត ដូចជាថ្មីៗនេះគូស្នេហ៍តារាល្បីល្បាញមួយគូនេះ ក៏ទើបនឹងបើកភោជនីដ្ឋានមួយមានឈ្មោះថា «Factory» ផងដែរ ៕

                                                                                       ភូមិន្ទ

យក់ ឋិត​រដ្ឋា ប្រកាស​ឲ្យ​គេ​ជួយ​…

យក់ ឋិត​រដ្ឋា ប្រកាស​ឲ្យ​គេ​ជួយ​…

យក់ ឋិត​រដ្ឋា ប្រកាស​ឲ្យ​គេ​ជួយ​…

យក់ ឋិត​រដ្ឋា ប្រកាស​ឲ្យ​គេ​ជួយ​…

យក់ ឋិត​រដ្ឋា ប្រកាស​ឲ្យ​គេ​ជួយ​…

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត