តារាចម្រៀង ហង្ស ពិសី បង្អួត​រូបថត​ស្វី​ត​ស្វី​ត ជាមួយ​កូនប្រុស និង ស្វាមី​ក្រោយ​

Videos


ពេលនេះ តារាចម្រៀង ហង្ស ពិសី កំពុងរស់នៅយ៉ាង សុខសប្បាយជាមួយស្វាមី ក្រោយរបស់ នាង នៅសហរដ្ឋអាេមេរិក ។ ជារឿយៗគេតែងតែឃើញតារាចម្រៀងម្នាក់នេះ បង្ហោះរូបដើរកំសាន្តជាលក្ខណៈគ្រួសារតាមហ្វេសប៊ុក ។ ទោះបីជាកំពុងរស់នៅយ៉ាងមានសុភមង្គលក្តី ។ តែ ហង្ស ពិសី បានត្អូញត្អែរថា នាង នឹកដល់កូនប្រុសដែលកំពុងរស់នៅស្រុកខ្មែរជាមួយម្តាយនាង ។

តារាចម្រៀង ហង្ស ពិសី បង្អួត​រូបថត​ស្វី​ត​ស្វី​ត ជាមួយ​កូនប្រុស និង ស្វាមី​ក្រោយ​

សព្វថ្ងៃ ហង្ស ពិសី នៅតែប្រកបអាជីពជាតារាចម្រៀងដដែល ។ នាងទទួលបានការគាំទ្រពី សំណាក់បងប្អូនខ្មែរដែលរស់នៅទីនោះ។អ្វីដែលកត់សំគាល់នោះ ហង្ស ពិសី កាន់តែមានរូបសម្រស់ស្រស់ ស្អាតជាងពីមុន ។ មានការលើកឡើងថា ហង្ស ពិសី កំពុងសប្បាយរីករាយជាមួយនិងជីវភាពនៅក្នុង ប្រទេសជឿនលឿនមួយនេះ ។ ពេលទំនេរពីការងារនាងតែងតែចំណាយពេលដើរកំសាន្តជាមួយស្វាមីក្រោយនិង កូនប្រុស ក្រោយរបស់នាង ។ តែថ្មីៗនេះ នាងបាននិយាយថា នាងនឹកដល់កូនប្រុសរបស់នាងដែលកំពុងរស់ នៅស្រុកខ្មែរជាខ្លាំង ។ មានការបង្ហើបថា ហង្ស ពិសី មានបំណងធានាយកកូនប្រុសរបស់នាងទៅរស់នៅ ជាមួយនៅក្នុងពេលឆាប់ៗនេះ ។

តារាចម្រៀង ហង្ស ពិសី បង្អួត​រូបថត​ស្វី​ត​ស្វី​ត ជាមួយ​កូនប្រុស និង ស្វាមី​ក្រោយ​

គួរបញ្ជាក់ផងដែរថា ហង្ស ពិសី បានចាកចេញទៅច្រៀងនៅសហរដ្ឋអាមេរិក កាលពីដើមឆ្នាំ ២០១៣ ជាមួយនិងអ្នកចម្រៀង សិុន សុម៉ាលី រយៈពេលបីខែ តែអ្នកទាំងពីរមិនបានមកស្រុកខ្មែរ តាមកាលកំណត់ ទេ។អ្នកទាំងពីរបានលួចទៅរៀបការស្ងាត់ៗនៅទីនោះ។តែពេលនេះ ហង្ស ពិសី បានទទួលសិទិ្ធរស់ជាធម្មតាវិញ ហើយ។ប៉ុន្តែនាងមិនទាន់មានគម្រោងមកលេងស្រុកកំណើតនៅឡើយ។ចុងក្រោយនេះ ហង្ស ពិសី បាន បង្ហាញមុខស្វាមីនិងកូនប្រុសជាសាធារណៈ ៕ ចេនី

តារាចម្រៀង ហង្ស ពិសី បង្អួត​រូបថត​ស្វី​ត​ស្វី​ត ជាមួយ​កូនប្រុស និង ស្វាមី​ក្រោយ​
តារាចម្រៀង ហង្ស ពិសី បង្អួត​រូបថត​ស្វី​ត​ស្វី​ត ជាមួយ​កូនប្រុស និង ស្វាមី​ក្រោយ​
តារាចម្រៀង ហង្ស ពិសី បង្អួត​រូបថត​ស្វី​ត​ស្វី​ត ជាមួយ​កូនប្រុស និង ស្វាមី​ក្រោយ​
តារាចម្រៀង ហង្ស ពិសី បង្អួត​រូបថត​ស្វី​ត​ស្វី​ត ជាមួយ​កូនប្រុស និង ស្វាមី​ក្រោយ​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត