រុ​ស្ស៊ី​នឹង​បញ្ជូន​យានអវកាស​មាន​មនុស្ស​ជិះ​2​ក្នុង​មួយ​ឆ្នាំទៅ​កាន់​ភព​ព្រះ​ចន្ទ

វិទ្យាស្ថាន​កណ្តាល​រុ​ស្ស៊ី​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​សម្រាប់​ការ​កសាង​មេកា​និក TSNIIMACH របស់​ក្រុមហ៊ុន​អវកាស​រុ​ស្ស៊ី ROSKOMOS ប្រកាស​ថា ប្រទេស​រុ​ស្ស៊ី​គ្រោង​បាញ់​បង្ហោះ​យានអវកាស​មាន​មនុស្ស​ជិះ​២​ក្នុង​មួយ​ឆ្នាំទៅ​កាន់​ភព​ព្រះ​ចន្ទ​ចាប់តាំងពី​ឆ្នាំ​២០២៥​ទៅ ។

វិទ្យាស្ថាន​នេះ​គូសបញ្ជាក់​ថា យើង​គ្រោង​បាញ់​បង្ហោះ​យានអវកាស​មាន​មនុស្ស​ជិះ​ជំនាន់​ថ្មី PTK NP FEDERATSIA ចាប់ពី​ឆ្នាំ​២០២៥ ទៅ​ក្នុង​ក្រប​ខណ្ឌ​នៃ​កម្មវិធី​ស្រាវជ្រាវ​ភព​ព្រះ​ចន្ទ ។ កម្មវិធី​នេះ​គ្រោង​រៀបចំ​ការ​បាញ់​បង្ហោះ​យាន PTK NP ១​ឬ​២​ក្នុង​មួយ​ឆ្នាំ​រហូត​ដល់​ឆ្នាំ​២០៤០ ។

កម្មវិធី​ភព​ព្រះ​ចន្ទ​ស្នើ​ឡើង​ដោយ TSNIIMACH គ្រោង​បញ្ជូន​ផ្កាយ​រណប​ធម្មជាតិ​របស់​ផែនដី​ជា​បេស​កម្ម​មួយ​បញ្ជូន​បណ្តា​អវកាសយានិក​ទៅ​កាន់​ភព​ព្រះ​ចន្ទ ។

ការ​សាកល្បង​យានអវកាស​ថ្មី​នឹង​ចាប់ផ្តើម​ក្នុង​ឆ្នាំ​២០២១ តាម​រយៈ​ការ​បាញ់​បង្ហោះ​យានអវកាស​គ្មាន​មនុស្ស​ជិះ​មួយ ។ បណ្តា​វិស្វករ​មាន​ចេតនា​ប្រើប្រាស់​កាំជ្រួច​បញ្ជូន​ធុន​ធ្ងន់ ANGARA-A5V សម្រាប់​បញ្ជូន​យាន PTK NP ។

ផលិត​ដោយ​ក្រុមហ៊ុន​កសាង​អវកាស​រុ​ស្ស៊ី RKK ENTERGUIA យាន PTK NP ប្រើ​សម្រាប់​បញ្ជូន​បណ្តា​អវកាសយានិក និង​គ្រឿង​ផ្គត់ផ្គង់​ឆ្ពោះទៅ​ភព​ព្រះ​ចន្ទ និង​បណ្តា​ស្ថានីយ​អវកាស​ដែល​ហោះហើរ​ក្នុង​តារាវិថី​ផែនដី ។ យាន​នេះ​អាច​ដឹក​មនុស្ស​ពី​៤​ទៅ​៦​នាក់​រួច​អាច​ហោះហើរ​ដោយ​ស្វយ័ត​រយៈពេល​៣០​ថ្ងៃ ឬ​ស្ថិត​នៅ​ភ្ជាប់​ជាមួយ​ស្ថានីយ​អវកាស​មួយ​រយៈពេល​១​ឆ្នាំ ៕