លួច​អាគុយ ​៨​ គ្រាប់​ ពី​បង្គោល​អង់តែន​ក្រុមហ៊ុន​ទូរស័ព្ទ​ស្មាត​ ចាប់​បាន​ម្នាក់ រត់​រួច​ពីរ​នាក់​

ស្រុកកៀនស្វាយ៖ នៅថ្ងៃទី ០៤ ឧសភា ម៉ោង ១៧ និង ៣០ នាទី ចំណុចភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ជនល្មើសមានគ្នា០៣នាក់ អាជ្ញាធរឃាត់ខ្លួន០១បាននាក់និង ពីរនាក់ផ្សេងទៀតគេចខ្លួន ។

លួច​អាគុយ ​៨​ គ្រាប់​ ពី​បង្គោល​អង់តែន​ក្រុមហ៊ុន​ទូរស័ព្ទ​ស្មាត​ ចាប់​បាន​ម្នាក់ រត់​រួច​ពីរ​នាក់​

ជនសង្ស័យទីមួយឈ្មោះ ម៉ីឌុយ ភេទប្រុស អាយុ ៤៦ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ មានមុខរបរ ជាអ្នកបើករថយន្តតាក់ស៊ីរបស់ក្រុមហ៊ុនមួយ ត្រូវបានឃាត់ខ្លួន ។ ចំណែកជនល្មើសម្នាក់ទៀតដែលរត់គេចខ្លួន នៅមិនស្គាល់អត្តសញ្ញាណនៅឡើយ អាជ្ញាធរកំពុងតាមចាប់ខ្លួន ។ វត្ថុតាងដែលរកឃើញមាន អាគុយម៉ាកShotoចំនួន០៨ គ្រាប់ និងរថយន្តមួយគ្រឿងម៉ាកហាយលែនឌឺ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2T-0553 ។

តាមសេចក្ដីរាយការណ៍ពីស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបញ្ជាក់ថា ក្រុមជនល្មើសបានបើករថយន្តមួយគ្រឿងពីច្បារអំពៅមកចំណុចកើតហេតុខាងលើ រួចចូលទៅដោះយកអាគុយបង្គោលអង់
តែន របស់ក្រុមហ៊ុនស្មាតចំនួន ០៨ គ្រឿងដាក់ក្នុងរថយន្ត បំរុងជិះចេញទៅ ប៉ុន្តែតំណាងក្រុមហ៊ុនដឹងទាន់ ក៏បានទូរស័ព្ទមកម្ចាស់ទីតាំងជួលអង់តែន ដើម្បីឲ្យឃាត់រថយន្ត និងអ្នកបើករថយន្ត បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី ចំណែកជនល្មើសពីរនាក់ទៀត
បានបើកទ្វាររថយន្តរត់គេចខ្លួនបាត់ ។
លួច​អាគុយ ​៨​ គ្រាប់​ ពី​បង្គោល​អង់តែន​ក្រុមហ៊ុន​ទូរស័ព្ទ​ស្មាត​ ចាប់​បាន​ម្នាក់ រត់​រួច​ពីរ​នាក់​
ប្រភព៖ kqube

  • លួច​អាគុយ ​៨​ គ្រាប់​ ពី​បង្គោល​អង់តែន​ក្រុមហ៊ុន​ទូរស័ព្ទ​ស្មាត​ ចាប់​បាន​ម្នាក់ រត់​រួច​ពីរ​នាក់​已关闭评论
  • 16 views
  • Hide Sidebar
    A+
Publish on:2016/06/05  Category:កំសាន្ត
Tags: