Suzy លេងមួយឈុតនេះ បញ្ចេញសាច់អស់ស្ទះ! (មានវីដេអូ)

កូរ៉េខាងត្បូង៖ វត្តមានរបស់កញ្ញា Suzy សមាជិកក្រុម Miss A ដើរលើព្រំក្រហមជាមួយនឹងរ៉ូប ពណ៌ខ្មៅដ៏ស្រស់ស្អាត បានធ្វើឲ្យអ្នកគាំទ្រដែលបានចូលរួមក្នុងកម្មវិធី ប្រគល់ពាន់រង្វាន់ប្រចាំឆ្នាំ២០១៦នេះ មើលនាងស្ទើរតែភ្លឹកស្មារតីគ្រប់ៗគ្នាទៅហើយ ។

ជាការពិតណាស់ អ្នកគាំទ្រមួយចំនួន ពិតជាកម្រឃើញកញ្ញា Suzy ស្លៀកពាក់ឈុត​ដែលបញ្ចេញខ្លាំងបែបបនេះណាស់ ជាពិសេសគឺបញ្ចេញដើមទ្រូងតែម្តង។ ប៉ុន្តែលើកនេះកញ្ញា បានលេងឈុតពណ៌ខ្មៅដៃតូច បញ្ចេញភាពស៊ិចស៊ីសាច់សខ្ចី ដែលកម្រនឹងបានឃើញមែនទែន។ តែទោះជាយ៉ាងណា តារាស្រីប្រចាំផលិតកម្ម JYP រូបនេះ គ្រងឈុតដ៏ស្រស់ស្អាតនេះ ដើម្បីចូលរួមក្នុងកម្មវិធីប្រគល់ពានរង្វាន់ Paeksang Arts Awards 2016 និងធ្វើជាពិធីការិនីកិត្តិយស ជាមួយលោក Shin Dong Yup ផងដែរ។ លើសពីនេះ នាងក៏បានពាំនាំនូវពានរង្វាន់ InStyle Fashion Award ត្រឡប់ទៅផ្ទះវិញថែមទៀតផង។

គូសបញ្ជាក់ថា រឿងភាគថ្មីមានចំណងជើងថា “Uncontrollably Fond” ដែលសម្តែងដោយ នាង Suzy និង លោក Kim Woo Bin នឹងត្រៀមដាក់បញ្ចាំងនៅទូរទស្សន៍KBS នៅក្នុងខែកក្កដាខាងមុខនេះហើយ សូមកុំភ្លេចរងចាំទស្សនាទាំងអស់គ្នា៕

ប្រភព៖ Koreaboo

កំណត់ហេតុខ្មែរឡូត

គួរឲ្យដឹងថា​ ខ្សែភាពយន្តថ្មីរឿង ”Unontrollably Fond” របស់ទូរទស្សន៍កូរ៉េ KBS World ដែលធ្វើឲ្យអ្នកគាំទ្ររាប់លាននាក់ កំពុងតែទន្ទឹងរង់ចាំទស្សនា យ៉ាងអន្ទះសារនោះ នឹងត្រៀមចាក់បញ្ចាំងភាគដំបូងរបស់ខ្លួនជាផ្លូវការហើយ ចាប់ពីថ្ងៃទី៦ ខែកក្កដាខាងមុខតទៅ។

គួរឲ្យដឹងថា ខ្សែភាពយន្តមួយនេះ មានការចូលរួមសម្តែងដោយ សមាជិកក្រុម Miss A គឺ កញ្ញា Suzy ជាមួយនឹងលោក Kim Woo Bin ដែលត្រូវជាមិត្តភក្តិជិតស្និទ្ធរបស់លោក Lee Min Ho ដែលជាសង្សាររបស់នាង Suzy ថែមទៀតផង។

ទន្ទឹមនឹងខ្សែភាពយន្តថ្មីរឿង ”Unontrollably Fond” នេះផងដែរ មានការផ្សព្វផ្សាយនូវ វីដេអូ Trailer នៃសាច់រឿងភាគថ្មីរបស់ខ្លួន គឺបានធ្វើឲ្យអ្នកគាំទ្រ រំជើបរំជួលជាខ្លាំង ព្រមទាំងទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ ពីសំណាក់អ្នកគាំទ្រផងដែរ ពីព្រោះថា ត្រឹមតែឈុតឆាកដែលគេផ្សព្វផ្សាយខ្លះៗនោះ ក៏មានភាពផ្អែមល្អែម ឱបថើបគ្នា ជាពិសេស គឺដូចជារូបភាពខាងក្រោមដូច្នោះដែរ ដែលមើលទៅពិតជារ៉ូមែនទិក ​ទើបជាហេតុដែលធ្វើឲ្យអ្នកគាំទ្រជាច្រើន មិនអាចនឹងរង់ចាំបានតទៅទៀត៕

មានវីដេអូខ្លីខាងក្រោម៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload