នៅ​សុខៗ ទឹម រដ្ឋា និយាយ​ពី​អារម្មណ៍​ផ្ទាល់ខ្លួន !

Videos


កញ្ញា ទឹម រដ្ឋា គឺជាតារាសម្តែងមួយដួង ដែលមានប្រជាប្រិយភាពល្បីគួរសមនៅក្នុងពិភពសិល្បៈ នាងមានភាពប៉ិនប្រសប់ ខាងការសម្តែងជាតួឆ្នាស់ឆ្នើម ហើយ ថ្មីៗនេះកញ្ញា ទឹម រដ្ឋា បានទម្លាយពីអារម្មណ៍ផ្ទាល់ខ្លួន នៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់នាង ទំនងជាចង់ប្រាប់ពីអារម្មណ៍ពិតអ្វីម្យ៉ាង ។ តើកញ្ញា ទឹម រដ្ឋា ចង់ប្រាប់ពីអ្វីដល់ប្រិយមិត្តឬ អ្នកគាំទ្ររបស់នាង? ។

នៅ​សុខៗ ទឹម រដ្ឋា និយាយ​ពី​អារម្មណ៍​ផ្ទាល់ខ្លួន !

ដោយនៅក្នុងសារ ដែលនាងបានបង្ហោះនៅលើទំព័រហ្វេសប៊ុកនោះ បានសសេរជាភាសាអង់គ្លេសថា «I hope everything will change by the time and I feel confident with what I have done ❤ !!!!!!» ដែលមានសេចក្តីថា «ខ្ញុំសង្ឃឹមថាអ្វីៗគ្រប់យ៉ាង នឹងផ្លាស់ប្តូរ ដោយពេលវេលា ហើយខ្ញុំមានអារម្មណ៍ថាខ្ញុំមានទំនុកចិត្តនូវអ្វី ដែលខ្ញុំបានធ្វើ» តាមរយៈសារនេះដែរ កញ្ញា ទឹម រដ្ឋា ទំនងជាចង់លើកទឹកចិត្តខ្លួនឯងឲ្យខិតខំតស៊ូ កុំចុះចាញ់នូវការពិបាកគ្រប់យ៉ាង ព្រោះពេលវេលាគឺជាអ្នកផ្លាស់ប្តូរ ពីភាពបរាជ័យឲ្យឈានទៅរកភាព ជោគជ័យ ដោយការព្យាយាមនិងការប្រឹងប្រែង ។

នៅ​សុខៗ ទឹម រដ្ឋា និយាយ​ពី​អារម្មណ៍​ផ្ទាល់ខ្លួន !

ជាការពិតណាស់ ការតស៊ូ ការព្យាយាមគឺជាស្ពានអាចចម្លងមនុស្សឲ្យឈានទៅរកភាពជោគជ័យបានយ៉ាង ពិតប្រាកដ តួយ៉ាងក្នុងសម្តី កញ្ញាទឹម រដ្ឋា ដែលបានរៀបរាប់ខាងលើ ពិតជាល្អណាស់ ព្រោះថា ក្នុងដំណើរជីវិតមនុស្សគ្រប់រូបត្រូវចេះលើកទឹកចិត្តខ្លួនឯងដើម្បីទទួលបានភាពជោគជ័យក្នុងជីវិត ៕ជួន នៅ

នៅ​សុខៗ ទឹម រដ្ឋា និយាយ​ពី​អារម្មណ៍​ផ្ទាល់ខ្លួន !
នៅ​សុខៗ ទឹម រដ្ឋា និយាយ​ពី​អារម្មណ៍​ផ្ទាល់ខ្លួន !
នៅ​សុខៗ ទឹម រដ្ឋា និយាយ​ពី​អារម្មណ៍​ផ្ទាល់ខ្លួន !

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត