បវរ​កញ្ញាបែលហ្សិក​ចូល​រួម​នឹង​កូន​ខ្មែរ​នៅ​​​ទី​នោះ​រៀប​ចំប្រកួតពាន Belgian Asian Cup​

សហព័ន្ធ​កូន​ខ្មែរ​នៅ​បែលហ្សិក​ (FKKB)​​កំពុង​​រៀប​ចំ​ការ​ប្រកួត​​បាល់ទាត់​ពាន​រង្វាន់​ Belgian Asian Cup​ ដើម្បី​សហគមន៍​អាស៊ាន​នៅ​ប្រទេស​បែលហ្សិក​ដែល​​មាន​ការ​ចូល​រួម​គាំទ្រ​ពី​បវរ​កញ្ញា​បែលហ្សិក​នាង Noumair។

 

បវរ​កញ្ញាបែលហ្សិក​ចូល​រួម​នឹង​កូន​ខ្មែរ​នៅ​​​ទី​នោះ​រៀប​ចំប្រកួតពាន Belgian Asian Cup​  បវរកញ្ញា​បែលហ្សិក និង​តំណាង​ស្ថានទូត​ខ្មែរ (ពីឆ្វេងទី៣) ព្រម​ទាំង​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត

 

លោក ស៊ុម​ ពេជ្រ​ អ្នក​សម្របសម្រួល​គម្រោង​នៃ​សហព័ន្ធ​កូន​ខ្មែរ​នៅ​បែលហ្សិក​បាន​ឲ្យ​ដឹង​ថា​ ពាន​រង្វាន់​ Belgian Asian Cup មាន​ក្រុម​ចូល​រួម​ទាំង​អស់​ចំនួន​​​៨​​ដែល​ត្រូវ​បាន​បែង​ចែក​ជា​២​ពូល​ដែល​ត្រូវ​បាន​ចាប់​ឆ្នោត​ហើយ។ ពូល​ A មាន​ប្រទេស​កម្ពុជា សិង្ហបុរី ចិន និង​ជប៉ុន ខណៈ​ពូល​ B មាន​ប្រទេស​ឡាវ ថៃ វៀតណាម និង​ជីគីស្ថាន។ ពាន​រង្វាន់​នេះ​​ប្រមូល​ប្តុំ​ដោយ​កីឡាករ​មក​ពី​តំបន់​អាស៊ី​ដែល​រស់​នៅ​ប្រទេស​បែលហ្សិក​ដើម្បី​ប្រកួត។ ដូច​ជា​កីឡាករ​ខ្មែរ​រស់​នៅ​បែលហ្សិក​លេង​ជា​ក្រុម​កម្ពុជា ហើយ​កីឡាករ​ថៃ​ដែល​រស់​នៅ​បែលហ្សិក​លេង​ជា​ក្រុម​ថៃ​ក្នុង​ចំណោម​៨​ក្រុមនោះ។

 

ក្នុង​ពិធី​ចាប់​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​៣​ ខែ​មិថុនា កន្លង​ទៅ​​មាន​ការ​អញ្ជើញ​ចូល​រួម​​​ពី​​តំណាង​ស្ថានទូត​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​បែលហ្សិក និង​បវរកញ្ញា​របស់​ប្រទេស​បែលហ្សិក​ផង​ដែរ។​ បវរកញ្ញា​បែលហ្សិក​ជា​អ្នកឧបត្ថម្ភ​សំខាន់​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់​នេះ។
​ 

លោក​ ស៊ុម​ ពេជ្រ ​បន្ថែម​​ថា​ ពាន​រង្វាន់​នេះ​​ក៏​មាន​ការ​គាំទ្រ​​ពី​ក្លិប​បាល់ទាត់​លេខ​១​ប្រចាំ​នៅ​ប្រទេស​បែលហ្សិក​គឺ​ Brugge FC (ជើង​ឯក​រដូវ​កាល​២០១៥-២០១៦)។ តាម​ការ​គ្រោង​ទុក​លោក​ Nuhic ក៏​នឹង​ជ្រើស​ជ្រើស​កីឡាករ​ដែល​មាន​ទេពកោសល្យ​​​នៅ​ប្រទេស​បែលហ្សិក​​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​ដើម្បី​ប្រកួត​​មិត្តភាព​ជា​មួយ​ក្រុម​ Daun Penh FC ផង​ដែរ។

 

អ្វី​ដែល​ពិសេស​ទៀត​នោះ​ បវរកញ្ញា​បែលហ្សិក Noumair ​​នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​មក​​​ប្រទេស​កម្ពុជា​នា​ពាក់​កណ្តាល​ខែ​មិថុនា​ខាង​មុខ​នេះ​ដើម្បី​ពិនិត្យ​មើល​ការ​កសាង​ផ្ទះ​សំណាក់​មួយ​​ដែល​ភ្ជាប់​ជា​មួយ​នឹង​សាលា​រៀន​មួយ​ខ្នង​​ដែល​ត្រូវ​បាន​កសាង​​កន្លង​មក​​នៅ​ខេត្ត​បន្ទាយមានជ័យ។

 

វីដេអូ​ចាប់​ឆ្នោត
 

 

គម្រោង​របស់​សហព័ន្ធ​កូន​ខ្មែរ​នៅ​បែលហ្សិក​នេះ​​​​មាន​គោល​បំណង​សំខាន់​គឺ​ប្រមូល​ប្តុំ​កីឡាករ​​ខ្មែរ​ដែល​រស់​នៅ​ទី​នោះ​ដើម្បី​ធ្វើ​យ៉ាង​ណា​​អាច​ជួយ​ដល់​ប្រទេស​កម្ពុជា​បាន។ កន្លង​គម្រោង​បែប​នេះ​ក៏​ធ្លាប់​នាំ​​យក​​​កីឡាករ​បាល់ទាត់​​មក​ពី​តំបន់​អឺរ៉ុប​តាំង​ពី​ឆ្នាំ​២០១២​ដូច​ជា​កីឡាករ​ ធារី ចន្ថាប៊ីន​ កុក បូរិស និង គួច ដានី​ជា​ដើម៕

 

បវរ​កញ្ញាបែលហ្សិក​ចូល​រួម​នឹង​កូន​ខ្មែរ​នៅ​​​ទី​នោះ​រៀប​ចំប្រកួតពាន Belgian Asian Cup​ ក្រុម​ទាំង​២​ពូល

 

បវរ​កញ្ញាបែលហ្សិក​ចូល​រួម​នឹង​កូន​ខ្មែរ​នៅ​​​ទី​នោះ​រៀប​ចំប្រកួតពាន Belgian Asian Cup​

 បវរ​កញ្ញាបែលហ្សិក​ចូល​រួម​នឹង​កូន​ខ្មែរ​នៅ​​​ទី​នោះ​រៀប​ចំប្រកួតពាន Belgian Asian Cup​

 

អត្ថបទ៖ ជាន ចាន់រ៉ា​
ប្រភព៖ ស៊ុម ពេជ្រ​