បវរ​កញ្ញាបែលហ្សិក​ចូល​រួម​នឹង​កូន​ខ្មែរ​នៅ​​​ទី​នោះ​រៀប​ចំប្រកួតពាន Belgian Asian Cup (វីដេអូ)​

សហព័ន្ធកូនខ្មែរនៅបែលហ្សិក (FKKB)កំពុងរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ Belgian Asian Cup ដើម្បីសហគមន៍អាស៊ាននៅប្រទេសបែលហ្សិកដែលមានការចូលរួមគាំទ្រពីបវរកញ្ញាបែលហ្សិកនាង Noumair។

លោក ស៊ុម ពេជ្រ អ្នកសម្របសម្រួលគម្រោងនៃសហព័ន្ធកូនខ្មែរនៅបែលហ្សិកបានឲ្យដឹងថា ពានរង្វាន់ Belgian Asian Cup មានក្រុមចូលរួមទាំងអស់ចំនួន៨ដែលត្រូវបានបែងចែកជា២ពូលដែលត្រូវបានចាប់ឆ្នោតហើយ។ ពូល A មានប្រទេសកម្ពុជា សិង្ហបុរី ចិន និងជប៉ុន ខណៈពូល B មានប្រទេសឡាវ ថៃ វៀតណាម និងជីគីស្ថាន។ ពានរង្វាន់នេះប្រមូលប្តុំដោយកីឡាករមកពីតំបន់អាស៊ីដែលរស់នៅប្រទេសបែលហ្សិកដើម្បីប្រកួត។ ដូចជាកីឡាករខ្មែររស់នៅបែលហ្សិកលេងជាក្រុមកម្ពុជា ហើយកីឡាករថៃដែលរស់នៅបែលហ្សិកលេងជាក្រុមថៃក្នុងចំណោម៨ក្រុមនោះ។

បវរ​កញ្ញាបែលហ្សិក​ចូល​រួម​នឹង​កូន​ខ្មែរ​នៅ​​​ទី​នោះ​រៀប​ចំប្រកួតពាន Belgian Asian Cup (វីដេអូ)​

ក្នុងពិធីចាប់ឆ្នោតកាលពីថ្ងៃទី៣ ខែមិថុនា កន្លងទៅមានការអញ្ជើញចូលរួមពីតំណាងស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសបែលហ្សិក និងបវរកញ្ញារបស់ប្រទេសបែលហ្សិកផងដែរ។ បវរកញ្ញាបែលហ្សិកជាអ្នកឧបត្ថម្ភសំខាន់សម្រាប់ការប្រកួតពានរង្វាន់នេះ។

លោក ស៊ុម ពេជ្រ បន្ថែមថា ពានរង្វាន់នេះក៏មានការគាំទ្រពីក្លិបបាល់ទាត់លេខ១ប្រចាំនៅប្រទេសបែលហ្សិកគឺ Brugge FC (ជើងឯករដូវកាល២០១៥-២០១៦)។ តាមការគ្រោងទុកលោក Nuhic ក៏នឹងជ្រើសជ្រើសកីឡាករដែលមានទេពកោសល្យនៅប្រទេសបែលហ្សិកធ្វើដំណើរមកប្រទេសកម្ពុជាដើម្បីប្រកួតមិត្តភាពជាមួយក្រុម Daun Penh FC ផងដែរ។

បវរ​កញ្ញាបែលហ្សិក​ចូល​រួម​នឹង​កូន​ខ្មែរ​នៅ​​​ទី​នោះ​រៀប​ចំប្រកួតពាន Belgian Asian Cup (វីដេអូ)​

អ្វីដែលពិសេសទៀតនោះ បវរកញ្ញាបែលហ្សិក Noumair នឹងធ្វើដំណើរទស្សនកិច្ចមកប្រទេសកម្ពុជានាពាក់កណ្តាលខែមិថុនាខាងមុខនេះដើម្បីពិនិត្យមើលការកសាងផ្ទះសំណាក់មួយដែលភ្ជាប់ជាមួយនឹងសាលារៀនមួយខ្នងដែលត្រូវបានកសាងកន្លងមកនៅខេត្តបន្ទាយមានជ័យ។

គម្រោងរបស់សហព័ន្ធកូនខ្មែរនៅបែលហ្សិកនេះមានគោលបំណងសំខាន់គឺប្រមូលប្តុំកីឡាករខ្មែរដែលរស់នៅទីនោះដើម្បីធ្វើយ៉ាងណាអាចជួយដល់ប្រទេសកម្ពុជាបាន។ កន្លងគម្រោងបែបនេះក៏ធ្លាប់នាំយកកីឡាករបាល់ទាត់មកពីតំបន់អឺរ៉ុបតាំងពីឆ្នាំ២០១២ដូចជាកីឡាករ ធារី ចន្ថាប៊ីន កុក បូរិស និង គួច ដានីជាដើម៕
បវរ​កញ្ញាបែលហ្សិក​ចូល​រួម​នឹង​កូន​ខ្មែរ​នៅ​​​ទី​នោះ​រៀប​ចំប្រកួតពាន Belgian Asian Cup (វីដេអូ)​

បវរ​កញ្ញាបែលហ្សិក​ចូល​រួម​នឹង​កូន​ខ្មែរ​នៅ​​​ទី​នោះ​រៀប​ចំប្រកួតពាន Belgian Asian Cup (វីដេអូ)​

អត្ថបទ៖ sabay (ជាន ចាន់រ៉ា)
ប្រភព៖ ស៊ុម ពេជ្រ

  • បវរ​កញ្ញាបែលហ្សិក​ចូល​រួម​នឹង​កូន​ខ្មែរ​នៅ​​​ទី​នោះ​រៀប​ចំប្រកួតពាន Belgian Asian Cup (វីដេអូ)​已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/06/05  Category:ជីវិតនិងសង្គម
Tags: