រថយន្ត​ដឹក​ឆាក​ប្រគុំ​តន្ត្រី​ក្រឡាប់ នៅ​ផ្លូវ​កោង​ខេត្តកោះកុង ធ្វើឱ្យ…

Videos


មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើង នៅវេលាម៉ោងជាង១២ ថ្ងៃទី៥ ខែមិថុនា នេះ ដោយរថយន្តដឹកឆាកតន្ត្រីទៅប្រគុំនៅខេត្តកោះកុងមួយគ្រឿង បានក្រឡាប់ នៅចំណុចអន្ទង់អាំងលើផ្លូវជាតិលេខ48តភ្ជាប់ពីផ្លូវជាតិលេខ4 ទៅកាន់ទីរួមខេត្តកោះកុងស្ថិតក្នុងឃុំអណ្តូងទឹក ស្រុកបុទុមសាគរ បណ្តាលអោយបុរស2នាក់បានស្លាប់និងបុរស3នាក់ទៀត រងរបួសធ្ងន់ធ្ងរ។

រថយន្ត​ដឹក​ឆាក​ប្រគុំ​តន្ត្រី​ក្រឡាប់ នៅ​ផ្លូវ​កោង​ខេត្តកោះកុង ធ្វើឱ្យ…

ទាក់ទងនឹងរឿងនេះ លោកសុខ ផន អធិការប៉ូលិសស្រុកបុទុមសាគរប្រាប់ថា រថយន្តដែលក្រឡាប់គឺម៉ាកហុីយ៉ាន់ដាយ ប្រភេទកង់6មានគ្នាជិះ9នាក់ ក្នុងនោះអ្នកជិះក្នុងរថយន្តជាមួយគ្នាចំនួន៤នាក់ទៀតរួចផុតពីគ្រោះថ្នាក់មិនមានរងរបួសអ្វីធ្ងន់ធ្ងរទេ។

រថយន្ត​ដឹក​ឆាក​ប្រគុំ​តន្ត្រី​ក្រឡាប់ នៅ​ផ្លូវ​កោង​ខេត្តកោះកុង ធ្វើឱ្យ…

បន្ទាប់ពីកើតហេតុជនរងគ្រោះ ដែលរងរបួសត្រូវបានសមត្ថកិច្ចហៅរថយន្តពេទ្យដឹកយកទៅសង្គ្រោះនៅពេទ្យបង្អែកស្រុកបុទុមសាគរផងដែរ៕ ហេង ចំណូល

រថយន្ត​ដឹក​ឆាក​ប្រគុំ​តន្ត្រី​ក្រឡាប់ នៅ​ផ្លូវ​កោង​ខេត្តកោះកុង ធ្វើឱ្យ…
រថយន្ត​ដឹក​ឆាក​ប្រគុំ​តន្ត្រី​ក្រឡាប់ នៅ​ផ្លូវ​កោង​ខេត្តកោះកុង ធ្វើឱ្យ…