សាលា​រាជធានី​ភ្នំពេញ ដាក់​ពង្រាយ​ស្លាក​បម្រាម​ឆ្កែ​ជុះអាចម៍

រាជធានី​ភ្នំពេញ ៖ លោក សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ពេល​នេះ មន្ទីរ​របស់​លោក​បាន​និង​កំពុង​ដាក់​ពង្រាយ​ស្លាក​ហាម​ឆ្កែ​ជុះ​លើ​សួនច្បារ​ចំនួន​១៦​ស្លាក សម្រាប់​ជំហាន​ដំបូង មាន​ដូច​ជា សួន​វិមាន​ឯករាជ្យ​៤​ស្លាក សួន​សម្តេច​ហ៊ុន សែន ៤​ស្លាក​, សួន​ច័ន្ទ​ឆៃ​យ៉ា​២​ស្លាក និង​សួនច្បារ​តាម​មាត់ទន្លេ​ចំនួន​៦​ស្លាក ។ លោក​បន្ត​ថា តាម​ផែនការ​សាលា​រាជធានី​ភ្នំពេញ នឹង​ដាក់​ពង្រាយ​ស្លាក​បម្រាម​ឆ្កែ​ជុះនោម​នេះ នៅ​គ្រប់​សួនច្បារ​ដែល​មាន​ចំនួន​៦៧​ទីតាំង ព្រោះ​តាម​ការ​កត់សម្គាល់​កន្លង​មក មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច​បាន​បណ្តើរ​ឆ្កែ​ឲ្យ​ជុះនោម​តាម​សួនច្បារ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​អនាម័យ​ក្នុង​រាជធានី​ភ្នំពេញ​តែ​ម្តង។

គួរ​រំលឹក​ថា កាលពី​ពេល​ថ្មី​ៗ​នេះ លោក មាន ចាន់​យ៉ា​ដា នាយក​រដ្ឋបាល និង​ជា​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ សាលា​រាជធានី​ភ្នំពេញ​បាន​សង្កេត​ឃើញ​ថា មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច​បាន​បណ្តើរ​សត្វ​ឆ្កែ​ដែល​ខ្លួន​ចិញ្ចឹម​ឲ្យ​ទៅ​ជុះនោម​លើ​សួនច្បារ​ដ៏​ស្រស់​ស្អាត ដែល​ទទួល​បានការ​ថែទាំ​ពីសា​លា​រាជធានី​ភ្នំពេញ បង្ក​ឲ្យ​មាន​ក្លិនស្អុយ ឆ្អេះឆ្អាប​ប៉ះពាល់​ដល់​បរិស្ថាន សណ្តាប់ធ្នាប់ សោភ័ណ​ភាព​ទីក្រុង និង​បង្ហាញ​ពី​កង្វះខាត​ការ​យល់​ដឹង​ក្នុង​ការ​ចូលរួម​សម្អាត​ទីក្រុង ។ លោក​បន្ត​ថា សម្រាប់​វិធានការ​ជំហាន​ដំបូង​នេះ សាលា​រាជធានី​ភ្នំពេញ​បាន​តម្រូវ​ឲ្យ​សន្តិសុខ​ដែល​ប្រចាំការ​គោលដៅ​តាម​សួនច្បារ ត្រូវ​មានការ​អប់រំ​ណែនាំ​ឲ្យ​បញ្ឈប់​ដឹក​ឆ្កែ​ឲ្យ​ទៅ​ជុះនោម​លើ​សួន​បន្ត​ទៀត និង​ដាក់​ស្លាក​បម្រាម​ដឹក​ឆ្កែ​នៅ​លើ​សួន ហើយ​សម្រាប់​ជំហាន​បន្ទាប់​នឹង​មានការ​ផាកពិន័យ​តែ​ម្តង ប្រសិនបើ​មានការ​អប់រំ​ហើយ នៅ​តែ​មិន​ស្តាប់​នោះ ។

សន្តិសុខ​ប្រចាំ​សួនច្បារ​វិមាន​ឯករាជ្យ​បាន​ឲ្យ​ដឹង​ថា កន្លង​មក សាលា​រាជធានី​ភ្នំពេញ​បាន​ដាក់​ស្លាក​ហាម​មិន​ឲ្យ​យក​សត្វ​ទៅ​ជុះនោម ឬ​រត់​លើ​សួន និង​មានការ​អប់រំ​ណែនាំ​ក្តី តែ​នៅ​មាន​មនុស្ស​មួយ​ចំនួន​តូច​ហាក់​មិន​បាន​អើពើ​ចំពោះ​ការ​ណែនាំ​នេះ​ទេ ដោយនៅ​តែ​ដឹក​ឆ្កែ​ឲ្យ​ទៅ​ជុះនោម​លើ​សួនច្បារ ឲ្យ​រត់ ឬ​កាយ​បាក់​ដើម​ផ្កា និង​ខូច​ស្មៅ​លើ​សួន​ដដែល ជា​ពិសេស​នៅ​ពេល​ព្រឹក និង​ពេល​ល្ងាច ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ​ចេញ​ហាត់ប្រាណ ។ សន្តិសុខ​ដដែល​បាន​បញ្ជាក់​ថា មិនមែន​មាន​តែ​ពលរដ្ឋ​ខ្មែរ​ទេ សូ​ម្បី​តែ​ជនបរទេស​ក៏​បាន​ដឹក​ឆ្កែ​ទៅ​ឲ្យ​ជុះនោម​លើ​សួនច្បារ​ដែរ បញ្ហា​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​មុខមាត់​រាជធានី​ភ្នំពេញ ។ ចំណែក​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ហាត់ប្រាណ​ភាគច្រើន​បាន​សំណូមពរ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​ចាត់វិធានការ​ក្តៅ និង​ឲ្យ​រាងចាល ព្រោះ​សួនច្បារ គឺ​សម្រាប់​មនុស្ស​ទៅ​លំហែ​ស្រូប​យក​ខ្យល់អាកាស​បរិសុទ្ធ និង​ហាត់ប្រាណ ដើម្បី​សុខភាព​មិនមែន​សម្រាប់​ស្រូប​យក​ក្លិន​ទឹកនោម ឬ​អាច​ម៌​ឆ្កែ​នោះ​ទេ ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ គួររំលឹកផងដែរថា កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦កន្លងទៅនេះ  បន្ថែមទៀតនៅ តាមបណ្ដាផ្លូវផ្សេងៗ នៅទូទាំងរាជធានីភ្នំពេញ។

កាលពីប៉ុន្មានសប្តាហ៏មុន លោកប៉ា សុជាតិវង្ស បានសរសេរក្នុងបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុកថា " យើងសង្ឃឹមថា ការគ្រប់គ្រងសួនច្បារសាធារណៈ អំពូលភ្លើងបំភ្លឺសាធារណៈ សន្តិសុខសុវត្ថិភាពសាធារណៈ នឹងបានកាន់តែល្អប្រសើរ បន្ទាប់ពីបានកែសម្រួលយន្តការថ្មី និងតម្លើងកាមេរ៉ាសុវត្ថិភាពជាង ៦០០គ្រឿងបន្ថែមទៀតនេះ"។

ប្រភពដដែលបន្ថែមថា សាលារាជធានីនឹងរៀបចំ កិច្ចសន្យាការថែទាំសួនច្បារ និងបង្គោលភ្លើង សួនច្បារជាង ៦៩ហិកតា ដើមឈើជាង ៦ម៉ឺនដើម នឹងត្រូវប្តូរការទទួលខុសត្រូវ ថែទាំឲ្យទៅក្រុមហ៊ុនឯកជន ។ អំពូលភ្លើងបំភ្លឺសាធារណៈជាង ១១.០០០អំពូល នឹងត្រូវប្ដូរជាអំពូល LED ទាំងអស់ ហើយការទទួលខុសត្រូវ ទទួលថែទាំក៏ត្រូវប្ដូរ ឲ្យក្រុមហ៊ុនឯកជន ។ ការតម្លើង ឬរៀបចំអំពូល ឬសួនច្បារថ្មីពិតជាពិបាក ប៉ុន្តែការថែរក្សា ឬថែទាំ គឺរិតតែពិបាកថែមទៀត៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

សាលា​រាជធានី​ភ្នំពេញ ដាក់​ពង្រាយ​ស្លាក​បម្រាម​ឆ្កែ​ជុះអាចម៍

សាលា​រាជធានី​ភ្នំពេញ ដាក់​ពង្រាយ​ស្លាក​បម្រាម​ឆ្កែ​ជុះអាចម៍

សាលា​រាជធានី​ភ្នំពេញ ដាក់​ពង្រាយ​ស្លាក​បម្រាម​ឆ្កែ​ជុះអាចម៍