ទឹក​ជំនន់​ក្រុង​​ប៉ារីស អ្នក​ស្លាប់​កើន​ដល់​ ៤​ នាក់​​

​​​​​​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ទឹក​ជំនន់​នៅ​ទីក្រុង​ប៉ារីស​បាន​កើន​ឡើង​ដល់​ ៤​ នាក់​ហើយ ស្រប​ពេល​ដែល​​អ្នក​រង​​របួស​មាន​​ចំនួន​ ២៤​ នាក់។ នេះ​បើ​តាម​ការ​ប្រកាស​របស់​លោក​  Manuel Valls នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​បារាំង។

 

ទឹក​ជំនន់​ក្រុង​​ប៉ារីស អ្នក​ស្លាប់​កើន​ដល់​ ៤​ នាក់​​


​​​​​​​​​​​​​​​​​​​​
សមត្ថកិច្ច​ប្រចាំ​តំបន់​បាន​ព្រមាន​ថា​ វា​អាច​នឹង​ចំណាយ​ពេល​ ១០​ ថ្ងៃ​ដើម្បី​ឲ្យ​ទឹក​ទន្លេ​ Seine ​ត្រឡប់​ទៅ​សភាព​ដើម​វិញ បន្ទាប់​ពី​បាន​​កើន​ឡើង​ដល់​ចំណុច​ដ៏​ខ្ពស់​មួយ​ មិន​ធ្លាប់​មាន​ក្នុង​រយៈ​ពេល​ ៣៥​ ឆ្នាំ​នេះ។

 

លោក​ Manuel Valls បាន​មាន​ប្រសាសន៍​​ដែរ​ថា ​កម្រិត​ទឹក​ទន្លេ​ Seine ក្នុង​ទីក្រុង​ប៉ារីស​បាន​ចាប់​ផ្ដើម​ស្រក​ចុះ​បន្តិច​ម្ដងៗ​ ហើយ​។ ការ​ប្រជុំ​រដ្ឋ​មន្ត្រី​នឹង​ធ្វើ​ឡើង​នៅ​សប្ដាហ៍​ក្រោយ​ ដើម្បី​ផ្ដល់​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ជន​រងគ្រោះ។

 

គួរ​បញ្ជាក់​ថា​ ភ្លៀង​ធ្លាក់​ខ្លាំង​ជិត​មួយ​សប្ដាហ៍​ បាន​បង្ក​ជា​គ្រោះ​ទឹក​ជំនន់​ធ្ងន់ធ្ងរ​ដល់​ផ្នែក​ខ្លះ​នៃ​ប្រទេស​សហភាព​អឺរ៉ុប​ ដូច​ជា​​ បារាំង, អាល្លឺម៉ង់​, រ៉ូម៉ានី​ និង​ ប្រទេស​បែលហ្សិក៕​​​​​

 

ចុច​អាន៖ ទិដ្ឋភាព​លិច​​ក្រុង​ប៉ារីស ក្រោយ​​ភ្លៀង​​ធ្លាក់​ឥត​ឈប់​

 

ប្រែ​សម្រួល​៖ ហៃ​ សុខ​ហេង
ប្រភព៖ abcnews​​​