នារី​ម្នាក់​​យក​ឈាម​សរសេរ I LOVE YOU ដើម្បី​បញ្ជាក់​ក្ដី​ស្នេហ៍​ជូន Crush

នារី​ម្នាក់​ក្នុង​ខេត្ត Sichuan ប្រទេស​ចិន​បាន​ធ្វើ​រឿង​ដ៏​មិន​គួរ​ឲ្យ​ជឿ​មួយ ដើម្បី​ទាមទារ​ការ​ចាប់​អារម្មណ៍​ពី បុរស​ដែល​នាង​ស្រលាញ់ (Crush) ដោយ​យក​ឈាម​ម្រាម​ដៃ​របស់​នាង​សរសេរ​សារភាព​ស្នេហ៍។

 

នារី​ម្នាក់​​យក​ឈាម​សរសេរ I LOVE YOU ដើម្បី​បញ្ជាក់​ក្ដី​ស្នេហ៍​ជូន Crush

 

នៅ​មុខទ្វារ​បន្ទប់​បុរស​ដែល​នាង​ស្រលាញ់ ក្មេង​ស្រី​ជំទង់ វ័យ​ខ្ទង់​១៩ឆ្នាំ​បាន​សរសេរ​ពាក្យ​មួយ​ឃ្លា​ថា”ខ្ញុំ ស្រលាញ់​អ្នក” ហើយ​ឈរ​សម្រក់​ឈាម​នៅ​ទីនោះ ជាមួយ​នឹង​កាំបិត​ក្នុង​ដៃ ដោយ​នាង​គំរាម​អារ​ដៃ បញ្ជាក់​ចិត្ត ​ស្មោះ​បន្ថែម​ទៀត។

 

ឆ្លើយតប​នឹង​ហេតុការណ៍​ដ៏​រន្ធត់​ខាង​លើ បុរស​នោះ​បាន​ទូរស័ព្ទ​ហៅ​ប៉ូលិស មក​ជួយ​អន្តរាគមន៍​ដណ្ដើម​កាំបិត ពី នាង​ហើយ​នៅ​ទីបំផុត​នាង​ព្រម​សន្យា​ឈប់​ធ្វើ​រឿង​ដូច្នេះ​ទៀត​នៅ​ថ្ងៃ​មុខ៕

 

នារី​ម្នាក់​​យក​ឈាម​សរសេរ I LOVE YOU ដើម្បី​បញ្ជាក់​ក្ដី​ស្នេហ៍​ជូន Crush

 

នារី​ម្នាក់​​យក​ឈាម​សរសេរ I LOVE YOU ដើម្បី​បញ្ជាក់​ក្ដី​ស្នេហ៍​ជូន Crush

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Shanghaii