ធី​ណា​តា មិនទាន់​ចុះ​អេ​តា​ស៊ីវិល​ ដោយ​សារ​តែ​…

Videos


បន្ទាប់ពីឃើញ ធីណាតា ហៅគូស្នេហ៍ប្តីពេញៗមាត់ ស្រាប់តែមានព័ត៌មានជាច្រើនថា ធីណាតា បានអូសគូស្នេហ៍របស់ខ្លួនទៅចុះអេតាស៊ីវិលរួចរាល់ហើយ ដូច្នេះហើយ ទើបនាងហ៊ានបង្ហាញភាពស្និទ្ធស្នាលជាមួយ គូដណ្តឹង រហូតហ៊ានហៅគ្នាប្តីប្រពន្ធនៅតាមទីសាធារណៈ ។

 

ធី​ណា​តា មិនទាន់​ចុះ​អេ​តា​ស៊ីវិល​ ដោយ​សារ​តែ​…

ធីណាតា មិនខ្វាយខ្វល់ឬចាប់អារម្មណ៍ពីពត៌មានជុំវិញខ្លួនឡើយ ផ្ទុយទៅវិញនាងបែរសប្បាយចិត្តនៅពេល ដែលមានពត៌មានបែបនោះ ។ ស្របពេលដែលថា ធីណាតា បានចុះអេតាស៊ីវិលជាមួយគូដណ្តឹងស្ងាត់ៗនោះ នាងហាក់បីដូចជាមិនមានអ្វីភ្ញាក់ផ្អើលឡើយ នាងថែមទាំងនិយាយថា នរណាចង់និយាយអ្វី់ឲ្យគេនិយាយចុះ នាងមិនខ្វល់ឡើយ ។ ប៉ុន្តែការពិតនាងពុំទាន់បានចុះអេតាស៊ីវិលជាមួយគូដណ្តឹងនៅឡើយទេ នាងក៏ពុំទាន់មានបំណងដឹកដៃគូ ដណ្តឹងទៅចុះអេតាស៊ីវិលនៅក្នុងពេលនេះេដែរ ប្រហែលជាមួយឆ្នាំទៀតមើលទៅ ។

ធី​ណា​តា មិនទាន់​ចុះ​អេ​តា​ស៊ីវិល​ ដោយ​សារ​តែ​…

កន្លងមក ធីណាតា ធ្លាប់បានប្រាប់ថា ពេលដែលភ្ជាប់ពាក្យរួច នាងនឹងដឹកដៃគូដណ្តឹងទៅចុះអេតាស៊ីវិល និងគ្នា ទោះបីជាពិធីមង្គលការរបស់នាងពុំទាន់ធ្វើឡើងក្តី ។ សម្រាប់អ្នកក្នុងសិល្បៈបានបង្ហើបប្រាប់ថា មូលហេតុដែល ធីណតា មិនទាន់ចុះអេតាស៊ីវិល ដោយសារនាងមិនទាន់ទុកចិត្តគូស្នេហ៍ទាំងស្រុង ណាមួយនាងឧស្សាហ៍ទាស់គ្នាជាមួយគូដណ្តឹងផង បើប្រញាប់ចុះអេតាស៊ីវិល អាចជួបនូវការលំបាកក្នុងការប្តឹងលែងលះ ។

ធី​ណា​តា មិនទាន់​ចុះ​អេ​តា​ស៊ីវិល​ ដោយ​សារ​តែ​…

ធីណតា កាន់តែឃ្លាតឆ្ងាយពីសិល្បៈបន្ទាប់ពីនាងបើកម៉ាតរកស៊ី តែក៏មិនមែនបានន័យថា នាងឈប់ពីអាជីពសិល្បៈនោះដែរ ធីណាតា បន្ថែមទៀតថា នាងចង់ពង្រឹងការងាររកស៊ីមួយរយៈពេលទៀតសិន ចាំពេលដំណើរការល្អហើយ នាងនឹងដកឃ្លាចូលប្រឡូកក្នុងវិស័យសិល្បៈវិញ ។ ចាប់តាំងពីបើកហាងរកស៊ីមក ធីណាតា មិនសូវមានជំលោះពាក្យសម្តីឬខឹងងក់ងជាមួយគូដណ្តឹងដូចជាពេលមុនៗទៀតឡើយ ដោយសារម្នាក់ៗរវល់និងការងាររកស៊ីរៀងៗខ្លួន មិនមានពេលវេលាខឹងគ្នាទៀតទេ ៕ អាលីណា

ធី​ណា​តា មិនទាន់​ចុះ​អេ​តា​ស៊ីវិល​ ដោយ​សារ​តែ​…
ធី​ណា​តា មិនទាន់​ចុះ​អេ​តា​ស៊ីវិល​ ដោយ​សារ​តែ​…
ធី​ណា​តា មិនទាន់​ចុះ​អេ​តា​ស៊ីវិល​ ដោយ​សារ​តែ​…
ធី​ណា​តា មិនទាន់​ចុះ​អេ​តា​ស៊ីវិល​ ដោយ​សារ​តែ​…
ធី​ណា​តា មិនទាន់​ចុះ​អេ​តា​ស៊ីវិល​ ដោយ​សារ​តែ​…

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត