តាមរយៈ​ឯកសារ​ទាំង​នេះ​ តើ​ល្ខោន​ខោល​មាន​ប្រភព​ចាប់​ពី​ពេល​ណា​ ?​

នៅក្នុងអត្ថបទស្រាវជ្រាវ បង្ហាញថា ល្ខោនខោល ឬ ល្ខោនពាក់របាំងមុខ គឺជាល្ខោនមួយ ដែលមានលក្ខណៈចំណាស់របស់កម្ពុជា មានដើមកំណើតនៃការសម្ដែងមុនសម័យអង្គរ ។ល្ខោននេះត្រូវបានគេជឿជាក់ថាបានចាប់ផ្ដើមក្នុងអំឡុងសតវត្សទី៩ តាមរយៈចម្លាក់លឹប នៅតាមជញ្ជាំងអង្គរ ។

ក្នុងសម័យអង្គរ ល្ខោនខោលត្រូវបានអភិវឌ្ឍដោយបុរសទាំងស្រុង ក្នុងការរាំប្រចាំ នៅព្រះរាជវាំងបុរាណខ្មែរ ។ ហេតុផលដែលពិតប្រាកដនៅតែ មិនទាន់ដឹងច្បាស់ ប៉ុន្តែអ្នកស្រាវជ្រាវបង្ហាញថា ដោយសារការរីកចម្រើននៃសាសនាធ្វើឲ្យ សាសនាព្រាហ្មណ៍ មានជម្លោះជាមួយសាសនាព្រះពុទ្ធ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ (១២៤៣- ១២៩៥) ។

រឿងមួយទៀតដែលជាក់លាក់អំពីការសម្ដែងដោយល្ខោនខោលគឺ រឿងរាមកេរ្តិ៍ ដែលជារឿងព្រេងរបស់ខ្មែរ សម័យរាមាយណៈ ។ ការសម្ដែង រួមបញ្ចូលនូវការប្រាប់អំពីអ្នកនិទានរឿង ដែលដើរតួសំខាន់ក្នុងការសម្ដែង និងវង់ភ្លេងបុរាណគឺ វង់ភ្លេងពិណពាទ្យ ។

ចំណែកឯកសារដែលចុះផ្សាយនៅលើគេហទំព័ររបស់សារព័ត៌មាន ថៃ bangkokpost បញ្ជាក់ថា ល្ខោនខោល ត្រូវបានសម្ដែងលើកដំបូងក្នុងសម័យអាណាចក្រអយុធ្យា អំឡុងឆ្នាំ ១៣៥០ គឺក្នុងសតវត្សទី ១៥ ចំណែកល្ខោនខោលខ្មែរ មានសម្ដែងនៅសម័យអង្គរ (សតវត្សទី 9) និងមានចារិកនៅលើជញ្ជាំងប្រាសាទអង្គរវត្ត ។

តាមរយៈ​ឯកសារ​ទាំង​នេះ​ តើ​ល្ខោន​ខោល​មាន​ប្រភព​ចាប់​ពី​ពេល​ណា​ ?​

ប្រភព៖ kqube

  • តាមរយៈ​ឯកសារ​ទាំង​នេះ​ តើ​ល្ខោន​ខោល​មាន​ប្រភព​ចាប់​ពី​ពេល​ណា​ ?​已关闭评论
  • 14 views
  • Hide Sidebar
    A+
Publish on:2016/06/05  Category:ចំនេះដឹង
Tags: