៥ គន្លឹះ​ស្រស់ស្អាត​ដោយ​កាហ្វេ​

Videos


បើសិនស្ត្រីធ្លាប់ផឹកកាហ្វេស្រាប់ទៅហើយនោះគឺថាការប្រើកាហ្វេក្នុងការរក្សាសម្រស់មិនជួបការលំបាកនោះទេ ។ តាមពិតកាហ្វេមិនត្រឹមតែជាភេសជ្ជៈផ្តល់រសជាតិនិងថាមពលប៉ុណ្ណោះទេប៉ុន្តែកាហ្វេអាចកែច្នៃធ្វើជាគ្រឿងកែសម្ផស្សបានថែមទៀត ។ ខាងក្រោមនេះជារូបមន្តប្រើកាហ្វេក្នុងការជួយធ្វើឱ្យសម្ផស្សរបស់អ្នកកាន់តែស្រស់ស្អាត៖

៥ គន្លឹះ​ស្រស់ស្អាត​ដោយ​កាហ្វេ​

១-Latte Lip Balm
ជួយថែទាំបបូរមាត់របស់អ្នកឱ្យទន់ល្មើយ ដោយគ្រាន់តែប្រើ Coffee Balm មួយភាគ ក្រមួនឃ្មុំមួយគ្រាប់ និង ប្រេងចម្រាញ់ពីរុក្ខជាតិ (ដូចជាប្រេងអូលីវ ឬ ប្រេងផ្កា្ឈូករដ្ឋ) ២ ភាគ ។ យកចំណែកលាយផ្សំទាំងនេះមកដាក់ក្នុងភាជនៈរួចយកភាជនៈលាយផ្សំនេះមកដាក់ក្នុងឆ្នាំងដែលកំពុងដាំទឹកពុះដើម្បីរំលាយចំណែកលាយផ្សំទាំងអស់នេះបញ្ចូលគ្នា ។ បើចង់ឱ្យគ្រឿងផ្សំមានក្លិនក្រអូបអាចបន្ថែមគ្រឿងផ្សំប្រេងក្រអូបមួយចំនួនបន្ថែមប៉ុន្តែត្រូវដាក់បន្តិចបន្តួចបានហើយ បើមិនដូច្នេះអាចប៉ះពាល់ដល់ស្បែកវិញ ។

២-Coffee Hand Cream
កាហ្វេមិនត្រឹមតែជួយថែរក្សាស្បែកឱ្យសភ្លឺថ្លាប៉ុណ្ណោះទេប៉ុន្តែវាជួយជំនួយស្បែកដៃឱ្យទន់ល្មើយគួរឱ្យចង់ចាប់កាន់ថែមទៀត ។ វិធីអនុវត្តគឺគ្រាន់តែយកទឹកឃ្មុំ ៤ ស្លាបព្រាបាយ និង Coffee Bean Butter ២ ស្លាបព្រាបាយដាក់ក្នុងភាជន៍។ បន្ទាប់មកលើកដាក់ក្នុងឆ្នាំងដែលមានទឹកកំពុងដាំពុះហើយកូរចំណែកលាយផ្សំទាំងនេះឱ្យរលាយចូលគ្នាល្អដោយបន្តែមប្រេងដែលបានពីការលីងកាហ្វេប្រមាណ ២ ស្លាបព្រាបាយ និង ចូចូបាអយ ចំនួន ៦ស្លាបព្រាបាយទៀត ។ ត្រូវកូរចំណែកលាយផ្សំទាំងអស់ចូលគ្នា រួចចាក់ដាក់ក្នុងដបហើយទុកចោលទាល់តែសាច់ឡេត្រជាក់រួចយកមកលាបជំនួយស្បែកដៃរបស់អ្នក ។ សារជាតិកាហ្វេមានគុណសម្បតិ្តជួយឱ្យស្បែកទន់ល្មើយនិងស្បែកហាប់ណែនជាងមុន ។

៣-Mocha Bath and Massage Melts
បើចង់ឱ្យមានស្បែករូបរាងកាយសភ្លឺថ្លានិងទន់ល្មើយនោះ គឺយក Coffee Bath ១ ភាគ និង Cococa Butter ២ ភាគដាក់ចូលក្នុងភាជនៈរួចលើកដាក់ក្នុងឆ្នាំងដែលកំពុងដាំទឹកពុះ ។ កូរចំណែកលាយផ្សំទាំងនេះចូលគ្នាហើយលើកដាក់ចុះនិងចាក់ចំណែកលាយផ្សំទាំងនេះចូលក្នុងពុម្ពដែលត្រូវប្រើប្រាស់ ។ ទុកចោលរហូតទាល់តែត្រជាក់ហើយយកមកត្រដុសលើស្បែករាងកាយ ។ ឧស្សាហ៍ធ្វើបែបនេះជាប់ជាប្រចាំនោះវានឹងជួយឱ្យស្បែកមានសុខភាពល្អនិងសភ្លឺថ្លាជាងមុនពុំខាន ។

៤-Coffee Sins Hair
ស្ត្រីសក់ខ្មៅបើចង់ឱ្យសក់មានពណ៌រលើបរលោងស្រស់ស្អាតនោះដោយ គ្រាន់តែយកកាកកាហ្វេមកលាយផ្សំជាមួយប្រេងដូង ប្រេងអូលីវ ឬឡេដែលអ្នកប្រើប្រាស់ជាប់ជាប្រចាំ (អាចប្រើទៅតាមការចូលចិត្ត) រួចហើយច្របល់លើសរសៃ សក់ឱ្យសព្វ ។ ត្រូវទុកចោលប្រមាណពី ១០ ទៅ ២០ នាទី នោះនឹងជួយឱ្យសរសៃសក់របស់អ្នកឡើងខ្មៅ រលើបរលោង មើលទៅស្រស់ស្អាតប្លែកភ្នែកជាមុន ។

៥-Coffee Tightens the Hair
មិនចាំបាច់តានតឹងជាមួយនឹងការបញ្ចុះទម្ងន់ឡើយ ព្រោះថាការធ្វើឱ្យស្បែកស្រស់ស្អាតក៏ជាផ្នែកមួយយ៉ាងសំខាន់ផងដែរ ។ សម្រាប់រូបមន្តនេះគ្រាន់តែឱ្យអ្នកយកកាកកាហ្វេចំនួន ២ ស្លាបព្រាបាយលាយផ្សំជាមួយប្រេងដូង ១
ស្លាបព្រាបាយ និង អំបិលរួចកូរចូលគ្នា ។ ត្រូវប្រើចំណែកលាយផ្សំទាំងនេះមកធ្វើម៉ាសលើស្បែកឱ្យបានសព្វលើរូប
រាងកាយ ។ ត្រូវលាបលើស្បែកដែលមានបញ្ហាដោយឧស្សាហ៍អនុវត្តជាំប្រចាំដោយក្នុងមួយសប្តាហ៍ពី ១ ទៅ ២ លើក នោះនឹងជួយឱ្យស្បែករបស់អ្នកត្រឡប់មកភ្លឺថ្លានិងហាប់ណែនឡើងវិញ ៕ ដេប៉ូ(Spicy)